ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចឹមជីវិត​ដើម្បី​ប្រើ​មិនមែន​បម្រើ​ទេ

2 ឆ្នាំ មុន

បិដក​លេខ​៣១​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា បុគ្គល​ដែល​ខំប្រឹង​រក​ដើម្បី​ចិញ្ចឹមជីវិត​សព្វ​ថ្ងៃនេះ គឺ​ដើម្បី​យក​ជីវិត​នេះ​មក​ប្រើ​ឱ្យ​បាន​ត្រឹមត្រូវ ប្រើ​ឱ្យ​បាន​ពេញលេញ មិនមែន​ចិញ្ចឹម​គ្រាន់តែ​ដើម្បី​បម្រើ​ជីវិត​នោះ​ទេ ព្រោះ​យើង​មិនដឹង​ថា ជាតិ​នេះ​បាន​នៅ​លើ​លោក​នេះ​យូរ​ប៉ុនណា​ទៅ​ទៀត​ឡើយ ។ ជីវិត​ដែល​គួរ​ប្រើ​នោះ​ដូច​ជាៈ ១-…

បិដក​លេខ​៣១​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា បុគ្គល​ដែល​ខំប្រឹង​រក​ដើម្បី​ចិញ្ចឹមជីវិត​សព្វ​ថ្ងៃនេះ គឺ​ដើម្បី​យក​ជីវិត​នេះ​មក​ប្រើ​ឱ្យ​បាន​ត្រឹមត្រូវ ប្រើ​ឱ្យ​បាន​ពេញលេញ មិនមែន​ចិញ្ចឹម​គ្រាន់តែ​ដើម្បី​បម្រើ​ជីវិត​នោះ​ទេ ព្រោះ​យើង​មិនដឹង​ថា ជាតិ​នេះ​បាន​នៅ​លើ​លោក​នេះ​យូរ​ប៉ុនណា​ទៅ​ទៀត​ឡើយ ។ ជីវិត​ដែល​គួរ​ប្រើ​នោះ​ដូច​ជាៈ

១- ប្រើ​ឱ្យ​ត្រូវ​ផ្លូវ​កុសល ភាវនា

២- ប្រើ​ឱ្យ​ត្រូវ​កន្លែង​សំដៅ​ដល់​ព្រះ​រតនត្រៃ

៣- ប្រើ​ឱ្យ​ត្រូវ​ពេល ស្គាល់​កាល

៤- ប្រើ​ឱ្យ​ត្រូវចិត្ត មាន​ឆន្ទៈ​មាំ​ជា​កម្លាំង​ជំរុញ​វីរិយៈ​ឱ្យ​កើតឡើង

ទោះជា​យ៉ាងណា​យើង​ត្រូវ​ប្រយ័ត្ន​ក្នុង​ផ្លូវ​នៃ​ជីវិត​ធ្វើ​យ៉ាងណា​ប្រើ​ជីវិត​កុំឱ្យ​ប៉ះទង្គិច​អ្នក​ដទៃ គឺ​ត្រូវ​បើកប​រថយន្ត​ជីវិត​ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ