ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែចិញ្ចឹមត្រី ផ្ទះទឹកបន្តរុះរើស្ទើរអស់និងបាត់ខ្លួនពីកន្លែងដើម តែរត់ទៅប្រមូលផ្តុំនៅព្រុំប្រទល់ស្រុកពញាឮ

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ក្នុង​យុទ្ធនាការ​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​ប៉ុន្មាន​ថ្ងៃនេះ ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​មហាជន ខណៈ​ពេល​ដែល​ម្ចាស់​ផ្ទះទឹក​ទាំងនេះ​បាន​

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​យុទ្ធនាការ​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​ប៉ុន្មាន​ថ្ងៃនេះ ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​មហាជន ខណៈ​ពេល​ដែល​ម្ចាស់​ផ្ទះទឹក​ទាំងនេះ ​បាន​រុះរើ​ជា​បន្តបន្ទាប់​ដោយ​ខ្លួនឯង និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ជួយ​រុះ​ចេញពី​ក្នុង​ទន្លេ ។

ចាប់តាំងពី​ថ្ងៃ​ទី​១២ ខែមិថុនា ដែល​ជា​ថ្ងៃ​អនុវត្ត​វិធានការ​រុះរើ រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១​នេះ គេ​សង្កេត​ឃើញ ផ្ទះទឹក បែ​ចិញ្ចឹម​ត្រី ​ទាំងនោះ​បាន​បាត់​ខ្លួន​ស្ទើរអស់ពី​កន្លែង​ដើម នៅ​សល់​តែ​មួយ​ចំនួន​តូច​កំពុង​តែ​រុះរើ​ដោយ​រលូន ។

ទន្ទឹម​ការ​រុះរើ​អស់ពីកន្លែងដើម ស្រាប់តែ​គេ​ឃើញ​បែ​ត្រី​ផ្ទះទឹក​ទាំងនោះលេចមុខ​ត្រៀម​ត្រា ពេញ​ផ្ទៃទឹក ​នៅ​ចំណុច​ព្រំប្រទល់​ក្នុងភូមិ គ្រួ​ស​សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ ​ដែល​ទីតាំងនេះពី​មុនមក​មិន​ធ្លាប់មាន ផ្ទះទឹក បែចិញ្ចឹមត្រី ​​នោះ​ទេ ។

ទាក់ទិន​ការ​ប្រមូលផ្តុំ​នេះ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​បានអោយ​ដឹង​ថា បែ​ទាំងនោះ សុទ្ធតែ​ជា​បែ​ចិញ្ចឹម​ត្រី​ដែល​ត្រី​តូច​ៗ ហើយ​អាជ្ញាធរ ទុក​ពេល​អោយ​មួយ​រយៈពេល​សិន ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ក្នុង​យុទ្ធនាការ​រុះរើ​រយៈពេល​៣​ថ្ងៃនេះ គេ​ឃើញ​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​រាប់រយ​នាក់​រុះរើ​ហើយ​ម្ចាស់ ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹកបាន​បង្ខំចិត្ត​រុះរើ​ជា​បន្តបន្ទាប់ និង​មួយ​ចំនួន​ដែល​ត្រី​នៅ​តូច​ត្រូវ​បាន​អាជ្ញាធរ​អោយ​អូស​ចេញ​យក​ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​ព្រំប្រទល់ ​ស្រុក​ពញាឮ​ ខេត្តកណ្តាល ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ការ​ប្រើ​វិធានការ​រដ្ឋបាល​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ​ម្ចាស់​ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​តូច ៗ​មិន​រៀបរយ​ទាំងនោះ​បាន​បន្ត​រុះរើ​ចេញ​ជា​បន្តបន្ទាប់​ដែល​រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែមិថុនា​នេះ គេ​សង្កេត​ឃើញ​តាម​ដង​ទន្លេ ចាប់ពី​ស្ពាន​ជ្រោយចង្វារ រហូត​ដល់​ស្ពាន​ព្រែក​ព្នៅ​ទាំង​ផ្នែក​ខាងកើត ក្នុង​មូលដ្ឋាន ខណ្ឌ​ជ្រោយចង្វារ និង​ផ្នែក​ខាងលិច​ក្នុង​មូលដ្ឋាន ខណ្ឌ​ឬ​ស្សី​កែវ ផ្ទះទឹក បាន​បាត់​មុខ សល់​តែ​ទូក , បែ ក្បួន​ឬ​ស្សី​, ធុង​ទឹក និង​ដំបូល​កំពុង​តែ​រុះរើ​បណ្តើរ​ៗ ។

ចំណែក​ចាប់ពី​ស្ពាន​ព្រែក​ព្នៅ រហូត​ដល់​វត្ត​គ្រួ​ស ក្នុង​សង្កាត់​ព្រែក​ព្នៅ និង​សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ ផ្ទះទឹក ក៏​បាន​កំពុង​តែ​រុះរើ​ស្ទើរ​បាត់​រូបរាង​ពី​ច្រាំង​ទន្លេ​ទៅ​ហើយ ។

ដោយឡែក​នៅ​ខាងជើង វត្ត​គ្រួ​ស ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​ដែល​ពីមុខ​អត់​មានផ្ទះ​ទឹក បែ​ជា​កន្លែង​ប្រមូលផ្តុំ​ទៅ​ដោយ បែ​ចិញ្ចឹម​ត្រី ផ្ទះទឹក ពេ​ស​ពេញ​ផ្ទៃ​ទន្លេ​ទៅ​វិញ ។

តាម​អាជ្ញាធរ ខណ្ឌ​ព្រែក​ព្នៅ ក៏​បានអោយ​ដឹង​ថា ផ្ទះទឹក​ទាំងនោះ​សុទ្ធ​ជា​បែ​ចិញ្ចឹម​ត្រី​នៅ​តូច​ដែល​បាន​ចល័ត​ខ្លួន​ចេញពី​ខណ្ឌ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទៅ​តំបន់​នោះ តាម​ការ​ណែនាំ របស់​អាជ្ញាធរ​ដែល​បាន​ទុក​ពេល​អោយ​មួយ​រយៈ ។

ទោះបីជា​យ៉ាងណា តាម​ជំហ​របស់​រដ្ឋបាល​រាជា​ធានី​ភ្នំពេញ​មិន​លើកលែង​ដល់​ម្ចាស់​បែ​ចិញ្ចឹម​ត្រី​បន្ត​ទៀត​ឡើយ ទោះបី​ម្ចាស់​ទើប​ទំលាក់​កូន​ត្រី​ចូល​បែ​ក៏​ដោយ លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កន្លង​មក​បានឱ្យ​កោះសន្តិភាព​ដឹង​ថា អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​បន្ត​ទុក​បែ​ត្រី​យ៉ាង​អនាធិបតេយ្យ​ពាស​វាល​ពាស​កាល​តាម​ដង​ទន្លេ​នៅ​កន្លែង​ចាស់​ដូច​សព្វ​ថ្ងៃនេះ​ទៀត​ទេ ។

ម្ចាស់​បែ​ចិញ្ចឹម​ត្រី​មួយ​ចំនួន​ទើបតែ​ទំលាក់​កូន​ត្រី​ចូល​បែ​ក៏​ត្រូវ​តែ​រុះរើ​ចាកចេញ​អោយ​អស់ ប៉ុន្តែ​អាច​រៀបចំ​ចិញ្ចឹម​ត្រី​ជា​បណ្តោះអាសន្ន នៅ​ភាគ​ខាងជើង​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ជាប់​ព្រំប្រទល់​ខេត្តកណ្តាល​ដោយ​មាន​កិច្ចសន្យា​ត្រឹមត្រូវ និង​ការ​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​ពុំ​មាន​បង្ក​ផល​ប៉ះពាល់​ណាមួយ​ពិសេស​បរិស្ថាន​ទន្លេ ។

លោក ម៉េ​ត មាស​ភក្តី បានឱ្យ​ដឹង​ទៀត​ថា បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក និង​សំណង់​គ្មាន​សណ្តាប់ធ្នាប់​នៅ​ក្នុង​តំបន់​មិន​រៀបរយ​ជា​ច្រើន លើ​ផ្ទៃ​ទឹក​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជាប់​ព្រំប្រទល់​ទន្លេ​ទាំង​៧ រួម​មាន ខណ្ឌ​ព្រែក​ព្នៅ ជ្រោយចង្វារ ឫស្សី​កែវ ដូនពេញ ចំការមន ច្បារ​អំពៅ និង​ខណ្ឌមានជ័យ ត្រូវ​បាន​ម្ចាស់​រុះរើ និង​ខ្លះ​ទៀត​បាន​ចល័ត​ចេញ​ដោយ​ស្ម័គ្រចិត្ត គិត​ចាប់ពី​ថ្ងៃ​ដែល​រដ្ឋបាល រាជធានី​ភ្នំពេញ ចេញ​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២១ និង​កំពុង​រើ​ចេញ​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ថ្ងៃនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ