ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ចៅអធិការ​វត្ត​ត្រពាំង​បឹង​កាត់​ឃ្វៀល​ដី​វត្ត​ឲ្យ​បុគ្គល​ឯកជន ខាង​ធម្មការ​នឹង​ចុះ​ទៅ​ពិនិត្យ​

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ពុធ​នេះ អាជ្ញាធរ​ឃុំរ​វៀង និង​ខាង​ធម្មការ នឹង​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​មើល​ករណី​ចៅអធិការ​វត្ត​ត្រពាំង​បឹង ដែល​កាត់​ឃ្វៀល ដី​វត្ត​ឲ្យ​បុគ្គល​ឯកជន​នោះ​ហើយ​។

ខេត្តតាកែវ ៖ លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ពុធ​នេះ អាជ្ញាធរ​ឃុំរ​វៀង និង​ខាង​ធម្មការ នឹង​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​មើល​ករណី​ចៅអធិការ​វត្ត​ត្រពាំង​បឹង ដែល​កាត់​ឃ្វៀល ដី​វត្ត​ឲ្យ​បុគ្គល​ឯកជន​នោះ​ហើយ​។

លោក​ថ្លែង​ថា ករណី​នេះ​លោក​ក៏​មានការ​ហួសចិត្ត​ដែរ ហើយ​ជា​ចំណាត់ការ លោក​នឹង​ឲ្យ​អាជ្ញាធរ​ឃុំ ក៏​ដូច​ជា​ខាង​ធម្មការ​ចុះ​ទៅ​ពិនិត្យ​មើល មុន​នឹង​សុរិយោដី ចុះ​ទៅ​ពិនិត្យ​មើល​បន្ថែម​ទៀត​នៅ​ពេល​បន្ទាប់​។

សូម​បញ្ជាក់​ថា ដី​មួយ​ផ្នែក នៃ​វត្ត​ត្រពាំង​បឹង ស្ថិត​នៅ​ក្នុង​ឃុំរ​វៀង ស្រុក​សំរោង ដែល​មាន​ទទឹង​៦​ម៉ែត្រ និង​បណ្ដោយ​៩០​ម៉ែត្រ ត្រូវ​គេ​រាយការណ៍​ថា ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត​ត្រពាំង​បឹង​ព្រះ​នាម ប៊ុ​ន ថៃ កាត់​ឃ្វៀល​ដី​នោះ​ដូរ​ទៅ​ឲ្យ​បុគ្គល​ម្នាក់​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ដោយ​មិន​មានការ​ឯកភាព​ពី​ពុទ្ធ​បរិ​ស័​ទ្ធ ចំណុះ​ជើងវត្ត​ឡើយ​។

តែ​ព្រះ​តេជគុណ ប៊ុ​ន ថៃ ចៅអធិការ​វត្ត​ត្រពាំង​បឹង បាន​មាន​សង្ឃដីកា​ថា ការ​ដោះ​ដូរ​ដី​វត្ត​នោះ គឺ​មានការ​ឯកភាព​ពី​ក្រុម​គណៈកម្មការ​វត្ត និង​លោក​មេ​ភូមិ​ផង​ដែរ​, ហើយ​ពេល​នេះ ព្រះ​អង្គ​កំពុង​រកមុខ​អ្នក​ទម្លាយ​ព័ត៌មាន​នេះ​មក​សួរនាំ​។

ចំណែក​លោក កឹ​ម ពន្លក មេឃុំ​រវៀង​បាន​ថ្លែង​ថា ករណី​ដោះ​ដូរ​ដី​វត្ត​ត្រពាំង​បឹង​នេះ លោក​មិន​បានដឹង​ឡើយ ហើយ​ថា លោក​នឹង​រៀបចំ​ក្រុមការងារ​ចុះ​ទៅ​ស្រាវជ្រាវ បើ​រក​ឃើញ​ថា ព្រះ​ចៅអធិការ​វត្ត​អង្គរ​នេះ​ហ៊ាន​ដូរ​ដី​វត្ត​មែន គឺ​មាន​តែ​សូម​ឲ្យ​ព្រះ​អង្គរ​ទទួលទោស​តាម​ផ្លូវច្បាប់​ជាមួយ​និង​បុគ្គល​ឯកជន​នោះ​ចុះ​។

យោង​តាម​ច្បាប់​ភូមិបាល ត្រង់​មាត្រា​២០ និង មាត្រា​២១ បាន​ចែង​ថា អចលនវត្ថុ​ជា​ដី និង​សំណង់​ដែល​មាននៅ​ក្នុង ឬ​ក្រៅ​បរិវេណ​វត្ត​អា​រ៉ា​ម នៃ​ព្រះពុទ្ធ​សាសនា ជា​បេ​តិ​គ​ភ័​ណ្ឌ​ប្រើប្រាស់​ជា​និច្ចកាល​សំរាប់​ព្រះពុទ្ធ​សាសនា និង​ដាក់​ឲ្យ​ពុទ្ធសាសនិក​ប្រើប្រាស់​ក្រោម​ការ​ថែទាំ​របស់​គណៈកម្មាធិការ​វត្ត​។ ហើយ អចលនវត្ថុ​របស់​វត្ត​មិន​អាច​លក់ដូរ ឬ​ធ្វើ​អំណោយ​ហើយ​គ្មាន​កំណត់​អាជ្ញា​យុ​កាល​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ