ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងដុល្លារស៊ីងហ្គាពួរមានប្រៀបជាងលុយរៀល

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងដុល្លារស៊ីងហ្គាពួរថ្ងៃនេះមានកណ្តាប់ដៃធ្ងន់ជាងប្រាក់រៀល ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងដុល្លារស៊ីងហ្គាពួរថ្ងៃនេះមានកណ្តាប់ដៃធ្ងន់ជាងប្រាក់រៀល ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០២៩ រៀល ហើយលក់ចេញរហូតដល់ ៣០៥៩ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣០២៤ រៀល និងលក់ចេញតែ ៣០៥៤ រៀលប៉ុណ្ណោះ ។

Picture

សម្រាប់ថ្ងៃនេះផងដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៤ រៀល, ១ អឺរ៉ូ ទិញចូល ៤៨៣៣ រៀល លក់ចេញ ៤៨៨១ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០៧២ រៀល លក់ចេញ៣១០៣ រៀល ។

Picture

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦៣០ រៀល លក់ចេញ ៦៣៧ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៧៦ រៀល លក់ចេញ ៣៧១២ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៦០ រៀល លក់ចេញ ៣៦៣ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល  ១២៧ រៀល លក់ចេញ ១២៨ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ន១៧៧ រៀល លក់ចេញ ១៧៩រៀល ៕

Picture
SONY DSC