ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនបុរសជនជាតិថៃម្នាក់ ដែលលួចឆ្លងដែន​ដោយខុសច្បាប់ ពីប្រទេសថៃ ចូលមកកម្ពុជា

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ប៉ូលិស បានឃាត់ខ្លួនបុរស់ជនជាតិថៃម្នាក់ ដែលលួចឆ្លងដែន ដោយខុសច្បាប់ ពីប្រទេសថៃ ចូលមកកម្ពុជា នៅវេលាម៉ោងរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១…

បន្ទាយមានជ័យ៖ ប៉ូលិស បានឃាត់ខ្លួនបុរស់ជនជាតិថៃម្នាក់ ដែលលួចឆ្លងដែន ដោយខុសច្បាប់ ពីប្រទេសថៃ ចូលមកកម្ពុជា នៅវេលាម៉ោងរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុង​ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកវរៈសេនីយ៍ឯក សូរ ចាន់រី មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ៩១១បានប្រាប់ថា ដើម្បីពង្រឹងការទប់ស្កាត់បទល្មើសលួចឆ្លងដែនដោយខុសច្បាប់ និងទប់ស្កាតពលករលួចឆ្លងដែនដោយខុសច្បាប់ គេចវេះពីធ្វើចត្តាឡីស័កបង្ការទប់ស្កាត់កូវីដ.១៩ មិនអោយរីករាលដាលក្នុងសហគមន៍ កម្លាំងវរៈសេនាតូចនគរបាល​ការពារព្រំដែនគោកលេខ៩១១ បានចេញល្បាតតាមបន្ទាត់ព្រំដែន ក៏បានប្រទះឃើញជនជាតិថៃម្នាក់ ជាបុរស​អាយុប្រមាណជាង ៦០ឆ្នាំ ដែលស្ពាន​បាលឡូដាក់សំលៀកបំពាក់ លួចឆ្លងដោយខុសច្បាប់ពីប្រទេសថៃ ចូលមកកម្ពុជា ដោយខុសច្បាប់។

លោកវរៈសេនីយ៍ឯក សូរ ចាន់រី បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនបុរស​ជនជាតិថៃម្នាក់នេះហើយកម្លាំងជំនាញ បានធ្វើការពិនិត្យសុខភាព និងសាកសួរ ហើយ​បានបញ្ជូនទៅមណ្ឌល ដើម្បីធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅក្រុងប៉ោយប៉ែត៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ