ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ជីវិត​របស់​សត្វ​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ

2 ឆ្នាំ មុន

បិដក​លេខ​១៧ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​ទុក្ខ​សច្ចៈ​តើ​ដូច​ម្ដេច ? ម្នាល​ភិក្ខុ​ទាំងឡាយ ជាតិ គឺ​កំណើត​ដែល​កើតជា​ដំបូង ក៏​ជា​ទុក្ខ​, ជរា​គឺ​សេចក្ដី​ចាស់​គ្រាំគ្រា…

បិដក​លេខ​១៧ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​ទុក្ខ​សច្ចៈ​តើ​ដូច​ម្ដេច ? ម្នាល​ភិក្ខុ​ទាំងឡាយ ជាតិ គឺ​កំណើត​ដែល​កើតជា​ដំបូង ក៏​ជា​ទុក្ខ​, ជរា​គឺ​សេចក្ដី​ចាស់​គ្រាំគ្រា ក៏​ជា​ទុក្ខ​, មរណៈ គឺ​សេចក្ដី​ស្លា​.​ប់ ក៏​ជា​ទុក្ខ​, សោកៈ គឺ​សេចក្តី​ស្ដាយស្រណោះ គឺ​សេចក្ដី​ខ្សឹកខ្សួល សេចក្ដី​លំបាក​កាយ លំបាក​ចិត្ត​, ទោមនស្ស គឺ​សេចក្ដី​អាក់អន់​តូចចិត្ត សេចក្តី​ចង្អៀតចង្អល់​ចិត្ត ក៏​សុទ្ធតែ​ជា​ទុក្ខ ។

ម្នាល​ភិក្ខុ​ទាំងឡាយ ដំណើរ​ជួប​ប្រសព្វ​ដោយ​សត្វ​និង​សង្ខារ​ទាំងឡាយ ដែល​មិនជា​ទីស្រឡាញ់ ក៏​ជា​ទុក្ខ​, សេចក្តី​ព្រាត់​ប្រាសចាក​សត្វ​និង​សង្ខារ​ទាំងឡាយ ដែល​ជាទី​ស្រឡាញ់ ក៏​ជា​ទុក្ខ​, បុគ្គល​កាល​ចង់បាន​នូវ​របស់​ណា តែ​មិន​បាន​ដូច​បំណង ត្រង់​ការ​មិន​បាន​ហ្នឹងហើយ​ក៏​ជា​ទុក្ខ ។ បើ​បំ​ព្រួញ​ទៅ ខន្ធ​ទាំង​៥ រូប សំឡេង ក្លិន រស សម្ផស្ស​នេះឯង​ជា​កង​ទុក្ខ ។

ជា​រួម​មក ពេញ​មួយ​ដំណើរ​ជីវិត​របស់​សត្វលោក​ទាំង​អស់នេះ​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ លំបាក វេទនា​សព្វបែបយ៉ាង ។ ព្រោះហេតុនោះ​ទើប​ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​កាច់​បំបាក់​ដំបូង​ផ្ទះ​គឺ​កិលេស​ចោល​អស់​ដោយ​ចតុ​រា​រិ​យ​សច្ចៈ​បាន​ដល់​នូវ​ឯកន្តបរមសុខ​មិន​ត្រឡប់​ក្រោយ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ