ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​អនិច្ចា​! បិទ​ខ្ទប់​ហើយ ទុក​សំរាម​អោយ​ហិត​ទៀត​!

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋ នៅ​ជុំវិញ​ផ្សារ ហ្គ្រេ​ន ជម្ពូ​វ័ន បាន​ទ​ទួ​ច​សុំអោយ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច ក្រុមហ៊ុន ស៊ីន​ទ្រី ដែលមាន​ភារកិច្ច​ប្រមូល​សំរាម…

​រាជធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋ នៅ​ជុំវិញ​ផ្សារ ហ្គ្រេ​ន ជម្ពូ​វ័ន បាន​ទ​ទួ​ច​សុំអោយ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច ក្រុមហ៊ុន ស៊ីន​ទ្រី ដែលមាន​ភារកិច្ច​ប្រមូល​សំរាម មេត្តា​ទៅ​ប្រមូល​សំរាម​ផង ព្រោះ​សំរាម​បានគរ នៅមុខ​ផ្ទះ​ពួកគាត់ ស្ទើរតែ​លិច​ផ្ទះ​បាត់ទៅហើយ​។​

​ប្រជាពលរដ្ឋ បានអោយដឹងថា នៅក្នុង​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ ពោធិ៍​សែន​ជ័យ ជា​តំបន់​បិទ​ខ្ទប់ ដែល​ស្ថិតនៅ​ខាងលិច​រោងចក្រ QMI រយៈពេល​ប្រមាណ​ជាង​កន្លះ​ខែ​មកហើយ គេ​ពុំដែល​ឃើញ​រថយន្ត​ស៊ីន​ទ្រី ចុះទៅ​ប្រមូល​សំរាម​នោះទេ ដោយ​ទុក​ឡើងគរ​ដូច​កូនភ្នំ នៅ​កណ្តាល​ទីក្រុង​ទៅហើយ​។​
​ ​
​បើ​យើង​ធ្វើដំណើរ ឆ្លងកាត់​រនាំង​ដែក​បិទ​ខ្ទប់​ខាងលិច ផ្សារ​ហ្គ្រ​ន​ជម្ពូ​វ័ន គេ​ឃើញថា នៅលើ​ដងផ្លូវ​ទាំងសងខាង គឺ​សុទ្ធតែ​គំនរ​សំរាម នៅ​គ្រប់​មុខផ្ទះ​ទាំងអស់ ដែល​គំនរ​សំរាម​ទាំងនោះ បានគ​រហៀរ​ពេញ​ផ្លូវ ស្ទើរ​ជិត​មុខផ្ទះ​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ ហើយ​កន្លែង​ខ្លះ សឹងតែ​ធ្វើ​ចរាចរណ៍​លែងកើត​។

​ប្រជាពលរដ្ឋ ក៏បាន​អោយដឹងថា កន្លងមក ពួកគាត់​ក៏បាន​សំណូមពរ​ទៅ​អាជ្ញាធរ និង​ខ្លះទៀត ក៏បាន​ថត​បង្ហោះ តាម​បណ្តាញ​សង្គម​ដែរ តែ​គ្មាន​អាជ្ញាធរ​ណា​អើពើ និង​គិតគូរ​ពី​បរិស្ថាន​ឡើយ​។​

​ប្រជាពលរដ្ឋ ក៏បាន​អោយដឹងទៀតថា ចាប់តាំងពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២១ ភូមិ​របស់គាត់ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ បានកំណត់​ជា​តំបន់​«​លឿងទុំ​» ហើយ​បិទ​ខ្ទប់​។ តាំងពី​មុនពេល​បិទ​ខ្ទប់ គេ​ពុំ​ឃើញ​រថយន្ត​ស៊ីន​ទ្រី ទៅយក​សំរាម​នោះទេ គឺ​ទុក​គរ ក្លិនស្អុយ​អា​សោច​។​

​គួរ​បញ្ជាក់ថា តំបន់​បិទ​ខ្ទប់​ជុំវិញ​រោងចក្រ QMI នៅ​ខាង​ភូមិ​ត្រពាំង​ពោធិ៍ ត្រូវបាន​រថយន្ត​ក្រុមហ៊ុន ស៊ីន​ទ្រី បាន​ចូលទៅ​ប្រមូល​សំរាម​អស់ៗ​។ ដោយឡែក នៅ​ផ្នែក​ខាងលិច ក្នុងភូមិ​ជម្ពូ​វ័ន​២ ជុំវិញ ផ្សារ​ហ្គ្រ​ន​ជម្ពូ​វ័ន ពុំ​ត្រូវ​រថយន្ត​ស៊ីន​ទ្រី ទៅ​ប្រមូល​សំរាម​ឡើយ ដោយ​ទុក​គរ​ពេញ​ដងផ្លូវ ហាក់ដូចជា​សម្រាប់​តាំង​ពិ​ព័រ​ណ៌ ប​ង្អូ​ត​គេឯង នៅក្នុង​តំបន់​បិទ​ខ្ទប់​៕ ម៉េង ធា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ