ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនមេខ្យល់ម្នាក់ និងរថយន្ត ១គ្រឿង ដែលដឹកពលករខ្មែរ ១០នាក់ បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កម្លាំងចម្រុះបានឃាត់រថយន្ត ១គ្រឿង ដែលដឹកពលករខ្មែរចំនួន ១០នាក់ បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ នៅវេលាម៉ោង ៤ និង​៣០នាទី…

បន្ទាយមានជ័យ៖ កម្លាំងចម្រុះបានឃាត់រថយន្ត ១គ្រឿង ដែលដឹកពលករខ្មែរចំនួន ១០នាក់ បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ នៅវេលាម៉ោង ៤ និង​៣០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខខ្លោងទ្វារផ្លូវ ចូលភូមិតេជោ ភ្នំឆ័ត្រ ក្នុងឃុំស្វាយចេក ស្រុកស្វាយចេក។

លោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់ថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដាក់វិធានការពង្រឹងការទប់ស្កាត់ពលករចំណាក់ស្រុក ដោយខុសច្បាប់គេចវេះធ្វើចត្តាឡីស័ក ហើយកម្លាំងនគរបាលសហការជាមួយកម្លាំងយោធាវរៈការពារព្រំដែនលេខ៥០៣ បានឃាត់រថយន្ត ១គ្រឿង ម៉ាក ហាយឡិនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AH-3897 ដែលដឹកពលករចំនួន ១០នាក់ ក្នុងនោះ អ្នកបើកបររថយន្តម្នាក់ ជាមេខ្យល់បម្រុងនាំពលករលួចឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់។

លោកបានបញ្ជាក់ថា ក្រោយពេលកម្លាំងចម្រុះឃាត់ខ្លួន​ពលករ ចំនួន ១០នាក់ ដែលបម្រុងលួចឆ្លងដែនដោយខុសច្បាប់ ត្រូវបានបញ្ជូនមណ្ឌល ដើម្បីធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ ចំណែកមេខ្យល់ម្នាក់ ជាអ្នកបើកបរ និងរថយន្ត ត្រូវរៀបចំសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ