ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បន្ត​ទទួល​សម្ភារៈ​ និង​ឧបករណ៍កីឡា​ពី​ជប៉ុន ត្រៀម​ស៊ី​ហ្គេ​ម​2023

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខណៈ​ដែល​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម កាន់តែ​រំកិល​ជិត​ដល់ គេ​កត់​សម្គាល់ថា បណ្ដា​សហព័ន្ធ​មួយ​ចំនួនបាន​ស្វះស្វែង​

រាជធានីភ្នំពេញ ៖ ខណៈ​ដែល​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម កាន់តែ​រំកិល​ជិត​ដល់ គេ​កត់​សម្គាល់ថា បណ្ដា​សហព័ន្ធ​មួយ​ចំនួនបាន​ស្វះស្វែង​ទទួល​ជំនួយ​ជា​សម្ភារៈ និង​ឧបករណ៍​កីឡា​ជា​បន្តបន្ទាប់ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​ ។ ក្នុង​នោះ​គេ​ឃើញ​ភាគី​ជប៉ុន​ក៏​ជា​ប្រទេស​ដែល​បាន​បរិច្ចាគ​ជំនួយ​ជួយ​ដល់​កម្ពុជា​បាន​ច្រើន​ផង​ដែរ ដោយ​កំពុង​តែ​បន្ត​ផ្ដ​ល់​អោយ​។ ជាក់ស្ដែង ក្នុង​ចំណោម​សហព័ន្ធ​មួយ​ចំនួន ដែល​ទទួល​បាន​ឧបករណ៍ និង​សម្ភារៈ​កីឡា គឺ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កីឡា​កម្ពុជា​ក៏​ទើបតែ​ត្រូវ​បាន​ជប៉ុន​ផ្ដល់​ជូន​អោយ​ផង​ដែរ ដែល​ការ​ផ្ដល់​ជូន​មុន​នេះ ​បាន​ទទួល​សម្ភារ​ហ្វឹកហាត់​កីឡា​កាយសម្ព័ន្ធ​១​ម៉ឺន​ដុល្លារ​។ នេះ​ជា​អំណោយ​ពី​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ជប៉ុន ដោយ​ភាគី​ជប៉ុន​នឹង​ក្លាយជា​ដៃគូ​មួយ​ដែល​ជួយ​ផ្ដល់​សម្ភារៈ​កីឡា​បន្ត​ទៀត ដើម្បី​ជួយ​អោយ​កម្ពុជា រៀបចំ​ស៊ី​ហ្គេ​ម​បាន​សមរម្យ​។

លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​គូសបញ្ជាក់​ថា សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ជប៉ុន បាន​ផ្តល់​ជំនួយ​នូវ​សម្ភារ​កីឡា​កាយសម្ព័ន្ធ​មួយ​ដល់​សហព័ន្ធ​កម្ពុជា ដែល​មាន​តម្លៃ​ប្រមាណ​១​ម៉ឺន​ដុល្លារ​នេះ រួម​មាន​៖ ១-​ឧបករណ៍​កង (Ring) ១​សិត​, សេះ​កង (Pommel Horse) ១​សិត​, ៣-​របារ​នឹង (High Bar) ១​សិត ៤-​ស្នួរ​លំនឹង (Beam) ១ ៥-​របារ​ទាប​ខ្ពស់ (Uneven Bars) ១ ៦-​ក្តារ​ឈ្នាន់ (Spring Board) ចំនួន​៥​។ អគ្គលេខាធិការ​រូប​នេះ​សង្កត់ធ្ងន់​ថា «​តាម​ពិត​សម្ភារ​ហ្វឹកហាត់​កីឡា​កាយសម្ព័ន្ធ​ទាំង​អស់នេះ បាន​យក​ទៅ​រក្សា​ទុក​នៅ​សាល​ហ្វឹកហាត់​កីឡាប្រដាល់​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ជា​បណ្តោះអាសន្ន មិន​ទាន់​បាន​ដំឡើង​នៅឡើយ​ទេ ដោយសារ​សាល​ហ្វឹកហាត់​កីឡា​កាយសម្ព័ន្ធ​បច្ចុប្បន្ន​កំពុង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩​កម្រិត​ស្រាល ហើយ​នៅ​ពេល​ដែល​រៀបចំ​ឡើង​វិញ​ទើប​យើង​ដំឡើង​សម្រាប់​ការ​ហ្វឹកហាត់​របស់​កីឡាករ កីឡាការិនី​»​។

លោក ណ​យ ផា​ណា លើក​ឡើង​ថា កាលណា​យើង​ដំឡើង​សម្ភារ​ហ្វឹកហាត់​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​បច្ចេកទេស នោះ​មាន​ន័យ​ថា វា​នឹង​ជួយ​ជំរុញ​ដល់​គុណភាព​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី​បាន​។ ហេតុ​ដូច្នេះ​ហើយ គ្រប់​ប្រភេទ​កីឡា​ទាំងអស់ ចំ​បាច់​ត្រូវ​មាន​សម្ភារ​បច្ចេកទេស ដើម្បី​ការ​ហ្វឹកហាត់ និង​បង្កើន​គុណភាព​សិទ្ធ​ផល​ឲ្យ​បាន​ល្អ​ប្រសើរ ហើយ​បើកាលណា​យើង​ខ្វះខាត​សម្ភារ​បច្ចេកទេស នោះ​មាន​ន័យ​ថា យើង​ធ្វើ​អ្វី​ក៏​មិនកើត​ដែរ​។ លោក​បន្ថែម​ថា តាម​រយៈ​ការ​ទទួល​បាន​នូវ​សម្ភារ​កីឡា​កាយសម្ព័ន្ធ​កាន់តែ​ច្រើន​បន្ថែម​ទៀត​នេះ នឹង​ជួយ​ជំរុញ​ឲ្យ​ការ​ហ្វឹកហាត់​របស់​កីឡាករ កីឡាការិនី​ជម្រើសជាតិ​របស់​ខ្លួន​បាន​បង្កើន​បច្ចេក​ទេស ដើម្បី​ត្រៀម​ឆ្ពោះទៅ​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម បើ​ទោះជា​ត្រួ​វ​លើក​ពេល​។ តែ​អ្វី​ដែល​ចាំបាច់​ចំបង គឺ​ដើម្បី​អោយ​កីឡាករ​កម្ពុជា​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​តែ​ម្ដង​។

​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​បញ្ជាក់​ថា ការ​ផ្ដល់​សម្ភារៈ​កីឡា​ជូន​ដល់​សហព័ន្ធ​ទាំងឡាយ​របស់​កម្ពុជា នៅ​ក្ន​ង​ពេល​នេះ គឺជា​រឿង​ដ៏​សំខាន់ ដោយសារ​តែ​បណ្ដា​សហព័ន្ធ​ទាំងឡាយ គឺ​សុទ្ធតែ​មាន​តម្រូវការ​សម្រាប់​ស៊ី​ហ្គេ​ម​។ លោក ណ​យ ផា​ណា ផ្ទាល់​ក៏​បាន​សម្តែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ជប៉ុន ដែល​បាន​ផ្តល់​ជំនួយ​ជា​សម្ភារ​ហ្វឹកហាត់​តាម​ការ​ស្មើ​សុំ​របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ដើម្បី​បន្ត​ដំណើរការ​អភិវឌ្ឍ​វិស័យ​កីឡា​កាយសម្ព័ន្ធ​នៅ​កម្ពុជា ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ