ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេស្ត​សំណាក​របស់​ស​.​ព​នាង​រួច​លទ្ធផល​អវិជ្ជមាន​កូ​វី​ដ -១៩ ទើប​ប្រគល់​ឱ្យ​គ្រួសារ​ធ្វើបុណ្យ

2 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នារី​មាន​ជំងឺប្រចាំ​កាយម្នាក់​​បាន​ព្យាយាម​រក​ការ​ផ្តាច់ជីវិត​រហូត​ទាល់បាន​សម្រេច ដោយ​លើកនេះប្រើ​ថ្នាំ​សម្លា.ប់សត្វ​ក្តាម​. ខ្យង​លេប​ដែល​ហេតុ​ការ​នេះ​ ​​កើតឡើង​កាលពី​ម៉ោង​៦និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ ២០២១ ស្ថិត…

ខេត្តសៀមរាប ៖ នារី​មាន​ជំងឺប្រចាំ​កាយម្នាក់​​បាន​ព្យាយាម​រក​ការ​ផ្តាច់ជីវិត​រហូត​ទាល់បាន​សម្រេច ដោយ​លើកនេះប្រើ​ថ្នាំ​សម្លា.ប់សត្វ​ក្តាម​. ខ្យង​លេប​ដែល​ហេតុ​ការ​នេះ​ ​​កើតឡើង​កាលពី​ម៉ោង​៦និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ ២០២១ ស្ថិត នៅ​ភូមិ​មុខ​ប៉ែន ឃុំ​មុខ​ប៉ែន ស្រុក​ពួក ខេត្ត​សៀម​រាប ។ បន្ទាប់​ពិនិត្យ​រួច​​ដឹងថា ​មិនមានជាប់​ពាក់​ព័ន្ធ​​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វី​ដ​១៩នោះ ទើបសមត្ថ​កិច្ច​បាន​ប្រគល់​សព​ជូន​ទៅ​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ​

នារី​នោះ​ឈ្មោះ ជេ​ត តឿ អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​មុខ​ប៉ែន ឃុំ​មុខ​ប៉ែន ស្រុក​ពួក ខេត្តសៀមរាប ។ បើ​តាម​សាចញាតិ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ប្រវត្តិ​នាង តឿ មាន​ជំងឺ​ដុំ​គីស​ដៃ​ស្បូន និង​ធ្លាប់​វះកាត់​នៅ​ក្នុង​ខែមេសា​ឆ្នាំ​២០២១ បន្ទាប់​ពី​វះកាត់​រួច​ជន​រង​គ្រោះ​(​សព​) មាន​អាកា​រៈ​ឆេវឆាវ​ខឹង​ច្រើន និង​តែងតែ​រាំច្រៀង​លេង​ម្នាក់ឯង​ជាប្រចាំ ។ មិនតែប៉ុណ្ណោះ ​នាង​មាន​ជំនឿ​មួយ​បែប​ផ្លូវ​ងងឹត គឺ​បាន​រៀបចំ​អាសនៈ​នៅ​ក្នុងផ្ទះ ហើយ​តែងតែ​គោរព​តាម​បែប​ជំនឿ​នោះ​ជា​ប្រចាំ ។

ប៉ុន្តែ​ជន​រង​គ្រោះ​នៅ​តែ​មាន​អារម្មណ៍ និង​ព្យាយាម​ចង់​សម្លា.ប់​ខ្លួន ព្រោះ​ជំងឺ​ប្រចាំ​កាយ​របស់​នាង​មិន​ស្រាកស្រាន្ត ដោយ​ប្រើប្រាស់​ថ្នាំ​របេង​ជាប់​ជា​រៀងរាល់ថ្ងៃ ។ សាច់ញាតិ​បន្តថា ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ជន​រង​គ្រោះ​បាន​ផឹកថ្នាំ​សម្លា.ប់សត្វ​ក្តាម​. ខ្យង​ប៉ង​សម្លា.ប់​ខ្លួន​តែ​មិន​ស្លាប់ ដោយ​បាន​បងប្អូន​ជួ​យសង្គ្រោះ​ទាន់​ពេលវេលា ខណៈ​ពេល​នោះ ​ក្អួត​ចេញ​ថ្នាំ​មក​វិញ​ទាំងអស់ លុះ​បាន​ធូរស្រាល​ហើយ ក្រុម​គ្រួសារ​ក៏​មិន​យក​នាង​ទៅ​ពេទ្យ​ដែរ ។

​​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា វេលា​ម៉ោង​៦ និង​៣០នាទី​ព្រឹក ជន​រង​គ្រោះ​បាន​លេបថ្នាំ​ប្រចាំ​កាយ (​ថ្នាំ​របេង​) ក៏​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ហើយ​ក៏​ប្រកាច់​ស្តូកស្តឹង​ម្តងទៀត ឃើញ​ដូច្នោះ​បងប្អូន​និង​សាច់ញាតិ បាន​យក​នាង​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ពួក ប៉ុន្តែ​ដោយសារ​ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់​ពេក ទើបត្រូវ​បញ្ជូន​បន្ត​ទៅ​ពេទ្យ​បង្អែក​ខេត្តសៀមរាប លុះ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ជន​រង​គ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​ទៅ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ សមត្ថកិច្ច ក៏​បាន​ហាមឃាត់​បងប្អូន​មិន​ឲ្យ​ចូល​ទៅ​ប៉ះពាល់​សាកសព​ទេ ដោយ​រង់ចាំ​ក្រុម​គ្រូពេទ្យ​ប្រឆាំង​កូវីដ.១៩ ចុះ​ទៅ​យក​សំណាក​ពិនិត្យ​ជា​មុន​សិន ហើយ​ក្រុម​គ្រូពេទ្យ​ប្រឆាំង​ជម្ងឺ​កូ​វី​.១៩ ក៏​បាន​ទៅ​ដល់ និង​បាន​យក​សំណាក​សាកសព​ពិនិត្យ​ឃើញ​ថា (​អវិជ្ជមាន​) ។ ​

អត្ថបទសរសេរ ដោយ