ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្វះ​គ្រាប់​ឈាមក្រហម ចំពោះ​អ្នកជំងឺ​ខ្សោយតម្រងនោម​រ៉ាំរ៉ៃ គួរតែ​ប្រយ័ត្ន កុំ​ប្រហែស​!!!

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​កង្វះ​គ្រាប់​ឈាមក្រហម​ចំពោះ​អ្នកជំងឺ​ខ្សោយតម្រងនោម​រ៉ាំរ៉ៃ ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ហ៊ៅ ចំរើន ឯកទេស​ជំងឺ​តម្រងនោម និង​លាង​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បកស្រាយ​ឲ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា ប្រេ​វ៉ាឡង់​នៃ​អ្នកជំងឺ​ខ្សោយតម្រងនោម​រ៉ាំរ៉ៃ ប្រហាក់ប្រហែល​ទៅ​នឹង​១,២% ចំពោះ​មនុស្ស​ពេញវ័យ ។

រាជធានី​ភ្នំពេញ ៖ ការ​កង្វះ​គ្រាប់​ឈាមក្រហម​ចំពោះ​អ្នកជំងឺ​ខ្សោយតម្រងនោម​រ៉ាំរ៉ៃ ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ហ៊ៅ ចំរើន ឯកទេស​ជំងឺ​តម្រងនោម និង​លាង​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បកស្រាយ​ឲ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា ប្រេ​វ៉ាឡង់​នៃ​អ្នកជំងឺ​ខ្សោយតម្រងនោម​រ៉ាំរ៉ៃ ប្រហាក់ប្រហែល​ទៅ​នឹង​១,២% ចំពោះ​មនុស្ស​ពេញវ័យ ។

មូលហេតុ​ចំបង​ពីរ​ធំ​ៗ​ដែល​បណ្ដាល​អោយ​កើត​មាន​ជំងឺ​ខ្សោយ​តម្រង​រ៉ាំរ៉ៃ ៖ ទី​១- គឺជា​ផល​លំបាក​នៃ​ជំងឺ​ទឹកនោមផ្អែម ទី​២- ជា​ផល​លំបាក​នៃ​ជំងឺលើសឈាម ដែល​កើតឡើង​រ៉ាំរ៉ៃ ហើយ​មិន​ទទួល​បាន​នូវ​ការ​ព្យាបាល​មួយ​ត្រឹមត្រូវ​។

ជំងឺ​ខ្សោយ​តម្រង​រ៉ាំរ៉ៃ​នេះ បាន​ផ្ដល់​ផល​លំបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដល់​សរីរាង្គ​មនុស្ស ដែល​មូលហេតុ​ចំបង​គឺ​ដោយសារ​តែ​ការ​កើនឡើង​ជាតិពុល​ច្រើន​ក្នុង​ឈាម (uremic toxins ) ក្នុង​នោះ កង្វះ​គ្រាប់​ឈាមក្រហម​ក៏​ជា​ផល​លំបាក​មួយ​ដែល​តែងតែ​កើត​ឡើងជា​ញឹកញាប់​ផង​ដែរ​។

លោក​វេជ្ជបណ្ឌិត ហ៊ៅ ចំរើន បា ឲ្យ​ដឹង​ទៀត​ផល​ត​ថា មូលហេតុ​ជា​ច្រើន​ចូលរួម ៖
– កង្វះ​អរ​ម៉ូ​ន EPO (erythropoietin) ដែល​ជា​ធម្មតា ត្រូវ​បាន​បញ្ចេញ​ដោយ​តម្រងនោម
– ការ​ថយ​ចុះ​អាយុ​របស់​គ្រាប់​ឈាមក្រហម ៧០-៨០​ថ្ងៃ (​ធម្មតា​១២០​ថ្ងៃ​)
– ការ​បាត់បង់​ជាតិ​ដែក វីតាមីន B9 និង​B12 – ការ​កើនឡើង hepcidine ។

រោគ​សញ្ញា ៖
– ស្លេកស្លាំង​ខុស​ពី​ធម្មតា
– ហេវ​ហត់ អស់កម្លាំង ល្ហិតល្ហៃ
– ឧស្សាហ៍​វិលមុខ ធី​ង​ធោ​ង ឈឺក្បាល
– ហ៊ឹង​ត្រចៀក
-​ស្រវាំងភ្នែក
– ញ័រ​ដើមទ្រូង បេះដូង​លោត​ញាប់ ចុក​ទ្រូង
– ដង្ហក់ ឆាប់​ហត់ ខុសធម្មតា​។

ជា​រួម ​៖ កង្វះ​គ្រាប់​ឈាមក្រហម នេះ​កើនឡើង​ស្រប​ទៅ​នឹង​សភាព​ធ្ងន់ធ្ងរ​នៃ​ការ​ខ្សោយតម្រងនោម​។ កង្វះ​គ្រាប់​ឈាមក្រហម ផ្តល់​ផល​ប៉ះពាល់​ជា​ច្រើន​ចំពោះ​អ្នកជំងឺ​ដូច​ជា ស្លេកស្លាំង ឆាប់​ហត់ ប៉ះពាល់​ដល់​ជីវភាព ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ហើយ​ជា​ពិសេស​ធ្វើ​អោយ​កើនឡើង​ខ្ពស់​នូវ អត្រា​មរណភាព និង​ពិការ​ភាព​។

ដោយសារ​ការ​ធ្វើ​រក​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ជំងឺ​នេះ​មាន​ភាព​ស្មុគស្មាញ ដូចនេះ​ដើម្បី​ទទួល​បាន​នូវ​ការ​ព្យាបាល​មួយ​ដ៏​មាន​ប្រសិទ្ធភាព ទំនុកចិត្ត និង​ច្បាស់លាស់ លោក​អ្នក​គួរតែ​មក​ពិគ្រោះ​ជំងឺ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ឯកទេស​តម្រងនោម​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​កំណត់​ពី​មូលហេតុ​បង្ក​ជំងឺ​ពិតប្រាកដ​។

លោក​វេជ្ជបណ្ឌិត ហ៊ៅ ចំរើន ឯកទេស​ជំងឺ​តំរងនោម និង​លាង​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បញ្ជាក់​ថា មាន​តែ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ និង​កំណត់​វិធីសាស្ត្រ​ព្យាបាល​ច្បាស់លាស់​ទៅ​តាម​ម​គ្គុ​ទេស​ព្យាបាល​ជាស​កល​និង​យោបល់​ពី​អ្នកជំនាញ​ទេ ទើប​អ្នកជំងឺ​ទទួល​បាន​មក​វិញ​នូវ​សភាព​ធូរស្បើយ និង​ទទួល​បាន​នៅ​គុណភាព​ជីវិត​មួយ​ដ៏​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ