ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ ៣ យ៉ាង ធ្វើឱ្យអ្នកជ្រុះសក់ និងដំណោះស្រាយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តើអ្នកធ្លាប់ឆ្ងល់អត់ថា ហេតុអ្វីបានជាសក់គេក្រាស់ម្ល៉េះ ? ចុះសក់របស់អ្នកវិញ តើហេតុអ្វីមិនក្រាស់ដូចគេ ? តើអ្នកធុញថប់នឹងសក់ជ្រុះមែនទេ ?…

រាជធានីភ្នំពេញ ៖ តើអ្នកធ្លាប់ឆ្ងល់អត់ថា ហេតុអ្វីបានជាសក់គេក្រាស់ម្ល៉េះ ? ចុះសក់របស់អ្នកវិញ តើហេតុអ្វីមិនក្រាស់ដូចគេ ? តើអ្នកធុញថប់នឹងសក់ជ្រុះមែនទេ ? ប្រសិនបើអ្នកដឹងថា អ្នកចាប់ផ្តើមជ្រុះសក់ វាជាការប្រសើរដែលត្រូវស្វែងយល់ពីមូលហេតុ និងចាត់វិធានការការពារជាបន្ទាន់ ។ ខាងក្រោមនេះជាមូលហេតុ ៣ យ៉ាង ដែលធ្វើឱ្យសក់ជ្រុះ និងអ្វីដែលអ្នកគួរធ្វើ ៖

. ហ្សែន ៖ កត្តាដ៏សាមញ្ញនៃការជ្រុះសក់ គឺមកពីហ្សែន ។ នេះគឺមិនមែនជាកំហុសរបស់អ្នកទេ ដោយសារតែវាជាអ្វីដែលបន្សល់ទុកពីឪពុកម្តាយរបស់អ្នក ។ ប្រសិនបើឪពុកម្តាយរបស់អ្នកមានបញ្ហាសក់ជ្រុះ អ្នកក៏ប្រឈមដែរ ។ អ្នកអាចបន្ថយហានិភ័យដោយការញ៉ាំអាហារដែលមានសុខភាពល្អដល់សក់ និងរក្សារបៀបរស់នៅដែលមានសុខភាពល្អ ។

. ការផ្លាស់ប្តូរសីតុណ្ហភាព ៖ ការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗ អាចជាមូលហេតុនៃ​ការជ្រុះសក់ ។ អាកាសធាតុត្រជាក់នៅរដូវរងា និងកាំរស្មីយូវី ដែលបានមកពីពន្លឺព្រះអាទិត្យ ធ្វើឱ្យសក់កាន់តែស្តើង ។ អ្វីដែលអ្នកគួរធ្វើ គឺត្រូវពាក់មួកនៅពេលអ្នកចេញទៅក្រៅ ហាលថ្ងៃ ។ ប្រសិនបើអ្នកចូលសូណា អ្នកក៏ត្រូវតែមានអ្វីគ្របលើសក់របស់អ្នកដែរ ។

៣. កង្វះវីតាមីន ៖ កង្វះវីតាមីន អាចជាមូលហេតុនៃការជ្រុះសក់ ។ វាមានសារៈសំខាន់ សម្រាប់សក់ ជាពិសេសវីតាមីន C ព្រោះវាមាននាទីរំលាយជាតិដែក និងជំរុញការផលិតកូឡាជែន ។ ដូចគ្នានេះផងដែរ ប្រសិនបើអ្នកមានកង្វះវីតាមីន B សក់របស់អ្នកអាចមានភាពផុយស្រួយ ។ បរិភោគ ថ្លើម​ ស៊ុត និងទឹកដោះគោជូរ ដើម្បីទទួលបានវីតាមីន B បន្ថែមទៀត ។ អ្វីដែលអ្នកគួរតែធ្វើ​ គឺបរិភោគអាហារផ្សេងៗគ្នា ជាពិសេសអាហារដែលសម្បូរទៅដោយវីតាមីន C សារធាតុរ៉ែល្អផ្សេងៗទៀត ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងធ្វើតេស្តជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។