ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ ប្រកាស​បិទ​ឡ​ស្រា ខណៈ​មាន​អ្នកពុល​ស្រា ស្លា.ប់ ១៦​នាក់​ នៅកំពត

2 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត​៖ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១ នេះ បានប្រកាស​ជា​សាធារណៈ…

​ខេត្តកំពត​៖ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១ នេះ បានប្រកាស​ជា​សាធារណៈ និង​ប្រាប់​អោយ​លោក​អភិបាលស្រុក​កំពង់ត្រាច និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត អោយ​បិទ​កន្លែង​ឡ បិតស្រា​នានា អោយអស់ ព្រោះ​នៅ​ស្រុក​កំពង់ត្រាច​នេះ មាន​ពលរដ្ឋ​ពិសា​ស្រាស ស្លាប់​ច្រើន​នាក់​ណាស់​។​

​ឯកឧត្តម​បាន​ប្រាប់​អោយ​អាជ្ញាធរ​ស្រុក ចាត់ចែង​រឿង​អ្នក​បិត​ស្រាស ត្រូវ​បញ្ឈប់​ជាបន្ទាន់​បែបនេះ ខណៈពេល​ឯកឧត្តម​ពិនិត្យមើល​ស្រូវពង្រោះ​ពលរដ្ឋ ជួប​គ្រោះធម្មជាតិ រាំងស្ងួត នៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច​។​

​លោក សឹម នៅ អធិការរង ស្រុក​កំពង់ត្រាច ដែល​បាន​ប្រចាំការ​នៅ​ឃុំ​ស្វាយ​ទង​ខាងត្បូង បាន​និយាយថា ចាប់ពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៥ ខែកក្កដា ក្នុង​រយៈពេល ២​ថ្ងៃនេះ មាន​ប្រជាពលរដ្ឋ នៅ​ភូមិ​កោះ​ហ្វាំ​ង ឃុំ​ស្វាយ​ទងខាងត្បូង ពុល​ស្រា​ស្លាប់ ចំនួន ១១នាក់ និង​ចំនួន ៤​នាក់​ទៀត ជា​ចាស់ជរា តែ​គាត់​ឮ​សំឡេង​មេក្រូ ឬ​គ្រាន់តែ​ឮថា គេ​ស្លាប់មាន​អារម្មណ៍ ភ័យ ក៏​ស្លាប់​ដែរ​។​ រីឯម្នាក់ទៀត នៅឃុំស្វាយទងខាងជើង ក៏ពុល​ស្រា​ស្លាប់ដែរ​។

​លោក​អធិការរង​រូបនេះ បានអោយដឹងថា ឡ​បិតស្រា នៅ​ឃុំ​ស្វាយ​ទង ត្រូវបាន​នគរបាល ចុះទៅ​ហាមឃាត់ និង​ធ្វើ​កិច្ចសន្យា​អោយ​ម្ចាស់​ឡ ផ្អាក​សកម្មភាព​។

​ម្ចាស់​ឡ​បិតស្រា និយាយថា កន្លងមក​មក គាត់​បិតស្រា ដោយបាន​លាយ​បាយ ជាមួយ​មេស្រា រួចហើយ ដាក់​ក្នុង​ឡ​បង្ហៀរ​ស្រា​ចេញ​ដាក់​ក្នុង​ប៊ីដុង​តែប៉ុណ្ណោះ​។

​ប៉ុន្តែ​នៅពេលនេះ ម្ចាស់​ឡ​បិតស្រា និយាយថា ទោះបី​គាត់​លាយ​បាយ​ជាមួយ​មេស្រា​ហើយក៏​ដោយ ក៏​គាត់​មិន​ដាក់​ក្នុង​ឡ​បង្ហៀរ​ចេញ​ដែរ សុខចិត្ត​យកទៅ​ចាក់ចោល​វិញ​។

​ម្ចាស់​ឡ​បិតស្រា​ម្នាក់ទៀត នៅ​ភូមិ​ភ្នំ​ស្រ​ង៉ា​ប ក្នុង​ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច បានគេច​ខ្លួន មុនពេល​កង​នគរបាល ចុះមក​ឃាត់ខ្លួន ព្រោះ​ម្ចាស់​ឡ​បិតស្រា ឈ្មោះ វ៉ិ​ត ប៉ាង អាយុ ៤៥​ឆ្នាំ រូបនេះ បាន​ដឹក​ស្រា យកទៅលក់​អោយ​អ្នកលក់​បន្ត នៅ​ភូមិ​កោះ​ហ្វាំ​ង បណ្តាល​ឲ្យ​ស្លាប់ ជាច្រើន​នាក់​។​

​អាជ្ញាធរ​ស្រុក​កំពង់ត្រាច បាន​ប្រជុំ​បន្ទាន់​មួយ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២១ ដើម្បីអោយ​មន្ត្រី នៅ​មូលដ្ឋាន​ឃុំ​ទាំង​១៤ ទូទាំង​ស្រុក ស្រង់​ស្ថិតិ​អ្នកមាន​ឡ​បិតស្រា​។ គេ​មិនទាន់​ដឹង​ពី​ចំនួន​អ្នកធ្វើអាជីវកម្ម ឡ​បិតស្រា​ជា​ផ្លូវការ​នៅឡើយ​ទេ​។ តែមាន​ឃុំ​ចំនួន​៤ គឺ​ឃុំ​ស្វាយ​ទង​ខាងត្បូង មាន​ឡ​បិតស្រា ៣​កន្លែង ឃុំ​ស្វាយ​ទង​ខាងជើង មាន​ឡ​បិតស្រា ៧​កន្លែង ឃុំ​កំពង់ត្រាច​ខាងកើត មាន​ឡ​បិតស្រា ២០​កន្លែង និង​ឃុំ​អង្គ​សូរ​ភី មាន​ឡ​បិតស្រា ៥​កន្លែង សរុប ៤​ឃុំ​នេះ មាន​ឡ​បិតស្រា ៣៥​កន្លែង និង​ត្រូវបាន​ផ្អាក​ទីតាំង​អ្នកមាន​ឡ​បិតស្រា​នេះ បណ្ដើរៗ និង​ហាមឃាត់​អ្នកលក់​ស្រា តាម​ភូមិ​ផងដែរ​៕ កែវ​ឆាត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ