ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឃ្លាំង​ស្តុក​ទំនិញ​មួយកន្លែង លើទឹក​ដី​ថៃ ខាងជើង​ផ្សារ​រុង​ក្លឿ ជាប់​ព្រំដែន​ប៉ោយប៉ែត​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ នៅ​ម៉ោង ៨ និង ៤០នាទី​​យប់ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ មាន​គ្រោះ​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​ទំនិញ​មួយកន្លែង…

ខេត្តបន្ទាយមានជ័យ​៖ នៅ​ម៉ោង ៨ និង ៤០នាទី​​យប់ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ មាន​គ្រោះ​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​ទំនិញ​មួយកន្លែង លើទឹក​ដី​ថៃ ខាងជើង​ផ្សារ​រុង​ក្លឿ ប្រហែល​ជាង ១​គីឡូម៉ែត្រ ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ឈម​ទឹកដី​កម្ពុជា ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត​។​

​គេ​មិនទាន់​ដឹងថា ហេតុការណ៍​នោះ បណ្តាលមកពី​អ្វី ហើយក៏​មិនទាន់​ដឹងថា ទំនិញ​ក្នុង​ឃ្លាំង ដែល​កំពុង​កា​ឆាបឆេះ​នោះ មាន​ពាក់ព័ន្ធ​ជា​របស់​អាជីវករ​ខ្មែរ ឬ​អត់​នោះទេ​។

​ប៉ុន្តែ​ប្រភព​ខ្លះ​លើកឡើងថា ម្ចាស់​ឃ្លាំង ជា​ជនជាតិ​ថៃ ឈ្មោះ តាណ​យ ហើយ​ឃ្លាំង ដែល​ឆេះ​នោះ ឈ្មោះ ណា​ម​ភិត​។ រថយន្ត​ពន្លត់​អគ្គិភ័យ ក៏បាន​បាញ់​ទឹក​ពន្លត់​ផងដែរ។

ប្រភពបញ្ជាក់ថា មកទល់ម៉ោងជាង ១០យប់​នេះ អគ្គិភ័យ មិនទាន់រលត់ទាំងស្រុងនៅឡើយទេ ខណៈរយន្តពន្លត់អគិគីភ័យ​របស់ថៃជាច្រើនគ្រឿង កំពុងសម្រុកចូលបាញ់ពន្លត់ ដើម្បីកុំឲ្យរាលដាលដល់ឃ្លាំងផ្សេងៗទៀត​៕ ម៉ុ​ត សារុន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ