ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹកនាំ​នឹង​ជោគជ័យ​បើ​ចេះ​អត់ធន់

2 ឆ្នាំ មុន

ពុទ្ធឱវាទ​បាន​ទូន្មាន​ថា ខន្ដី​គឺ​ការ​អត់ធន់ មេដឹកនាំ​នឹង​ទទួល​បាន​ជោគជ័យ​លើ​កិច្ច​ការងារ​ទាំងពួង បើសិនជា​មេដឹកនាំ​នោះ​មាន​ខន្ដី គឺ​សេចក្ដី​អត់ធន់ ។ តើ​មេដឹកនាំ​ត្រូវ​អត់ធន់​នឹង​អ្វីខ្លះ ? មេដឹកនាំ​ត្រូវ​អត់ធន់​នឹង​សេចក្ដី​លំបាក សេចក្ដី​វេទនា…

ពុទ្ធឱវាទ​បាន​ទូន្មាន​ថា ខន្ដី​គឺ​ការ​អត់ធន់ មេដឹកនាំ​នឹង​ទទួល​បាន​ជោគជ័យ​លើ​កិច្ច​ការងារ​ទាំងពួង បើសិនជា​មេដឹកនាំ​នោះ​មាន​ខន្ដី គឺ​សេចក្ដី​អត់ធន់ ។

តើ​មេដឹកនាំ​ត្រូវ​អត់ធន់​នឹង​អ្វីខ្លះ ? មេដឹកនាំ​ត្រូវ​អត់ធន់​នឹង​សេចក្ដី​លំបាក សេចក្ដី​វេទនា ការ​ឈឺចាប់​ទាំងពួង កា​​រិះគន់ ការ​មើលងាយ មិន​លើកទឹកចិត្ដ ។​ល​។ មេដឹកនាំ​ត្រូវ​អត់ធន់​នឹង​តណ្ហា ឬ​មហិច្ឆតា​ផ្ទាល់ខ្លួន​ដែល​គាប​សង្ក​ត់​ជំរុញ​ឲ្យ​ប្រព្រឹត្ដ​អំពើ​មិន​ត្រឹមត្រូវ អំពើ​ទុច្ចរិត ។

មេដឹកនាំ​មិន​ធ្វើ​តាមតែ​អារម្មណ៍ ឬ​ចិត្ដ​របស់​ខ្លួន​នោះ​ឡើយ ។ មេដឹកនាំ​ត្រូវ​អត់ធន់ ដុសខាត់​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួន និង​ភាព​ល្ងង់ខ្លៅ​របស់​ប្រជាពលរដ្ឋ ឬ​អ្នក​ក្រោម​បង្គាប់ ។ មេដឹកនាំ​ត្រូវ​អត់ធន់​ចំពោះ​ការងារ​របស់​ខ្លួន ពាក្យ​ណែនាំ ឬ​ការ​ប្រឹក្សា​ពី​អ្នកផង​ទាំងពួង មិន​ថា​អ្នក​ក្រោម​បង្គាប់ ឬ​ជា​គ្រូអាចារ្យ​ឡើយ ។

មេដឹកនាំ​ត្រូវ​អត់ធន់​ចំពោះ​ការ​ត្មះតិះដៀល ការ​ប្រឆាំង​ពី​សង្គម និង​ចំពោះ​ពេលវេលា​ដែល​ធ្វើ​ការងារ​មិន​បាន​សម្រេច ។ ចំណុច​ពិសេស​មួយទៀត មេដឹកនាំ​ត្រូវ​មាន​អំណត់​ចំពោះ​ការ​ស្ដាប់ ការ​ជឿ ។ មិន​ត្រូវ​ជឿ​ងាយ ខឹង​ងាយ ផ្ដេសផ្ដាស ឬ​ហៅ​ថា​ត្រចៀកស​ឡើយ ។ ឮ​មួយ​រយ​ដង មិន​ស្មើនឹង​ឃើញ​ម្ដង ការ​ឃើញ​មួយ​រយ​ដង មិន​ស្មើ​បាន​ប៉ះ​ម្ដង ទោះជា​មាន​ហេតុផល​ក៏​ដោយ ក៏​មិន​ត្រូវ​ដាក់ចិត្ដ​ជឿ​ភ្លាម​ដែរ ។

មេដឹកនាំ​ត្រូវ​ចុះ​មើល​ស្ថានការណ៍​ពិត​ជាក់ស្ដែង​ដោយ​ខ្លួនឯង និង​បង្កើត​ទម្លាប់​នេះ​ដល់​អ្នក​ក្រោម​បង្គាប់ ។ តោង​គោរព​ប្រណិប័តន៍​តាម​ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង ដែល​ព្រះ​អង្គ​អត់ធន់​ស្វែងរក​មាគ៌ា​ដ៏​ត្រឹមត្រូវ​ប្រោស​សត្វលោក​រហូត​បាន​សម្រេច​ព្រះ​និ​ញ្វ​ន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ