ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​ត្រួតពិនិត្យ​តាម​សិប្បកម្ម​ផលិត​ស្រា​.​ស ស្រាថ្នាំ នៅ​​ក្រុង​ស្វាយ​រៀង

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​ សាខាការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តស្វាយរៀង បានសហការ​ជាមួយ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​ដែនដី នៅ​ថ្ងៃ​ទី​២១​ មិថុនា នេះ បាន​ចុះត្រួតពិនិត្យ​ទំនិញ​នៅ​តាម​សិប្បកម្ម…

ខេត្តស្វាយរៀង​៖​ សាខាការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តស្វាយរៀង បានសហការ​ជាមួយ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​ដែនដី នៅ​ថ្ងៃ​ទី​២១​ មិថុនា នេះ បាន​ចុះត្រួតពិនិត្យ​ទំនិញ​នៅ​តាម​សិប្បកម្ម ផលិត​ស្រាស ស្រាថ្នាំ និង​ឃ្លាំង​ស្តុក​ទំនិញ ស្ថិត​នៅ​ទី​រួមខេត្តស្វាយរៀង​។​

លោក​ផឹង និល ប្រធាន​សាខា​( ក ប ប )​ខេត្តស្វាយរៀង បាន ថ្លែង​ថា ដោយ​មានការ​ណែនាំ ពី ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម និង​ទទួល​បទបញ្ជា ផ្ទាល់​ពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​( ក ប ប ) បាន​ចុះ​ត្រួតពិនិត្យ ទីតាំង​ផលិត​ស្រា​.​ស ស្រាថ្នាំ ចំនួន​៧ ទីតាំង​និង​ត្រួតពិនិត្យ ទំនិញ​ចម្រុះ ចំនួន​៣ ឃ្លាំង និង​បាន​ធ្វើ​Test Kits បឋម លើ​ផ្លែ​ឈើ​នៅ​ក្នុង​ក្រុង​ស្វាយ​រៀង​។

លោក​បានបញ្ជាក់​ថា សកម្មភាពការងារត្រួតពិនិត្យមន្ត្រី​ជំនាញ​យើង បាន​យក​សំណាក​គំរូ ស្រា​.​សទាំង៧ទីតាំង យក​មក​វិភាគ រក​សារធាតុមេតា​ណុ​ល នៅ​មន្ទីរពិសោធន៍របស់​អគ្គនាយកដ្ឋាន​( ក ប ប )​ដើម្បី ធ្វើ​វិភាគ​តាម​បច្ចេកទេស​។ ក្នុង​នោះ​ដែរ មន្ត្រី​ជំនាញ​បាន​ផ្សព្វផ្សាយ​នូវ​ការ​យល់​ដឹង អំពី​បច្ចេកទេស​នៃ​ការ​ផលិត ស្រាស ដែល​មាន សុវត្ថិភាព និង ផល​ប៉ះពាល់​ដល់ សុខ​ភាព និងអាយុជីវិតដល់​អ្នក​ផលិត​ផង​ដែរ​ ។​

លោក​ផឹង និល បាន ថ្លែង​អំពាវនាវ ដល់​បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ផឹកស្រាស ស្រាថ្នាំ នឹង​ត្រូវ ឈ្វេងយល់ អំពី ប្រភព នៃ​ការ​ផលិត​ឲ្យ​បាន​ច្បាស់លាស់ និងសូម​ស្នើ​ដល់​អ្នក​ផលិត ស្រាស ទាំងអស់​ត្រូវ ផលិត​ស្រា ដែល​មានសុវត្ថិភាព ដល់​អ្នក​ហូប មិន​ត្រូវ ឆ្លៀត​កេង​ចំណេញ ដាក់​សារធាតុ ហាមឃាត់ ជា​ដាច់ខាត នាំ​ឲ្យ ប៉ះពាល់​ដល់​សុខភាព និងអាយុជីវិត របស់​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​នឹង ផ្លូវច្បាប់ មានទោស​ទណ្ឌ ផង​ដែរ លទ្ធផល​ពិសោធន៍​និង​ផ្តល់​ជូន​ពេល​ក្រោយ​៕​​

អត្ថបទសរសេរ ដោយ