ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​មិន​ត្រូវ​យក​អំណាច​របស់​ខ្លួន​ទៅ​គាបសង្កត់​អ្នក​ដទៃនោះទេ

2 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា អ្នកដឹកនាំ​ត្រូវ​តម្កល់​ខ្លួន​ស្ថិត​នៅ​ក្នុង​ធម៌​អវិហិង្សា​ជា​និច្ច ។ អវិហិង្សា មាន​ន័យ​ថា មិន​បៀតបៀន​ធ្វើ​ឲ្យ​អ្នក​ដទៃ​ក្ដៅក្រហាយ កើតទុក្ខ​ដោយសារ​ខ្លួន ជា​ពិសេស​លើ​ពលរដ្ឋ​របស់​ខ្លួនឯង ។ មេដឹកនាំ​មិន​ត្រូវ​យក​អំណាច​តួនាទី​របស់​ខ្លួន​ទៅ​គាបសង្កត់​ជិះជាន់​គំរាមកំហែង​ប្រជាពលរដ្ឋ…

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា អ្នកដឹកនាំ​ត្រូវ​តម្កល់​ខ្លួន​ស្ថិត​នៅ​ក្នុង​ធម៌​អវិហិង្សា​ជា​និច្ច ។ អវិហិង្សា មាន​ន័យ​ថា មិន​បៀតបៀន​ធ្វើ​ឲ្យ​អ្នក​ដទៃ​ក្ដៅក្រហាយ កើតទុក្ខ​ដោយសារ​ខ្លួន ជា​ពិសេស​លើ​ពលរដ្ឋ​របស់​ខ្លួនឯង ។

មេដឹកនាំ​មិន​ត្រូវ​យក​អំណាច​តួនាទី​របស់​ខ្លួន​ទៅ​គាបសង្កត់​ជិះជាន់​គំរាមកំហែង​ប្រជាពលរដ្ឋ ដើម្បី​តែ​ផលប្រយោ​ជន៍​ផ្ទាល់ខ្លួន ឬ​ផលប្រយោជន៍​បក្សពួក​ខ្លួន​នោះ​ទេ ។ មេដឹកនាំ​ត្រូវ​គោរព​សិទ្ធិ​ពលរដ្ឋ កុមារ ចាស់ទុំ និង​ស្ដ្រីភេទ ។

មេដឹកនាំ​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ចំពោះ​ជនរួមជាតិ​ឡើយ ត្រូវ​ប្រកាន់​យក​ប្រជាធិបតេយ្យ យក​ប្រជាពលរដ្ឋ​ជា​ធំ ។ មេដឹកនាំ​ត្រូវ​ឲ្យ​អភ័យ និង​លើកលែងទោស​ចំពោះ​អ្នក​ដើរ​តាម ឬ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​ធ្វើ​ខុស​តាមតែ​អាច​ធ្វើ​ទៅ​បាន គឺ​មិនមែន​ខុស​ដៃ​យកដៃ ខុស​ជើង​យក​ជើងទេ ។

ត្រូវ​ចាំ​ថា អ្នក​ដើរ​តាម​លំ​អាន​មេ​ដឹក និង​ប្រជាពលរដ្ឋ ពួក​គេ​គ្មាន​កំហុស​ទេ ខុស​ឬ​ត្រូវ​គឺជា​លទ្ធផល​របស់​មេដឹកនាំ ព្រោះ​មេដឹកនាំ​ជា​អ្នក​ទទួលខុសត្រូវ​គ្រប់​ការងារ​តូច​ធំ​ទាំងអស់ ។ ប្រជាពលរដ្ឋ​ប្រៀប​ដូច​ជា​កូន ដែល​ពួក​គេ​មិនដឹង​អ្វី​ទេ ។

ហេតុនេះ​ហើយ មេដឹកនាំ​ត្រូវ​ធ្វើការ​អប់រំ បណ្ដុះបណ្ដាល​ពលរដ្ឋ​ឲ្យ​មានចំណេះ​ដឹង និង​សមត្ថភាព​គ្រប់​ៗ​គ្នា ។ បើ​អ្នក​ក្រោម​ឱវាទ​ធ្វើ​ខុស ឬ​បរាជ័យ​ក្នុង​កិច្ចការ​អ្វីមួយ កំហុស​ត្រូវ​ធ្លាក់​លើ​មេដឹកនាំ​ជា​អ្នក​ខុស មិន​ត្រូវ​ដាក់​កំហុស ឬ​ដាក់ទោស​លើ​អ្នក​ក្រោម​បង្គាប់​នោះ​ឡើយ ។

មេដឹកនាំ​ជា​អ្នក​សម្រេចចិត្ដ​លើ​កិច្ចការ​គ្រប់យ៉ាង ទាំង​ការ​ប៉ាន់​ប្រមាណ​ស្ថានការណ៍ ការ​រៀបចំ​ផែនការ ការ​អនុវត្ដ ការ​ដឹកនាំ​ធ្វើ និង​ការ​ត្រួតពិនិត្យ​ជាដើម មេដឹកនាំ​ជា​អ្នក​ទទួលខុសត្រូវ​ទាំងស្រុង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ