ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរ​គួរ​ពិនិត្យ​ដែលគេ​កំពុង​កា.ប់​បង្ហូរទឹក​ស្អុយ​ចេញពី​ហាង​​គុយទាវ​ចូល​ស្ទឹង​​សង្កែ​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ គេ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ ឬ​មន្ត្រី​ស្ថាប័ន​ជំនាញ​ណាមួយ​ចុះ​ពិនិត្យ ​ឬ​វាយតម្លៃ​ទៅ​លើការ​បង្ហូរទឹក​សំអុយ​ចេញពី​ហាង​លក់​គុយទាវ​មួយ​កន្លែង នៅ​ចុង​ខាងកើត«ស្ពានថ្ម​១៣​មក​រា​»ខាង​មុខ​សាលាខេត្ត ចូល​ក្នុង​ស្ទឹង​សង្កែ ដែល​កំពុង​មាន​សន្ទុះ​ហក់​ឡើង​ខ្លាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ មិថុនា…

ខេត្តបាត់ដំបង​ ៖ គេ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ ឬ​មន្ត្រី​ស្ថាប័ន​ជំនាញ​ណាមួយ​ចុះ​ពិនិត្យ ​ឬ​វាយតម្លៃ​ទៅ​លើការ​បង្ហូរទឹក​សំអុយ​ចេញពី​ហាង​លក់​គុយទាវ​មួយ​កន្លែង នៅ​ចុង​ខាងកើត«ស្ពានថ្ម​១៣​មក​រា​»ខាង​មុខ​សាលាខេត្ត ចូល​ក្នុង​ស្ទឹង​សង្កែ ដែល​កំពុង​មាន​សន្ទុះ​ហក់​ឡើង​ខ្លាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ មិថុនា នេះ ​។

គេ​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់ ទំនង​ត្រូវ​បាន​គេ​ជួល​ឲ្យ​កាប់​កកាយ​បង្ហូរទឹក​ស្អុយ​នោះ​ ចូល​ទៅ​ក្នុង​ស្ទឹង​សង្កែ ដែល​ស្ថិត​នៅ​ខាង​សាលាខេត្ត ត្រើយ​ខាងកើត​ ។ បុរស​នោះ​បាន​និយាយ​ថា ម្ចាស់​ហាង​គុយទាវ​នៅ​ក្បែរ​នោះ បាន​ជួល​ឲ្យ​គាត់​គាស់កកាយ​ប្រព័ន្ធ​លូ​បង្ហូរទឹក​តូ​មួយ​ដែល​ស្រាប់​យូរហើយ ដើម្បី​បង្ហូរទឹក​កខ្វក់​ចេញពី​ហាង​គុយទាវ​របស់​គាត់​ចូល​ស្ទឹង​សង្កែ​។

គាត់​និយាយ​ថា ម្ចាស់​ហាង​គុយទាវ​បាន​ប្រាប់​គាត់​ថា ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ចេញពី​ហាង​គុយទាវ​នោះ មាន​យូរហើយ តែ​ត្រូវ​បាន​គេ​បុក​គ្រឹះ​ធ្វើ​ក្បាលស្ពាន​១៣​មក​រា និង បុក​គ្រឹះ​ធ្វើ​ច្រាំង​ស្ទឹង​បិទ​ជិត​មុខ​លូ ទើប​ធ្វើ​ឲ្យ​លូ​ស្ទះ​លិច​ពាស​វាល​ពាស​កាល​ក្នុង​ហាង​គុយទាវ​នៅ​ក្បាលស្ពាន​នោះ​។

ឆ្លើយ​នឹង​សំណួរថា តើ​ពេល​លោកពូជីក​បង្ហូរទឹក​ស្អុយ​ចូល​ស្ទឹង​បែប​នេះ មាន​មន្ត្រី​ឬ​សមត្ថកិច្ច​ចុះ​មក​សួរនាំ​ទេ ? គាត់​បាន​គ្រវីក្បាល ជាមួយនឹង​ចម្លើយ​ពីរ​ម៉ាត់​ថា«​អត់​ទេ»​។ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង គេ​ឃើញ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកតូច​មួយ​ត្រូវ​បាន​គេ​ជីក​បង្កប់​ក្រោម​ថ្នល់ ដែល​គេ​សណ្ធាន​បាន​ថា មាន​ប្រភព​ចេញពី​ម្ដុំ​ហាង​លក់​គុយទាវ​នៅ​ក្បែរ​នោះ​។ ទឹក​ដែល​បាន​បង្ហូរ​ចេញពី​កូន​លូ​នោះ ​មាន​ស្ថានភាព​កខ្វក់​ខ្លាំង​និង​មាន​ក្លិនស្អុយ​ច្រាសខ្យល់ ដែល​អាច​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង ទឹកស្ទឹង​សង្កែ​។

ដូច្នេះ​ អាជ្ញាធរ​ឬ​មន្ទីរ​ពាក់ព័ន្ធ​គួរ​ចុះ​ទៅ​ពិនិត្យ ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​នេះ មិន​គួរ​បណ្ដែតបណ្ដោយ​ឲ្យ​ម្ចាស់​ហាង​គុយទាវ​បង្ហូរទឹក​ស្អុយ​ចូល​ស្ទឹង​បែប​នេះ​ទេ​ ។

អត្ថបទសរសេរ ដោយ