អ្នកបើកបររថយន្តឲ្យ អនុប្រធានតុលាការខេត្តកំពង់ស្ពឺ ឆ្លងកូវីដ ព្យាបាល២ថ្ងៃស្លា.ប់
ខេត្តកំពង់ស្ពឺ ៖ សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ មិថុនា ២០២១ បានប្រកាសអោយដឹងថា អ្នកជំងឺកូវីដ-១៩ម្នាក់ ឈ្មោះ ព្រហ្ម…
ខេត្តកំពង់ស្ពឺ ៖ សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ មិថុនា ២០២១ បានប្រកាសអោយដឹងថា អ្នកជំងឺកូវីដ-១៩ម្នាក់ ឈ្មោះ ព្រហ្ម…
ខេត្តកំពង់ស្ពឺ ៖ សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ មិថុនា ២០២១ បានប្រកាសអោយដឹងថា អ្នកជំងឺកូវីដ-១៩ម្នាក់ ឈ្មោះ ព្រហ្ម វណ្ណា បានបាត់បង់ជីវិត បន្ទាប់ពីសម្រាកព្យាបាលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ខណៈដែលសពអ្នកជំងឺរូបនេះ ជាអ្នកបើកបររថយន្តផ្ទាល់ឲ្យលោក ងួន វុទ្ធី អនុប្រធានតុលាការខេត្តកំពង់ស្ពឺ ។
ក្នុងលិខិតរបស់សាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កាលពីថ្ងៃទី២៨ មិថុនា ២០២១ លោក ព្រហ្ម វណ្ណា ដែលជាអ្នកបើកបររថយន្តរបស់លោក ងួន វុទ្ធី អនុប្រធានតុលាការខេត្តកំពង់ស្ពឺ ដោយមានអាការគួរឲ្យសង្ស័យ បានទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ អូឡាំពិក លទ្ធផលបង្ហាញថា គាត់វិជ្ជមានជំងឺកូវីដ ហើយត្រូវបានសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ អូឡាំពិក រហូតដល់ថ្ងៃទី២៩ មិថុនា វេលាម៉ោង១២និង៣០នាទីរសៀល ឈ្មោះ ព្រហ្ម វណ្ណា បានទទួលមរណភាព ដោយមានអាការហត់ខ្លាំង ។
មានអ្នកដែលពាក់ព័ន្ធផ្ទាល់ជាមួយសពអ្នកជំងឺកូវីដ-១៩រូបនេះ គឺលោក ងួន វុទ្ធី អនុប្រធានតុលាការខេត្តកំពង់ស្ពឺ និងមនុស្ស៦នាក់ទៀត ពាក់ព័ន្ធដោយប្រយោល រួមមាន ៖ ក្រឡាបញ្ជី ២នាក់, មន្ត្រីលេខាធិការដ្ឋានរដ្ឋបាល ២នាក់ និងជំនួយការ ២នាក់ ៕
ចែករំលែកព័តមាននេះ