ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​សោកសៅ​! ស្ត្រី​គ្រូទាយ​ប្រចាំ​ផ្សារ​វាល​យន្ត និង​កម្មការិនី​រោងចក្រ​ស្លា​.​ប់​ដោយ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ស្វាយរៀង

នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តស្វាយរៀង បាន​ចេញ​សេចក្តីជូនដំណឹង​ពី​ករណី​ស្ត្រី​០២​នាក់​បាន​ទទួលមរណភាព​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ និង​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី ចំនួន​០២​នាក់ ដែល​ធ្វើការ​នៅ

ខេត្តស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តស្វាយរៀង បាន​ចេញ​សេចក្តីជូនដំណឹង​ពី​ករណី​ស្ត្រី​០២​នាក់​បាន​ទទួលមរណភាព​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ និង​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី ចំនួន​០២​នាក់ ដែល​ធ្វើការ​នៅ​ក្នុង​រោងចក្រ និង​ជា​អាជីវករ​លក់ដូរ ដើម្បី​ឲ្យ​មហាជន​បានដឹង និង​មានការ​ប្រុង​ប្រយ័ត្ន ។

ហើយ​រដ្ឋបាល​ខេត្ត សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​មានឈ្មោះ ទេស សា​រឿ​ន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មុខរបរ​គ្រូទាយ (​បាន​ទទួលមរណភាព​) ដែល​រស់នៅ​ភូមិ​ចេក សង្កាត់​ចេក ក្រុង​ស្វាយ​រៀង នឹង​ធ្វើ​ជា​គ្រូទាយ​នៅ​ចំណុច​ផ្សារ​វាល​យន្ត គិត​ចាប់ពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២១​នេះ​។ និង​ម្នាក់​ទៀត​ឈ្មោះ មិន គ​ន្ធា ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កៅ​វ៉េ ក្រុង​បា​វិត បាន​ទទួលមរណភាព ដោយសារ​ជំងឺ​កូ​វី​ដ​១៩ កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១ នៅផ្ទះ ស្ថិត​នៅ​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ដែល​ជាទី​តាំងហាង​លក់​ម៉ូតូ​១២១​កែវ​លី ស្វាយ​រៀង គិត​ចាប់ពី​ថ្ងៃ​ទី​១៦ ខែមិថុនា ២០២១​។

រដ្ឋបាល​ខេត្ត​បន្ត​ថា ចំពោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី​ចំនួន​២​នាក់​ខាងលើ​មាន ៖ ១- ឈ្មោះ រ៉ា​ន គ​ន្ធា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ «​ជី​ហ្វា​» រស់នៅ​ភូមិ​ល្ងើ​ត ឃុំ​កំពង់ចំឡង ស្រុក​ស្វាយ​ជ្រំ ដែល​បាន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផា​សុខភាព​១ ស្ថិត​នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង គិត​ចាប់ពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១ ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដឹក​យក​ទៅ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​នៅ​*​មណ្ឌល​សុខភាព​ចំឡង ។ និង​២-​ឈ្មោះ សួង វណ្ណៈ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​កំពង់​ចក រស់នៅ​ភូមិ​ចំបក់​កោង ឃុំ​កំពង់​ចក ស្រុក​រំដួល គិត​ចាប់ពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២១​នេះ ។

រដ្ឋបាល​ខេត្ត​បន្ត​ទៀត​ថា ដូច្នេះ​សូម​បងប្អូន​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១៩​ខាងលើ​នេះ សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព និង​អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ «៣​ការពារ ៣​កុំ​» របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រសិនបើ​មាន​រោគ​សញ្ញា​ដូច​ជា ៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺ​បំពង់​.​ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ សង្ស័យ សូម​មេត្តា​ប្រញាប់ ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ឬ​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ តាម​ទូរស័ព្ទ​លេខ 088 783 6666 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការណ៍​បន្ត។

សម្រាប់​អ្នក​ដែល​គ្មាន​រោគ​សញ្ញា សូម​ដាក់ខ្លួន​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ​។ សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែមិថុនា ២០២១​នេះ នៅ​ខេត្តស្វាយរៀង មាន​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ កើង​ឡើង​ដល់​១២​នាក់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ