ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យកេងចំណេញ​ទៀតហើយ ជាល្បិច​ឈ្មួញ​លក់​អាចម៍ដីស្មោះ!

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ពលរដ្ឋ​ថា ក្រុមប្រឹក្សាឃុំ​ព្រែក​ផ្ទោលម្នាក់ កំពុង​រត់ការ​ច្បាប់​កាយ​ត្រពាំង​បុរាណ​មួយ​នៅ​ភូមិភ្នំ​បា​ទេព ខណៈ​អភិ​បាលស្រុក​ថា មិន​អនុញ្ញាតិ​ឲ្យឈ្មួញ​ណា​ម្នាក់​កាយ​នោះ​ទេ។ បើ​តាមសេចក្តីរាយការណ៍មួយ​បានឲ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ​នេះ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ព្រែក​ផ្ទោល​ម្នាក់…

ខេត្តតាកែវ ៖ ពលរដ្ឋ​ថា ក្រុមប្រឹក្សាឃុំ​ព្រែក​ផ្ទោលម្នាក់ កំពុង​រត់ការ​ច្បាប់​កាយ​ត្រពាំង​បុរាណ​មួយ​នៅ​ភូមិភ្នំ​បា​ទេព ខណៈ​អភិ​បាលស្រុក​ថា មិន​អនុញ្ញាតិ​ឲ្យឈ្មួញ​ណា​ម្នាក់​កាយ​នោះ​ទេ។ បើ​តាមសេចក្តីរាយការណ៍មួយ​បានឲ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ​នេះ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ព្រែក​ផ្ទោល​ម្នាក់ គឺ​លោក អឹ​ម សូលី​ដា កំពុង​រត់ការ​សុំ​សិទ្ធ​កាយ​យក​អាច​ម៍​ដី​ពី​ក្រុង ត្រពាំង បេ​តិ​ភ័​ណ្ឌ​បុរាណ​ប្រវត្តិសាស្ត្រ ស្ថិត ក្នុង ភូមិ បា​ទេព យក​ទៅ​លក់​ក្រោម​លេស​ស្ដារ​ត្រពាំង​។

សេចក្តីរាយការណ៍​ថា លោក អឹ​ម សូលី​ដា បាន​រត់ការ​ច្បាប់​ពី​លោក​មេ​ភូមិ​និង​លោក​មេឃុំ​រួច​ហើយ នៅ​តែ​ការ​ចុះហត្ថលេខា​ពី​លោក ឌឹ​ម គឹ​ម​សាន្ត អភិបាលស្រុក​អង្គរ​បូ​រី តែ​ប៉ុណ្ណោះ គេ នឹង​ដាក់​គ្រឿងចក្រ​ដំណើរការ​កាយ​យក​អាច​ម៏​ដី​ក្នុង​ត្រពាំង​ប្រវត្តិ​សាស្ត្រ​នោះ​ហើយ​។ សូមបញ្ជាក់​ថា ត្រពាំងបុរាណ​នោះ មាន​ទំហំ​ប្រមាណ៣​ហិ​កតា ត្រូវបានគ្រប់គ្រងដោយ ក្រសួង​វប្បធម៌ និងវិចិត្រ សិល្បៈ ក្រោយ ពី គេ រក​ឃើញ​ថា ត្រពាំង​នោះ គឺជា ត្រពាំង​ប្រវត្តិសាស្ត្រ​។

ជុំវិញករណី​នេះ លោក ណុ​ប ឌ​ល មេឃុំ​ព្រែក​ផ្ទោលបាន​ទទួលស្គាល់​ថា លោក​ពិតជា​បាន​ចុះហត្ថលេខា​លើ​ឯកសារ​តាម​ការ​ស្នើសុំ​របស់​លោក អឹ​ម សូលី​ដា សមាជិក​ក្រុមប្រឹក្សា​ឃុំ​ព្រែក​ផ្ទោល​មែន តែ​រឿង​អនុញ្ញាតិ​តាម​កា​ស្នើសុំ គឺ​អាស្រ័យ​នៅ​ខាង​ស្រុក​ដែល​មាន​ជំនាញ​ពាក់​ព​ន្ធ័​ច្រើន​។ លោក​មេឃុំ​បន្ត​ថា រឿង​ត្រពាំង​ល្បើក គឺ​ពិតជា​ត្រពាំង​បុរាណ​ប្រវត្តិសាស្ត្រ​ពិតមែន និង​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​គ្មាន​កម្ម​សិទ្ធិរបស់​អ្នក​ណា​ម្នាក់​ទេ តែ​ការ​ស្នើសុំ​ស្ដារ​គឺ​ដើម្បី​បាន​ទឹក​ស្រោចស្រព​ដំណាំ​អ្នក​ដែល​កំពុង​អាស្រ័យ​ផល​នៅ​លើ​ដី​ត្រ​ពាំ​ងល្បើក​នេះ ហើយ​លោក​មេឃុំ​បាន​បញ្ជាក់​ទៀត​ថា ត្រពាំង​នេះ​ជា​ត្រពាំង​បុរាណ​ដូច្នេះ​ទំនងជា​មាន​វត្ថុ​បុរាណ ឬ​វត្ថុ​អាថ៌​កំបាំង​អ្វីខ្លះ​លោក​អត់​ដឹង​ដែរ តែ​ទុក​ឲ្យ ខាង​ថ្នាក់​ស្រុក​ស្រាវជ្រាវ​តាម​ហ្នឹង​ទៅ​។

ចំណែក​លោក ឌឹ​ម គឹ​ម​សាន្ត អភិបាលស្រុក​អង្គរបុរី​បាន​ឲ្យ ដឹង​ថា ចំពោះ​ការ​ស្នើរ​សុំ​ស្ដារ​ត្រពាំង​ល្បើក​ជា​ត្រពាំង​បុរាណ​ប្រវត្តិសាស្ត្រ​ខាងលើ គឺ​លោក​មិន​អនុញ្ញាតិ​ឲ្យ កាយ​ជា​ដាច់ខាត ព្រោះ​វា​ជា​ទ្រព្យសម្បត្តិ​វប្ប​ធ​ម៏​របស់​ជាតិ​៕

អត្ថបទសរសេរ ដោយ