ទម្លាប់ប្រចាំថ្ងៃ ៣ យ៉ាង បង្ការជំងឺវង្វេងវង្វាន់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជំងឺវង្វេងវង្វាន់ (Alzheimer’s) ត្រូវបានចាត់ថ្នាក់ជាជំងឺដែលមិនអាចជាត្រឡប់វិញបាន ដែលមានន័យថា នៅពេលដែលអ្នកមានវា អ្នកមិនអាចត្រលប់ទៅរកសភាពដើមដូចពីមុនទេ ។ មានមនុស្សរាប់លាននាក់…
រាជធានីភ្នំពេញ ៖ ជំងឺវង្វេងវង្វាន់ (Alzheimer’s) ត្រូវបានចាត់ថ្នាក់ជាជំងឺដែលមិនអាចជាត្រឡប់វិញបាន ដែលមានន័យថា នៅពេលដែលអ្នកមានវា អ្នកមិនអាចត្រលប់ទៅរកសភាពដើមដូចពីមុនទេ ។ មានមនុស្សរាប់លាននាក់…
រាជធានីភ្នំពេញ ៖ ជំងឺវង្វេងវង្វាន់ (Alzheimer’s) ត្រូវបានចាត់ថ្នាក់ជាជំងឺដែលមិនអាចជាត្រឡប់វិញបាន ដែលមានន័យថា នៅពេលដែលអ្នកមានវា អ្នកមិនអាចត្រលប់ទៅរកសភាពដើមដូចពីមុនទេ ។ មានមនុស្សរាប់លាននាក់ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺវង្វេងវង្វាន់ជារៀងរាល់ឆ្នាំ ដោយស្ថិតិឈានដល់ ៣២% នៃមនុស្សវ័យចំណាស់ ដែលរងផលប៉ះពាល់ ។ ខាងក្រោមនេះជាទម្លាប់ ៣ យ៉ាង ដែលអាចការពារអ្នកពីជំងឺនេះ បាន ៖
១. គេងឱ្យបានគ្រប់គ្រាន់ ៖ វាកើតមានជាទូទៅសម្រាប់អ្នកដែលទទួលរងបញ្ហាវង្វេងវង្វាន់ ជួបប្រទះការគេងមិនលក់ និងបញ្ហាដំណេកដទៃទៀត ។ ការសិក្សាថ្មីមួយបានបង្ហាញថា ការរំខានដល់ដំណេកមិនមែនជារោគសញ្ញានៃជំងឺភ្លេចភ្លាំងទេ ប៉ុន្តែផ្ទុយទៅវិញវា គឺជាកត្តាហានិភ័យមួយ ។ ការគេងមិនបានស្កប់ធ្វើឱ្យកើនឡើងនូវកម្រិតប្រូតេអ៊ីនម្យ៉ាងហៅថា បេតាអាមីឡូអ៊ីដ (beta-amyloid) ដែលជាប្រូតេអ៊ីនធ្វើឱ្យខួរក្បាលប្រឈមនឹងការបាត់បង់សមត្ថភាពចងចាំ ។
២. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ៖ យោងតាមមូលនិធិស្រាវជ្រាវលើជំងឺវង្វេងវង្វាន់ បានបង្ហាញថា ការធ្វើលំហាត់ប្រាណទៀងទាត់ អាចកាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់រហូតដល់ ៥០% ។ សកម្មភាពរាងកាយមិនត្រឹមតែធ្វើឱ្យឈាមរត់ល្អប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយបង្កើនសារធាតុគីមីដែលការពារខួរក្បាលទៀតផង ។ ការហាត់ប្រាណក៏ជួយកាត់បន្ថយការឈានទៅរកភាពចាស់របស់ខួរក្បាល ។
៣. ធ្វើទំនាក់ទំនងសង្គម ៖ មនុស្ស គឺជាភាវៈចូលចិត្តទំនាក់ទំនងសង្គម ។ យើងចូលចិត្តការយកចិត្តទុកដាក់ និងការប្រាស្រ័យទាក់ទង ហើយយើងមិនដែលចូលចិត្តភាពឯកោទេ ។ ការចូលរួមក្នុងសង្គម ពិតជាអាចការពារខួរក្បាលរបស់យើងពីជំងឺភ្លេចភ្លាំងបាន ។ វាមានសារៈសំខាន់ណាស់ក្នុងការថែរក្សា និងអភិវឌ្ឍបណ្តាញសង្គមដ៏រឹងមាំជាមួយមនុស្ស ដើម្បីការពារជំងឺភ្លេចភ្លាំង ។ វាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ខួរក្បាលប៉ុណ្ណោះទេ តែថែមទាំងសុខភាពផ្លូវចិត្តរបស់យើងទៀតផង ៕
កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងធ្វើតេស្តជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖
– App Store: https://apple.co/3vcDKG1
– Play Store: https://bit.ly/3tJGJpa
– Register here: https://tovpet.com/register
ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។
ចែករំលែកព័តមាននេះ