ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ បន្ថែម៣៨​នាក់ និង​ស្លា.ប់​ម្នាក់ នៅថ្ងៃ​ទី​២១​មិថុនា

2 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ បាន​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​៣៨​នាក់ និង​ស្លាប់​ចំនួន​០១​នាក់ ។…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ បាន​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​៣៨​នាក់ និង​ស្លាប់​ចំនួន​០១​នាក់ ។

អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៩​នាក់ ជា​ករណី​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ដែល​មាន​ប្រភព​ដើម​មក​ពី​ស្រុក​ជីក្រែង ។ អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​០២​នាក់ ឆ្លង​បន្ត​ពី​កូន​និង​ក្មួយ មក​ពី​ខេត្តឧត្តរមានជ័យ ។ អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១៤​នាក់ គឺជា​ករណី​ពុំ​ទាន់​អាច​សន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ ។ ចំពោះ អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៥​នាក់ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ភោជនីយដ្ឋាន​ហេង​ហេង​២ និង អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​០១​នាក់ មក​ពី​រាជធានី​ភ្នំ​-​ពេញ ។ ដោយឡែក អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​០៧​នាក់​ទៀត គឺជា​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ មក​ដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្ដេចឪ ។

នៅ​ថ្ងៃនេះ​ដែរ មាន​អ្នកជំងឺ​កូ​វី​ដ​-១៩ បាន​ស្លាប់​ចំនួន​១​នាក់ ឈ្មោះ ភូ វ៉ូ​ច ភេទ​ស្រី អាយុ​៨០​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១ និង​បាន​ស្លាប់​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ជំងឺ​រលាក​សួត បង្ក​ដោយ​មេរោគ​កូ​វី​ដ​-១៩ ។

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​ឱ្យ​បាន​គ្រប់​១៤​ថ្ងៃ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត ក្នុង​ករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ