ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​រឿង​លេង​បាល់ទះ កា.ប់​ស​ម្លា​.​ប់​បុរស​ម្នាក់​នៅ​ស្រុក​បាទី ជន​ដៃដល់​៣​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

2 ឆ្នាំ មុន

ខេត្តតាកែវ ៖ សំណុំរឿង​ឃាតកម្ម​កាប់សម្លា.ប់​បុរស​ម្នាក់ ព្រោះ​ទំនាក់​ពាក្យ​សម្ដី ​នៅ​យប់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១ ចំណុច​ភូមិ​ខ្នារ​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី…

ខេត្តតាកែវ ៖ សំណុំរឿង​ឃាតកម្ម​កាប់សម្លា.ប់​បុរស​ម្នាក់ ព្រោះ​ទំនាក់​ពាក្យ​សម្ដី ​នៅ​យប់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១ ចំណុច​ភូមិ​ខ្នារ​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ ត្រូវ​កម្លាំង​នគរបាល​ជំនាញ​បំបែក​បាន​ហើយ ដោយ​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​ដៃដល់​៣​នាក់ នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​សំភី ស្រុក​បាទី​ ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ដោយ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក្រោយ​ទទួល​បាន​បទបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​, ឧត្តមសេនីយ៍ឯក អ៊ិន បូ​រ៉ា អគ្គស្នងការ​រង​ទទួល​ផែន និង​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ។

ក្រោយ​ទទួល​បាន​បទបញ្ជាកម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ ទើប​កំណត់​បាន​ទីតាំង​លាក់ខ្លួន របស់​ជនសង្ស័យ​ទាំង​៣​នាក់ និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន ​បាន​នៅ​ចំណុច​វាលស្រែ​ស្ថិត​នៅ​ភូមិ​ភ្នំ​តូច ឃុំ​សំភី ស្រុក​បាទី ខេត្តតាកែវ​ ។

ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ ទី​១ ៖ ​ឈ្មោះ ម៉​ង សម្បត្តិ អាយុ​២១​ឆ្នាំ​, ទី​២ ៖ ​ឈ្មោះ ម៉​ង សីហា អាយុ​១៩​ឆ្នាំ (​ត្រូវជា​បងប្អូន​បង្កើត​) និង​ទី​៣ ៖ ​ឈ្មោះ ឌឹ​ម ប្រុស ហៅ​រាជ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ​។

ដោយឡែក ជន​រង​គ្រោះ​ឈ្មោះ មាំ​ង ខែ​ម​រៈ អាយុ​២៧​ឆ្នាំ រង​របួស​ជា​ច្រើន​កន្លែង និង​ដាច់​កដៃ​ខាងឆ្វេង​បណ្ដាល​ស្លាប់​ភ្លាម​ៗ នៅ​កន្លែង​កើតហេតុ​ មុខ​ផ្ទះ​ជន​រង​គ្រោះ​ ។

ជនសង្ស័យ​ទាំង​៣​នាក់ ​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ផ្គាក់ ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ មាំ​ង ខែ​ម​រៈ បណ្តាល​ឲ្យ​ស្លា.ប់​ប្រាកដ​មែន មូលហេតុ​ដោយសារ​ទំនាស់​ពាក្យ​សម្តី ក្នុង​ពេល​លេង​បាល់ទះ ​។

ចំពោះ​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ