ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​បង្ក្រាប​បទល្មើស២​ករណី​ធំៗ​ក្នុងភូមិ​សា​ស្ត្រ​ជាប់​​​ជាយ​​ដែន​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​២​ករណី ​ក្នុងភូមិ​សា​ស្គ្រ​ជាប់​ជាយ​ដែន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់​ និង​វត្ថុ​តាង​គ្រឿងញៀន​ជាង​៣០​គីឡូក្រាម កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២១​ ស្ថិតនៅ​​ភូមិ​សា​ស្គ្រ​ស្រុក​ម៉ា​ឡៃ​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ ។…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​២​ករណី ​ក្នុងភូមិ​សា​ស្គ្រ​ជាប់​ជាយ​ដែន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់​ និង​វត្ថុ​តាង​គ្រឿងញៀន​ជាង​៣០​គីឡូក្រាម កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២១​ ស្ថិតនៅ​​ភូមិ​សា​ស្គ្រ​ស្រុក​ម៉ា​ឡៃ​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត ស្នងការ​រង​ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​២​ករណី​ ក្នុងភូមិ​សា​ស្គ្រ​ជាប់​ជាយ​ដែន​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យ​និង​មានការ​សម្របសម្រួល​ឯកឧត្តម កើត សុ​វ​ណ្ណា​រ៉េ​ត ព្រៈ​រាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ ដែល​ត្រូវ​បាន​អនុវត្ត​តាម​ដិ​ការ​បញ្ជា​អោយ​ចូលខ្លួន​លេខ​១២​ចុះ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នា​២០២១​ចេញ​ដោយ​ឯកឧត្តម កែវ សុ​ជាតិ ព្រៈ​រាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​។

លោក​បាន​បញ្ជាក់​ថា ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ទី​១-នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២១​បង្ក្រាប​នៅ​ចំណុច​ផ្ទះ​ល្វែង​១​កន្លែង​ ស្ថិត​ភូមិ​.​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ស្រី​១​នាក់ ​១.​ឈ្មោះ រ៉ុ​ង យ៉ី​ហាក់ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ ២.​ឈ្មោះ រ៉ុ​ង គី​ម​ហ៊ា​ង ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ ជនសង្ស័យ​២​នាក់ ​រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត ៣.​ឈ្មោះ សុខ សេ​ថា ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ៤.​ឈ្មោះ វ៉ា​ន់ ឈី​ដា ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​(​ជនជាតិ​ថៃ​)​ ជនសង្ស័យ​ទាំង​២​នាក់​ស្នាក់​នៅ​ភូមិ​.​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ការឆែកឆេរ​ក្នុង​ផ្ទៈ​រក​ឃើញ​វត្ថុ​តាង​រឹបអូសមាន​១.​ម្ស៉ៅ​ក្រាម​សង្ស័យ​សា​ធាតុ​ញៀន​ចំនួន​៣៣​កញ្ចប់​ធំ ២.​ម្ស៉ៅ​ក្រាម​ស​ថ្លា​សង្ស័យ​សា​ធាតុ​ញៀន​ចំនួន​៥​ថង់ ៣.​ថ្នាំ​ច្រក​ពណ៌​ផ្កាឈូក​(​រាង​បេះដូង​)២​កូន​ថង់ ៤.​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​រាង​មូល​១​ថង់​២​គ្រាប់ ៥.​ថ្នាំ​ច្រក​ថង់​ពណ៌​ខៀវ​២​កញ្ចប់ ៦.​ថ្នាំ​គ្រាប់​ពណ៌​ត្រួ​ច​ចេក​រាង​ចតុកោណ​២​ថង់ ៧.​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​២​គ្រឿង ៨.​មធ្យោបាយ​ដឹក​ជ​ញ្ចូ​ន​រថយន្ត​១​គ្រឿង​ម៉ាក់​ហា​យ​ឡិន​ឌ័​រពាក់​ផ្លា​ក់​លេខ​បន្ទាយ​មាន​ជ័យ​2C.3186 ៩.​ម៉ូតូ​កង់​៤​ចំនួន​១​គ្រឿង​។

លោក​វរៈសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត បាន​បញ្ជាក់​ថា​ បាន​បន្ត​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ទី​២-​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២១​នៅ​ភូមិ​ថ្មី ឃុំ​.​ស្រុក​ម៉ា​ឡៃ​ផ្ទៈ​ជនសង្ស័យ​ឈ្មោះ ឡេ​ង គឹ​ម​ឡាយ ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​(​ដែល​កំពុង​គេចខ្លួន​)​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ស្រី​២​នាក់ ១.​ឈ្មោះ ឡុ​ង សំ​រិ​ទ្ធ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ២.​ឈ្មោះ ហែម វ៉ា​ន់​លី ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ ៣.​ឈ្មោះ គួ​ន ស្រី​ឡាន់ ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ ៤.​ឈ្មោះ សេង ស្រី​និ ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​ដែល​រស់នៅ​ភូមិ​ខាងលើ​។

​កម្លាំង​ធ្វើការ​ឆែកឆេរ​ក្នុង​ផ្ទៈ​រក​ឃើញ​វត្ថុ​តាង​រឹបអូស​មាន​១.​ថ្នាំ​ញៀន​ទឹក​ប្រភេទ​ដប​ចំនួន​៥​ប្រអប់​ស្មើ​១២៥​ដប ២.​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​ចំនួន​៦៣​គ្រាប់ ៣.​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​ពណ៌​ក្រហម​ចំនួន​ប​៥៥​គ្រាប់ ៤.​ថ្នាំ​ញៀន​គ្រាប់​ពណ៌​ខៀវ​ចំនួន​៨​គ្រាប់ ៥.​ថ្នាំ​ញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ស​ថ្លា​១​កញ្ចប់​និង​១​កូន​ថង់​តូច ៦.​អាវុធ​ខ្លី​ម៉ា​ក់ឡុក​១​ដើម​មាន​១៦​គ្រាប់ ៧.​រថយន្ត​តូ​យូ​តា​ប្រូស​១​គ្រឿង​។

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​២​ករណី​ជាប់​ជាយ​ដែន​នៅ​ភូមិ​សា​ស្គ្រ​ស្រុក​ម៉ា​ឡៃ​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​ស្រី​៣​នាក់​និង​វត្ថុ​តាង​គ្រឿងញៀន​ប្រមាណ​ជាង​៣០​គីឡូក្រាម ក្រោយ​ពេល​សាកសួរ​ចម្លើយ​និង​វត្ថុ​តាង​គ្រឿងញៀន​ត្រូវ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់​។​ ដោយឡែក ​ជនសង្ស័យ​ជា​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​ឈ្មោះ ឡេ​ង គឹ​ម​ឡាយ ដែល​កំពុង​រត់គេច​ខ្លួន​កម្លាំង​បាន​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ