ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ជំងឺ​ប្រចាំ​កាយ​ដើរទៅ​ណា​មិន​រួច​ជា​ច្រើន​ឆ្នាំ​ហើយ លុះ​យក​ទៅ​ពេទ្យ​​ព្យាបាល​ជំងឺបែរជា​ពិនិត្យ​មាន​វិជ្ជមាន​កូ​វី​ដ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកតា​ចំណាស់​វ័យ​៧៣​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​ក្រុម​កូន​ៗ​នាំ​ទៅ​ព្យាបាល​ជម្ងឺ​ព្រោះ​ឈឺ​មក​រ៉ាប់​សិប​ឆ្នាំ​ហើយ ក្រោយមក​អាកា​រៈ​សុខភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ៗ​។ ករណី​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​នេះ​កើតឡើង​ព្រឹក​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២១ ដោយ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ជោ​រៃ ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១…

រាជធានី​ភ្នំពេញ ៖ លោកតា​ចំណាស់​វ័យ​៧៣​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​ក្រុម​កូន​ៗ​នាំ​ទៅ​ព្យាបាល​ជម្ងឺ​ព្រោះ​ឈឺ​មក​រ៉ាប់​សិប​ឆ្នាំ​ហើយ ក្រោយមក​អាកា​រៈ​សុខភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ៗ​។

ករណី​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​នេះ​កើតឡើង​ព្រឹក​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២១ ដោយ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ជោ​រៃ ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

លោកតា​ចំណាស់​ខាងលើ​មានឈ្មោះ លួង យឹ​ម ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្រុម​ទី​៩ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន លោកតា​រស់នៅ​ជាមួយ​កូន​ៗ​បង្កើត​ប្រុស​ស្រី​ចំនួន​៦​នាក់ ដែល​ក្នុង​នោះ​អ្នក​ទាំង​៦ ក៏​មាន​កូនចៅ​ជា​ច្រើន​ផង​ដែរ ហើយ​ពួក​គេ​សុទ្ធតែ​រស់នៅ​ជុំ​គ្នា​ទាំងអស់​ដោយ​ស្ត្រី​ជា​ប្រពន្ធ​លោកតា​បាន​ស្លា​.​ប់​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ដែរ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​លោក សេង ស៊ី​វ៉ា​ន់​ថា ចៅសង្កាត់​រង​ទី​១ នៃ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ បាន​ប្រាប់​កោះសន្តិភាព​អោយ​ដឹង​ថា ៖ នៅ​មុន​ពេល​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ដំបូង​ឡើយ កូន​ៗ​របស់​លោកតា​ខាងលើ​បាន​នាំ​រូប​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​ជោ​រៃ ដើម្បី​ពិនិត្យ​ព្យាបាល​ជម្ងឺ​ព្រោះ​គាត់​មាន​ជម្ងឺ​ប្រចាំ​កាយ​ឈឺ​រុំា​រៃ​ជា​ច្រើន​ឆ្នាំ​ហើយ ហើយ​មួយ​រយៈ​ក្រោយ​នេះ​អាកា​រៈ​សុខភាព​ចេះ​តែ​ធ្វើ​ទុក​ខ្លាំង ។

នៅ​ពេល​ដែល​យក​ទៅ​ដល់​មន្ទីរពេទ្យ​ក្រុម​គ្រូពេទ្យ​បាន​សុំ​ធ្វើតេស្ត​សំណាក​រក​មេរោគ​កូ​វី​ដ​១៩ ជា​មុន​សិន មុន​ឈាន​ដល់​ការ​ពិនិត្យ​ព្យាបាល​អាកា​រះ​ជម្ងឺ ។ ក្រោយ​ឆ្លងកាត់​ការ​តេស្ត​រួច​មក លទ្ធផល​សំណាក​បញ្ចា​ក់ថា រូប​គាត់​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។

លោក​ចៅសង្កាត់​រង​បាន​បន្ត​ថា ៖ ក្រោយ​ពិនិត្យ​ឃើញ​ហើយ​នោះ ក្រុម​គ្រូពេទ្យ​បាន​តម្រូវ​អោយ​សម្រាក​នៅ​ទីនោះ​២​ថ្ងៃ​សិន ប៉ុន្តែ​កូន​ៗ​របស់​លោកតា​ខាងលើ​បាន​សុំ​ក្រុម​គ្រូពេទ្យ​នាំ​ឪពុក​ចាកចេញ​ភ្លាម​ៗ ដើម្បី​យក​ទៅ​កាន់​ពេទ្យ​រដ្ឋ​វិញ​ដោយ​ខ្លួនឯង​ព្រោះ​អាកា​រៈ​សុខភាព​របស់​ឪពុក​កាន់តែ​ធ្ងន់ធ្ងរ​ហើយ ប្រសិនបើ​អោយ​ទុក​នៅ​រហូត​ដល់​២​ថ្ងៃ ក្រែង​មាន​ផល​លំបាក​ធ្ងន់ធ្ងរ​ជាង​ហ្នឹង​ក៏​ថា​បាន​។

បន្ទាប់​ពី​នាំ​ឪពុក​ចាក​ចេញពី​មន្ទីរពេទ្យ​ជោ​រៃ​ហើយ​នោះ កូន​ៗ​លោកតា បាន​នាំ​លោកតា​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ដើម្បី​ព្យាបាល ប៉ុន្តែ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ មិន​ទទួល​ឡើយ បន្ទាប់​ពី​ដឹង​ថា មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។

ក្រោយ​មន្ទីរពេទ្យ​រុ​ស្ស៊ី​មិន​ទទួល​មក ក្រុម​កូន​ៗ បាន​នាំ​ឪពុក​ទៅ​កាន់​លំនៅ​ឋាន​វិញ​នឹង​បាន​ព្យាយាម​ទាក់ទង​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ជួយ​អន្តរាគមន៍​យក​ឪពុក​ខ្លួន​ទៅ​សង្គ្រោះ​ព្យាបាល ។

លោក​សេង ស៊ី​វ៉ា​ន់​ថា បាន​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​អំពី​ករណី​ខាងលើ​រួច​មក លោក​បាន​ជួយ​ទំនាក់ទំនង​ទៅ​កាន់​ក្រុម​គ្រូពេទ្យ​បង្អែក​ច្បារ​អំពៅ អោយ​យក​រថយន្ត​ទៅ​ទទួលយក​លោកតា​ខាងលើ​ដល់​លំនៅ​ឋាន ដើម្បី​យក​ទៅ​ព្យាបាល​ផង​ដែរ ។

បន្ទាប់​ពី​បាន​យក​លោកតា​ទៅ​ព្យាបាល​ហើយ​នោះ ទីតាំង​លំនៅ​ឋាន​ខាងលើ គឺ​ត្រូវ​ឃ្លុំ​ប៉េ​ជា​បណ្តោះអាសន្ន ហើយ​សមាជិក​នៅ​ក្នុង​រង្វង់​គ្រួសារ​ទាំងអស់ គឺ​ត្រូវ​អោយ​នាំ​គ្នា​ទៅ​ធ្វើ​សំណាក​នៅ​ព្រះ​វិហារ​យ៉េ​ស៊ូ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ទល់មុខ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ អោយ​បាន​គ្រប់​ៗ​គ្នា ដើម្បី​អាច​ដឹង​ថា​ច្បាស់​ថា មាន​ន​ណារ​ទៀត​ដែល​បាន​កើត​ជម្ងឺ​នេះ ។

សូម​បញ្ជាក់​ថា អ្វី​ជា​ការ​កត់សម្គាល់​នោះ គឺ​លោកតា​ចំណាស់​ដែល​មាន​ជម្ងឺ​ប្រចាំ​កាយ​រុំ​ា​រៃ​ខាងលើ បាន​ឈឺ​ដើរទៅ​ណា​ទៅ​ណី​មិន​រួច អស់​រយះ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ លុះ​ចុង​ក្រោយ​ដល់​ពេល​កូន​ៗ​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជម្ងឺ បែរជា​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ទៅ​វិញ ។

ជុំវិញ​ករណី​នេះ អាជ្ញាធរ​សង្កាត់​សន្និដ្ឋាន​ថា លោកតា​ត្រូវ​ឆ្លង​ពី​សមាជិក​ក្នុង​គ្រួសារ​របស់​ខ្លួន ប៉ុន្តែ​មិន​ទាន់​ដឹង​ថា ន​ណារ​ម្នាក់​ឡើយ ខ​ណះ​ដែល​ពួក​គេ​អាច​កើត​មាន​ជម្ងឺ​នេះ ដោយ​មិន​បានដឹង​ខ្លួន ព្រោះ​ពុំ​មាន​ចេញ​នូវ​អាកា​រះ​ជម្ងឺ​កូ​វី​ដ​១៩ ។

យ៉ាងណាមិញ ត្រូវ​រង​ចាំ​ការ​ទទួលយក​សំណាក​ជា​មុន​សិន ទើប​ដឹង​ប្រាកដ​ថា ន​ណារ​កើត​ជម្ងឺ​កូ​វី​ដ អោយ​ប្រាកដ​នោះ ដើម្បី​ងាយ​ដល់​ក្រុម​គ្រូពេទ្យ​យក​ទៅ​ធ្វើការ​ព្យាបាល ជៀសវៀង​ការ​កើត​មាន​ដោយ​មិនដឹង​ខ្លួន ហើយ​បាន​បន្ត​ចម្លង​ពី​គ្នា​ទៅ​គ្នា​ជា​បន្តបន្ទាប់​ទៅ​ពេល​ខាង​មុខ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ