ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកផ្តាច់ជំនួយថវិកាពីរាជរដ្ឋាភិបាលកម្ពុជាទៅឲ្យវិស័យឯកជនសង្គមស៊ីវិលពេលឃើញកា.ប់ឈើច្រើន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​ការ​កាប់​ឈើ​ច្រើន នៅ​តំបន់​ព្រៃ​ឡង់​សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្តាច់ជំនួយ​ថវិកា​ដែល​ឲ្យ​រដ្ឋាភិបាល​ទៅ​ឲ្យ វិស័យ​ឯកជន សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការងារ​របស់​សហគមន៍​មូលដ្ឋាន​វិញ ។ នេះ​បើ​តាម​ស្ថានទូត​អា​មេ​រិ​ក​នៅ​កម្ពុជា ។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​នៅ​កម្ពុជា​ស្តី​ពី​ការ​បង្វែរ​ថវិកា​នៃ​គម្រោង​ព្រៃ​ឡង់​បៃតង…

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​ការ​កាប់​ឈើ​ច្រើន នៅ​តំបន់​ព្រៃ​ឡង់​សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្តាច់ជំនួយ​ថវិកា​ដែល​ឲ្យ​រដ្ឋាភិបាល​ទៅ​ឲ្យ វិស័យ​ឯកជន សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការងារ​របស់​សហគមន៍​មូលដ្ឋាន​វិញ ។ នេះ​បើ​តាម​ស្ថានទូត​អា​មេ​រិ​ក​នៅ​កម្ពុជា ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​នៅ​កម្ពុជា​ស្តី​ពី​ការ​បង្វែរ​ថវិកា​នៃ​គម្រោង​ព្រៃ​ឡង់​បៃតង របស់​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID នៅ​ថ្ងៃ​ទី​១៧ មិថុនា ឆ្នាំ​២០២១ បាន​លើក​ឡើង​ថា​ប្រជាជន​អា​មេ​រិ​ក និង​កម្ពុជា មាន​បំណង​ដូច​គ្នា ក្នុង​ការ​ការពារ​ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ​នៅ​លើ​ផែនដី ដើម្បី​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព បង្វែរ​និន្នាការ​នៃ​បម្រែបម្រួល​អាកាសធាតុ និង​អភិរក្ស​សត្វព្រៃ និង​ជីវសាស្ត្រ​ចម្រុះ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។

សហរដ្ឋអាមេរិក​បាន​ធ្វើការ​ចំណាយ​ថវិកា​ចំនួន​ជាង ១០០ លាន​ដុល្លារ លើ​កម្មវិធី​មួយ​ចំនួន សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ទាំងនេះ នៅ​កម្ពុជា​តាម​រយៈ​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID ។ ថ្វីបើ​ប្រទេស​កម្ពុជា​សម្រេច​បាន​នូវ​ដំណើរ​ចម្រើន​ទៅ​មុខ​ខ្លះ នៅ​ក្នុង​ការ​ការពារ​បរិស្ថាន​ក្តី តែ​សហរដ្ឋអាមេរិក​បាន សម្តែង​នូវ​កង្វល់​ម្តង​ហើយ​ម្តងទៀត​លើ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដែល​នៅ​តែ​មាន​ច្រើន នៅ​ក្នុង​តំបន់​ការពារ ពិសេស​នៅ​ដែនជម្រកសត្វព្រៃ​នៅ​ព្រៃ​ឡង់ ជាទី​ដែល​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID បាន​ចំណាយធនធាន​ជា​ច្រើន ។

ថ្លែង​ការ​បញ្ជាក់​ថា​«​យើង​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ច្រើន​ថែម​ទៀត រវាង​រដ្ឋាភិបាល​កម្ពុជា សហគមន៍​មូលដ្ឋាន និង​សង្គម​ស៊ី​វិល ដើម្បី​រក​ដំណោះស្រាយ​ដើម្បី​ការពារ​ព្រៃ​ឡង់ និង​បេតិកភណ្ឌ​ធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជា​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​ទាំងអស់ និង​ពិភពលោក​» ។

ជាមួយ​គ្នា​នោះ​ដែរ សេចក្តីថ្លែងការណ៍​ក៏​លើក​ឡើង​ថា វា​ជា​ការ​គួរ​ឲ្យ​ស្តាយ ដែល​ស្ថានភាព​កំពុង​តែ​កាន់តែ​អាក្រក់​ទៅ ។ តាំងពី​ឆ្នាំ ២០១៦ មក ទោះបីជា​មានការ​គាំទ្រ​របស់​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID ដើម្បី​ឲ្យ​មានការ​ដើរ​ល្បាត ការ​បណ្តុះបណ្តាល​ដល់​ផ្នែក​អនុវត្ត​ច្បាប់​ច្រើន​ថែម​ទៀត និង​ការ​រៀបចំ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​តំបន់​ការពារ​ថ្នាក់​ជាតិ​ក៏​ដោយ ក៏​តំបន់​ដែនជម្រកសត្វព្រៃ​នៅ​ព្រៃ​ឡង់ នៅ​តែ​បាន​បាត់បង់​ដដែល នូវ​ផ្ទៃដី​ព្រៃ​ប្រមាណ ៣៨ ០០០ ហិ​កតា គឺ​ជិត ៩% នៃ​គម្រប​ព្រៃឈើ​នៅ​ទីនោះ​។

ការ​កាប់​ឈើ​ខុសច្បាប់​ដែល​ត្រូវ​បាន​បញ្ជាក់​ច្បាស់​នៅ​តែ​បន្ត​មាន នៅ​ក្នុង និង​ជុំវិញ​ដែនជម្រកសត្វព្រៃ​នៅ​ព្រៃ​ឡង់ ហើយ​អាជ្ញាធរ កម្ពុជា​មិន​បាន​ធ្វើការ​កាត់ទោស​បាន​សម​ល្មម​ចំពោះ​បទល្មើស​សត្វព្រៃ ឬ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ទាំងនេះ​ឡើយ ។

លើស​ពី​នេះ​ទៀត អាជ្ញាធរ​បាន​បន្ត​បំបិទ​សម្លេង ហើយ​ធ្វើទុក្ខ​សហគមន៍​មូលដ្ឋាន និង​សង្គម​ស៊ី​វិល​ដែល​ជា​ដៃគូ​របស់​គេ​ដែល​បង្ហាញ​កង្វល់​ដ៏​សម​ហេតុផល លើ​ការ​បាត់បង់​ធនធានធម្មជាតិ​របស់​គេ ។ ថ្លែង​ការ​គូសបញ្ជាក់​ថា​« ដោយសារ​មាន​បញ្ហា​ទាំងនេះ​ដែល​មិន​ត្រូវ​បាន​ដោះស្រាយ​សហរដ្ឋអាមេរិក សូម​បញ្ចប់​ជំនួយ​ដល់​ស្ថាប័ន​រដ្ឋាភិបាល​នៅ​ក្រោម​គម្រោង​ព្រៃ​ឡង់​បៃតង​ដែល​ទ្រទ្រង់​ដោយ​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID ។

ជំនួយ​របស់​សហរដ្ឋអាមេរិក​នឹង​ត្រូវ​បង្វែរ​ទៅ​ជួយ​វិស័យ​ឯកជន សង្គម​ស៊ី​វិល និង​ការងារ​របស់​សហគមន៍​មូលដ្ឋាន ដើម្បី​កែ​លម្អ​មុខរបរ​ប្រកប​ជីវភាព​រស់នៅ និង​ពង្រីក​កសិកម្ម​ដែល​មិន​ប៉ះពាល់​បរិស្ថាន ។

សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​បរិស្ថាន និង​បម្រែបម្រួល​អាកាសធាតុ​ដែល​ជា​កង្វល់​រួម​របស់​យើង និង​របស់​ពិភពលោក​ដោយ​រួម​ទាំង​ការ​ធ្វើការ​តាម​រយៈ​កិច្ចសហការ​ជា​ដៃគូ​រវាង​សហរដ្ឋអាមេរិក និង​តំបន់​ទន្លេមេគង្គ​» ។

ប្រភព​លើក​ឡើង​ថា ក្នុង​ពេល​ដែល​យើង​ធ្វើការ​អបអរ​ទិវា​បរិស្ថាន​ពិភពលោក​នៅ​ខែ​នេះ​យើង​ដឹង​ថា ការ​គ្រប់គ្រង​បរិស្ថាន​ដែល​មាន​ប្រសិទ្ធភាព​ទាមទារ​ឲ្យ​មាន​អភិបាលកិច្ច​ប្រកបដោយ​តម្លាភាព និង​គណនេយ្យ​ភាព ។

សហរដ្ឋអាមេរិក សូម​បញ្ជាក់​ពី​តួនាទី​ចាំបាច់​នៃ​សេរីភាព​នៃ​ការ​បញ្ចេញមតិ ការ​តវ៉ា​ដោយ​សន្តិវិធី និង​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល ចំពោះ​ពលរដ្ឋ នៅ​ក្នុង​ការ​រក្សា​ឲ្យ​មានការ​អនុវត្ត​រឹង​មាំ​តាម​លទ្ធិប្រជាធិបតេយ្យ នៅ​ក្នុង​គ្រប់​វិស័យ​ទាំងអស់​នៃ​ការ​អភិវឌ្ឍ ដែល​រួម​មាន​ផង​ដែរ នូវ​ការ​ការពារ​ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ