ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ជូន​មនុស្ស​៣​នាក់​ទៅ​កាន់​ស្ថានីយ​អវកាស​របស់​ខ្លួន

2 ឆ្នាំ មុន

យានអវកាស​មាន​មនុស្ស​ជិះ​ត្រូវ​បាន​ចិន​បា.ញ់​បង្ហោះ កាលពី​ថ្ងៃ​ទី​១៧ មិថុនា ទៅ​កាន់​ស្ថានីយ​អវកាស​ចិន​ដែល​កំពុង​បន្ត​ការកសាង ។ អវកាសយានិក​ចិន​៣​រូប​ត្រូវ​បាន​បញ្ជូនតាម​យាន​នោះ​ទៅ​កាន់​

ប្រទេស​ចិន ៖ យានអវកាស​មាន​មនុស្ស​ជិះ​ត្រូវ​បាន​ចិន​បាញ់​បង្ហោះ កាលពី​ថ្ងៃ​ទី​១៧ មិថុនា ទៅ​កាន់​ស្ថានីយ​អវកាស​ចិន​ដែល​កំពុង​បន្ត​ការកសាង ។ អវកាសយានិក​ចិន​៣​រូប​ត្រូវ​បាន​បញ្ជូនតាម​យាន​នោះ​ទៅ​កាន់​ស្ថានីយ​នេះ ។

កាំជ្រួច​បញ្ជូន LONGUE-MARCHE 2F ត្រូវ​បាន​បោះ​បង្ហោះ​ចេញពី​ទីតាំង​បាញ់​បង្ហោះ​អ​វកាស JIUQUAN ស្ថិត​នៅ​វាល​ខ្សាច់​ហ្គោ​ប៊ី​ភាគពាយ័ព្យ​ចិន ។ អវកាសយានិក​៣​រូប​នឹង​ស្នាក់​នៅរយៈពេល​៣​ខែ​ក្នុង​ស្ថានីយ​អវកាស​កំពុង​សាងសង់​បន្ត​នេះ​ដោយ​ស្ថានីយ​នោះ​អាច​មាន​អាយុកាល​យ៉ាងតិច​១០​ឆ្នាំ​ក្នុង​ទី​អវកាស ។

ក្នុង​ពេល​មាន​ភាព​តានតឹង​ជាមួយ​ពួក​លោកខាងលិច​ជោគជ័យ​នៃ​បេសកកម្ម​អវកាស​របស់ចិន គឺជា​មុខមាត់​នៃ​កិត្យានុភាព​ចិន​ដែល​ត្រៀម​ប្រារព្ធ​នា​ថ្ងៃ​ទី​១​កក្កដា​នូវ​ខួប​គម្រប់​១០០​ឆ្នាំ​នៃការ​បង្កើត​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន ។ ចិន​បាន​តាំងចិត្តកសាង​ស្ថានីយ​អវកាស​របស់​ខ្លួន​ផ្ទាល់​ក្នុង​ទី​អ​វកាស​ក្រោយ​ការ​បដិសេធ​របស់​សហរដ្ឋអាមេរិកមិន​ឲ្យ​ចិន​ចូលរួម​ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ​ISS។

ស្ថានីយ​អវកាស ISS នេះ​មាន​អ្នកចូលរួម​គឺសហរដ្ឋអាមេរិក រុ​ស្ស៊ី កា​ណា​ដា អឺរ៉ុប និង​ជប៉ុនដោយ​ស្ថានីយ​នោះ​នឹង​ត្រូវ​ចូល​និវត្តន៍​ក្នុង​ឆ្នាំ​២០២៤ ក៏​ទោះបី​អង្គការ NASA លើក​ឡើង​ពីលទ្ធភាព​នៃ​ការ​ពន្យារពេល​ប្រើប្រាស់​ហួស​ពី​ឆ្នាំ​២០២៨​ក្ដី ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ