ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ព្រះពុទ្ធ​ទេសនា​ប្រោស​អ្នក​មុនគេ ?

4 ឆ្នាំ មុន

យោង​តាម​ឯកសារ​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា ក្រោយ​ត្រាស់​ដឹង​ធម៌ យល់​ច្បាស់​នូវ​អរិយ​សច្ចៈ​ទាំង​៤ ព្រះពុទ្ធ​ទ្រង់​និមន្ត​ទៅ​កាន់​ក្រុង​ពារាណសី​ចូល​ទៅ​ព្រៃ​ឫស្សី ជា​ទីស្នាក់អាស្រ័យ​នៃ​ពួក​តាប​សមាន​គ្នា​៥​រូប តាបស​ទាំងឡាយ​នោះ​គ្រាន់តែ​បានឃើញ​ព្រះពុទ្ធ​ទ្រង់​យាង​មក​ពី​ចម្ងាយ​ក៏​ជំនុំ​ប្រាប់​គ្នា​ថា យើង​ទាំងឡាយ​ចូរ​កុំ​ធ្វើ​គារវៈ​បង្គំ​ព្រះ​សិទ្ធត្ថ ដែល​អស់​សេចក្តី​ព្យាយាម​រលីង​ហើយ​នោះ​ឱ្យ​សោះ ។ តែ​ដោយ​អំណាច​នៃ​បុណ្យ​បារមី​របស់​ព្រះ​អង្គ…

យោង​តាម​ឯកសារ​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា ក្រោយ​ត្រាស់​ដឹង​ធម៌ យល់​ច្បាស់​នូវ​អរិយ​សច្ចៈ​ទាំង​៤ ព្រះពុទ្ធ​ទ្រង់​និមន្ត​ទៅ​កាន់​ក្រុង​ពារាណសី​ចូល​ទៅ​ព្រៃ​ឫស្សី ជា​ទីស្នាក់អាស្រ័យ​នៃ​ពួក​តាប​សមាន​គ្នា​៥​រូប តាបស​ទាំងឡាយ​នោះ​គ្រាន់តែ​បានឃើញ​ព្រះពុទ្ធ​ទ្រង់​យាង​មក​ពី​ចម្ងាយ​ក៏​ជំនុំ​ប្រាប់​គ្នា​ថា យើង​ទាំងឡាយ​ចូរ​កុំ​ធ្វើ​គារវៈ​បង្គំ​ព្រះ​សិទ្ធត្ថ ដែល​អស់​សេចក្តី​ព្យាយាម​រលីង​ហើយ​នោះ​ឱ្យ​សោះ ។

តែ​ដោយ​អំណាច​នៃ​បុណ្យ​បារមី​របស់​ព្រះ​អង្គ នៅ​ពេល​ដែល​ព្រះពុទ្ធ​ទ្រង់​យាង​មក​ដល់​ស្រាប់តែ​ពួក​តាបស​ទាំង​ប្រាំ​រូប​នោះ​បែរជា​ក្រាប​បង្គំ​និមន្ត​ព្រះ​តថាគត​ដោយ​ជ្រះថ្លា​ក្រៃ​លែង​ទៅ​វិញ​។ ព្រះ​អង្គ​ទ្រង់​សន្តោស​ប្រោស​ទេសនា​ព្រះធម៌ ដែល​ហៅ​ថា​បឋម​ទេសនា​ប្រោស​ដល់​តាបស​ទាំងនោះ​ឱ្យ​បាន​សម្រេច​អរហត្តផល​ក្នុង​គ្រានោះ​ឯង ហើយ​បាន​ក្លាយជា​ឯ​ហិ​ភិក្ខុ​ដោយ​ស្វ័យប្រវត្តិ​។

តាំងពី​ពេល​នោះ​មក​មាន​កុលបុត្រ​ជា​ច្រើន​បាន​ចូល​មក​បួស​រៀន​ក្នុង​សំណាក់​ព្រះ​អង្គជា​បន្តបន្ទាប់ និង​បាន​សម្រេចមគ្គផល​ទៅ​តាម​ឧបនិស្ស័យ​រៀង​ៗ​ខ្លួន ហើយ​ព្រះពុទ្ធ​សាសនា​ក៏​បាន​រីក​ចម្រើន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​រហូត​ដល់​បច្ចុប្បន្ន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ