ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានដ្ឋាន​កាត់ដំឡើងឡានចង្កូតស្តាំ​ខុសច្បាប់នេះ​ដំណើរ​​ការ​រលូនដោយសារមាន​ការ​សម្រួល​ពីថ្នាក់​​លើ​?

2 ឆ្នាំ មុន
  • តាកែវ

ខេត្ត​​តាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​យានដ្ឋាន​កាត់ត​កែ​ច្នៃដំឡើងរថយន្ដ​ជា​ច្រើន ទីតាំង​កំពុងដំណើរការនៅ​ក្នុងស្រុក​បាទី ដោយមានការជួយជ្រោមជ្រែង​ពី​លោកអនុប្រធានមន្ទីរសាធារណការ និងដឹក​ជញ្ជូនខេត្តតាកែវ​ម្នាក់​។ តាម​ម្ចាស់​យានដ្ឋាន​មួយកន្លែង ស្ថិតនៅឃុំក្រាំងធ្នង់បាន​និយាយ​ថា ការតម្លើង​កែ​ច្នៃរថយន្តចង្កូតស្តាំ​នេះ…

ខេត្ត​​តាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​យានដ្ឋាន​កាត់ត​កែ​ច្នៃដំឡើងរថយន្ដ​ជា​ច្រើន ទីតាំង​កំពុងដំណើរការនៅ​ក្នុងស្រុក​បាទី ដោយមានការជួយជ្រោមជ្រែង​ពី​លោកអនុប្រធានមន្ទីរសាធារណការ និងដឹក​ជញ្ជូនខេត្តតាកែវ​ម្នាក់​។

តាម​ម្ចាស់​យានដ្ឋាន​មួយកន្លែង ស្ថិតនៅឃុំក្រាំងធ្នង់បាន​និយាយ​ថា ការតម្លើង​កែ​ច្នៃរថយន្តចង្កូតស្តាំ​នេះ គឺ​ខ្លួនទទួល​បានការ​អនុញ្ញាត ពី លោកអ៊ុ ចាន់ធូ អនុប្រធាន មន្ទីរ សាធារណការ និង ដឹក​ជញ្ជូនខេត្តតាកែវ ទទួលបន្ទុកគ្រប់គ្រងយានដ្ឋាន​, ហើយ​ថា នៅក្នុងស្រុក​បាទី​នេះ មាន​ទីតាំងដំឡើងឡាន​បែនចង្កូតស្តាំ​នេះ​ជា​ច្រើន​ទៀត​។

បើតាមសេចក្តីរាយការណ៍ថា អ្នក​កែ​ច្នៃ​រថយន្ត​ទាំងនោះ គឺ​គេបាន​ទិញ​ក្បាល​រថយន្តរួចហើយមកកាត់ត​កែ​ច្នៃ តម្លើងជារថយន្ត បែនដាក់លក់​តែ​ម្តង ប៉ុន្តែកុំ​ភ្លេចបង់លុយទៅឲ្យសមត្ថកិច្ច​ក្នុង១​ក្បាលឡាន ចំនួន១៥០​ដុល្លារ ដើម្បីគេយកទៅចាត់ចែងដោយមិនចុះទៅ​បង្ក្រាប​។

ជាមួយគ្នានេះ​ដែរ ម្ចាស់យានដ្ឋានកែ​ច្នៃរថយន្តច​ង្កូត​ស្តាំខុសច្បាប់​ទាំងនោះ ក៏ត្រូវត្រៀម កញ្ចប់​ខ្លះ​ជូន ដល់ ក្រុម នៃ​មន្ទីរ​សាធារណការ និង ដឹក​ជញ្ជូនខេត្តតាកែវ ដឹកនាំ​ដោយ លោក អ៊ុ ចាន់ធូ អនុប្រធាន​មន្ទីរ ទទួល​បន្ទុកគ្រប់គ្រងយានដ្ឋាន នៅពេល​ចុះ​ទៅ​ពិនិត្យ ម្តង​ៗ​ផង ហើយ បើ​តាម ដឹង មាន យានដ្ឋាន ខ្លះ ត្រូវ បង់លុយជា​ខែ​ឲ្យ លោកអ៊ុ ចាន់ធូ ទៀត​ផង ដោយលោក​ថា គាត់ត្រូវយក​ទៅ​បង់​ឲ្យ ថ្នាក់លើ​ទៀត​។

ចំពោះ​ការ​ចោទប្រកាន់​នេះ លោក អ៊ុ ចាន់ធូ អនុប្រធាន​មន្ទី​សាធារណៈការ និង ដឹក​ជញ្ជូន ខេត្តតាកែវ បាន​ថ្លែង​បដិសេធ​ដោយ​ថា កន្លង​មក​លោក​បាន​ចុះ​តាម​យានដ្ឋាន​នៅ​ស្រុក​បាទី​ជា​ញឹកញាប់​មែន តែ​លោក​ចុះ​ទៅ​អប់រំ​ឲ្យ ម្ចាស់​យានដ្ឋាន​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់ និង​ឲ្យ ពួក​គេ បង់ពន្ធ​ចូល​រដ្ឋ​ទេ​។ ដោយ ឡែក ចំពោះ​រថយន្ត​បែន​ច​ង្កួ​ត​ស្ដាំ​គ្មាន​ការ​បង់ពន្ធ​វិញ គឺ​មិន​ពាក់​ព​ន្ធ័​នឹង​លោក​ទេ វា​គឺជា​ជំនាញ​របស់​គយ និង​រដ្ឋ​ករ ចំណែក​រឿង​យក​លុយ​ជា​ថ្នូរ​ឲ្យ ម្ចាស់​យានដ្ឋាន​ប្រព្រឹត្ត​ល្មើសច្បាប់ គឺ​លោក​មិន​ពាក់​ព​ន្ធ័​ឡើយ​។

ដោយឡែក​ ពាក់ព័ន្ធ​នឹងសមត្ថកិច្ច ចុះទៅយកលុយ ក្បាល​ឡាន​ពី​ម្ចាស់​យានដ្ឋាន​វិញ លោកឆាយ កែវ​មុន្នី អធិការ​នគរបាលស្រុក​បាទី បាន​ថ្លែង​ថា សមត្ថកិច្ច​របស់​លោក​មិន​ដែល​បាន​ផល​អី​បន្តិច​ពី​រឿង​លុយកាក់​ម្ចាស់​យានដ្ឋាន​ទាំងនោះ​ទេ​ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ