ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិនាំគ្នា​តវ៉ាថា ម្ចាស់​ដី​ឡូត៍​មួយ​កន្លែង ដាំ​បង្គោលរបងរំលោ.ភ​លើដី​ផ្លូវ

3 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ម្ចាស់​គណនី​ហ្វេ​ស​បុកមួយ(​សុំ​មិន​បញ្ចេញ​ឈ្មោះ​) ​បាន​ផ្ញើ​សារ​ចូល​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល មាន​ខ្លឹមសារ​ថា ៖ «​តាំងពី​ដើម​ឡើយ ព្រំ​ដី​នៅ​ខាងក្នុង ពេល​វាស់​ប្លង់ ម្ចាស់​ដី​បាន​វាស់​រំលោភ​យក​ដី​ផ្លូវ…

ខេត្តកណ្តាល ៖ ម្ចាស់​គណនី​ហ្វេ​ស​បុកមួយ(​សុំ​មិន​បញ្ចេញ​ឈ្មោះ​) ​បាន​ផ្ញើ​សារ​ចូល​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល មាន​ខ្លឹមសារ​ថា ៖ «​តាំងពី​ដើម​ឡើយ ព្រំ​ដី​នៅ​ខាងក្នុង ពេល​វាស់​ប្លង់ ម្ចាស់​ដី​បាន​វាស់​រំលោភ​យក​ដី​ផ្លូវ ដោយ​មិន​បាន​ដាំ​បង្គោល​ទេ ទើប​ប្រជាជន​អត់​ដឹង តែ​នៅ​ពេល​លក់​ឲ្យ​ទៅ​ម្ចាស់​ថ្មី ម្ចាស់​ថ្មី បាន​បោះបង្គោល​តាម​ប្លង់​ដី ដែល​ជា​ប្លង់​រំលោភ​ដី​ផ្លូវ ទើប​ប្រជាជន​ផ្អើល​ឲ្យ​មេ​ភូមិ​ជួយ​ដោះស្រាយ តែ​ឥឡូវ​មេ​ភូមិ​ថា ម្ចាស់​ដី​ថ្មី បាន​ឲ្យ​លុយ​ទៅ​ម្ចាស់​ដី​ចាស់​អស់ហើយ ហើយ​គេ​អាង​ប្លង់​របស់​គេ​» ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​បាន​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល ស្រាវជ្រាវ​ករណី​ខាងលើ នៅ​តាំង​ដី​នៅ​ភូមិ​ត្រពាំង​នប់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ ២០២១ កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំង​ម្កាក់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​សហការ​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ក្រាំង​ម្កាក់ និង​មេ​ភូមិ​ត្រពាំង​នប់ បាន​ចុះ​ស្រាវជ្រាវ និង​ពិនិត្យ​ទីតាំង ផ្លូវលំ​ក្នុងភូមិ​ត្រពាំង​នប់ ឃើញ​ថា ៖

ជា​ដី​ឡូត៍​ជាប់​ផ្លូវកែង​ខាងក្រោយ ដែល​មាន​ម្ចាស់​ឈ្មោះ ជរ សុខ​លី​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទំហំ ៧០៦​ម៉ែត្រការ៉េ ។

បើ​តាម​ការ​វាស់វែង យក​តាម​គំនូស​ប្លង់ ចេញ​ដោយ​ភូមិបាល​ស្រុក​អង្គស្នួល គឺ​បង្គោលព្រំ​ខាងក្រោយ គឺ​បោះ​ចូល​ដី​ផ្លូវកែង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ពិបាក បត់​រថយន្ត​ចេញចូល ។

ប្រជាពលរដ្ឋ​ក្នុងភូមិ សំណូមពរ ឲ្យ​ម្ចាស់​ដី ខិត​បង្គោល​ចូល​ក្នុង​បន្តិច ។

ការ​សំណូមពរ​នេះ ត្រូវ​បាន​លោក​មេ​ភូមិ​ត្រពាំង​នប់ បាន​បញ្ជាក់​ថា គាត់​បាន​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​ម្ចាស់​ដី​ខាងលើ​រួច​ហើយ ដោយ ម្ចាស់​ដី បាន​យល់ព្រម​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ថ្ងៃក្រោយ ពេល​ធ្វើ​របង​គាត់​នឹង​បង្ខិត​បង្គោល​ចូល​ក្នុង ដើម្បី​ឲ្យ​បាន​ផ្លូវកែង​ធំ​ជាង​មុន ៕

អត្ថបទសរសេរ ដោយ