ខេត្តក្រចេះ ៖ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងបរិស្ថានអភិរក្សព្រៃឡង់ បានចុះល្បាតបានប្រទះឃើញគំនរឈើអារសន្និធិ នៅចំណុចព្រៃឡង់ស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ចំនួន០៥គោលដៅ មានឈើប្រភេទត្រសេកឃ្លុំ ចំនួន១០ដុំ ស្ថិតនៅចំណុចតាភ្លក់ ភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ឈើប្រភេទសុក្រំឃ្លុំ ចំនួន៣០ដុំ ស្ថិតនៅចំណុចអូរក្រួច ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ឈើប្រភេទសុក្រំឃ្លុំ ចំនួន១៥ដុំ ស្ថិតនៅចំនុចស្ពានក្តារ ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រកសំបូរ, ឈើអារប្រភេទគ្រឿងនឹងក្តារឈើទាល ស្ថិតនៅវាលស្នួលភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរឈើអារប្រភេទ គ្រឿងនឹងឈើអារក្តារឈើទាល ដោយមិនទាន់វាស់វែង។ បច្ចុប្បន្ន វត្ថុតាងយកមករក្សាទុកនៅស្នាក់ការបរិស្ថានគម្ពតគយ ព្រៃឡង់ ដើម្បីចាត់ការបន្តតាមនីតិវីធី ។
ពាក់ព័ន្ធករណីបទល្មើសព្រៃឈើក្នុងដែលជម្រកសត្វព្រៃឡង់ភូមិសាស្ត្រខេត្តក្រចេះនេះ មហាជនជាច្រើនលើកឡើងថា នៅក្នុងដែនជម្រព្រៃឡង់គេឃើញមានមន្ត្រីជំនាញ់ច្រើន ទាំងមន្ត្រីបរិស្ថាន មន្ត្រីអាវុធហត្ថ និងជំនាញ់ផ្សេងៗទៀតដែលសុទ្ធតែជំនាញ់ការពារធនធានធម្មជាតិក្នុងដែន តែបទល្មើសនៅតែមានខួបប្រាំងខួបវស្សា ទាំងខ្នាតតូចខ្នាតធំ ទាំងថ្ងៃទាំងយប់ តែមន្ត្រីជំនាញ់ទាំងអស់នោះមិនបង្ក្រាបឡើយ គឺចាំយកតែលុយ បើបទល្មើសណាមិនអោយលុយ ឬលួចលាក់មិនប្រាប់គេមិនទើបគេចាប់ ។
ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ ប្រភេទឡានកែឆ្នៃរបស់មេឈ្មួញឈើធំប្រចាំព្រៃឡង់ឈ្មោះ ធា បានដឹកឈើចេញពីព្រៃឡង់បំឡុងយកទៅផ្គត់ផ្គង់ដេប៉ូឈើខាងត្បូងឃ្មុំដូចសបមួយដង ក៏ត្រូវខាងអវុធហត្ថចាប់ប្រគល់អោយខាងជំនាញ់ផ្នែករដ្ឋបាលព្រៃឈើ ជ្រោយបន្ទាយ ហើយទម្លាក់ឈើចុះពីឡានរួចក៍ត្រូវក្រុមឈ្មួញនេះលើកឈើឡើងឡានយកទៅវិញដែរ ។ ការបង្ក្រាបអត់មានប្រសិទ្ធភាពបែបនេះហើយ ទើបបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃឡង់មានពេញបន្ទុកដូចរាល់ថ្ងៃនេះ ។
ចែករំលែកព័តមាននេះ