នៅក្នុងសីលសូត្រព្រះបរមសាស្តាត្រាស់ថា សេចក្តីល្អគឺគុណធម៌៥យ៉ាងដែលបុរសស្ត្រីក្នុងលោកគប្បីប្រព្រឹត្តធ្វើដោយខានមិនបាន បើទោះជាមិនបានគ្រប់ទាំងអស់ដោយបរិបូណ៌ បានខ្លះក៏គង់ប្រសើរគឺ៖
១- មិនសម្លាប់សត្វដូចបាន សាងបារមីរម្ងាប់សេចក្តីក្រោធ ខន្តិបារមី និងព្រហ្មវិហារធម៌៤ ។
២- មិនលូចទ្រព្យគេ ប្រៀបបាននឹងយើងគោរពកម្មសិទ្ធិអ្នកដទៃ អានិសង្សនាំមកនូវភាពរីកចម្រើន ។
៣- មិនផិតក្បត់ស្វាមីភរិយាជាគុណធម៌ រក្សានូវចរិយាធម៌ រក្សាតម្លៃអ្នកដទៃ ។
៤- ពោលតែពាក្យពិត និងវាចាមានប្រយោជន៍ អានិសង្សនាំមកនូវសុខសន្តិភាព ។
៥- មិនសេពគ្រឿងញៀនគ្រឿងស្រវឹង ស្មើនឹងការថែរក្សាសុខភាពកាយចិត្តឱ្យប្រព្រឹត្តទៅបានល្អ ។
គុណធម៌ទាំង៥ប្រការនេះបុគ្គលណាកាន់បាន បើទោះជាមិនគ្រប់មាត្រាទាំងអស់ បានត្រឹមតែពីរឬបីប្រការក៏គង់ប្រសើរ បុគ្គលនោះនឹងដល់នូវសិរីសួស្តីក្នុងជីវិតជាក់ជាមិនខាន ៕ សាន សារិន
ចែករំលែកព័តមាននេះ