ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកឡានប្រាប់មូលហេតុ ក្រោយបង្កគ្រោះ​ឆក់​យក​ជីវិតអ្នកដំណើរម្នាក់​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ស្ត្រី​ចំណាស់​ម្នាក់​កំពុង​តែ​ដើរ​តាម​ដងផ្លូវ ត្រូវ​រថយន្ត​ដឹក​ស៊ីម៉ង់​តិ៍​មួយ​គ្រឿង​ដែល​អ្នកបើកបរ​ងោក​មួយភាំង ក៏​

រាជធានី​ភ្នំពេញ​ ៖​ ស្ត្រី​ចំណាស់​ម្នាក់​កំពុង​តែ​ដើរ​តាម​ដងផ្លូវ ត្រូវ​រថយន្ត​ដឹក​ស៊ីម៉ង់​តិ៍​មួយ​គ្រឿង​ដែល​អ្នកបើកបរ​ងោក​មួយភាំង ក៏​បាន​បុក​ពីក្រោយ បណ្តាល​អោយ​បាត់បង់ជីវិត​នៅ​នឹង​កន្លែង ហើយ​អ្នកបើកបរ និង​កម្មករ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី ១៤ ខែ មិថុនា ឆ្នាំ ២០២១ នៅ​ចំណុច​ផ្លូវ​បេតុង ក្នុងភូមិ ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ​រាជធានីភ្នំពេញ ។

​ស្ត្រី​រង​គ្រោះ​បើ​តាម​អត្តសញ្ញាណប័ណ្ណ​ឈ្មោះ ង៉ែត សុធា​រី អាយុ​៥៩​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន ផ្ទះ​លេខ ១៤៣DE4z ​ផ្លូវ​លេខ១៨២​ ភូមិ ១​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។

ចំណែក​រថយន្ត​ដឹកស៊ីម៉ង់មួយគ្រឿង​ខាងលើ​​ម៉ាក​CAN TER ពណ៌​ត្រេ​អ៊ី​ ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ​ KPS- 0092 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​វ័យ រតនា ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ មាន​លំនៅ​ស្នាក់​នៅ ម្តុំ​ផ្សារ​ឈូក​មាស ក្នុង​សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ ​រាជធានីភ្នំពេញ និង​រួម​ដំណើរ​ជាមួយ​កម្មករ​ម្នាក់​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ទាំង​២​នាក់​។

​តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេឃើញ​ស្ត្រី​រង​គ្រោះ​​ធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ ស្រាប់តែ​រថយន្ត​ដឹក​ស៊ីម៉ង់​ត៍​បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មក​បុក​ពីក្រោយយ៉ាង​ពេញទំហឹង​តែ​ម្តង​។

​តាម​​ប្រភពដដែល​បានអោយ​ដឹង​ថា បន្ទាប់ពី​រថយន្ត​បុក​ហើយ ក៏កិន​ពីលើ​ បណ្តាល​អោយ​​ស្ត្រីរងគ្រោះ​បាត់បង់ជីវិតភ្លាមៗ​នៅ​នឹង​កន្លែង​ ។ ​ដោយឡែក​អ្នកបើកបរ​រថយន្ត​ ព្រមទាំង​កម្មករ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួនប្រគល់​អោយ​សមត្ថកិច្ច​ភ្លាម​ៗ​​ផងដែរ​។

​តាម​អ្នកបើកបរ​បានអោយ​ដឹង​ថា គ្រោះថ្នាក់​​ខាងលើ​នេះ បណ្តាល​មក​ពី​ខ្លួន​បាន​ងោក​មួយភាំង លុះ​ពេល​ភ្ញាក់​ឡើង​ក៏​បុក​ស្ត្រី​រងគ្រោះរូប​នោះ​​​ស្លា.ប់​បាត់​ទៅ​ហើយ ។​

​ក្រោយ​ពេលកើតហេតុ រថយន្ត និង​អ្នកបើកបរ ត្រូវ​បាន​នគរបាល​ចុះ​ទៅ​វាស់វែង​រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ ចរាចរណ៍​ផ្លូវគោក​ដើម្បី ដោះស្រាយ​តាម​ច្បាប់ ​។ ​ចំណែក​ស.ពស្ត្រីរងគ្រោះ​ត្រូវបាន​​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​រក​ក្រុម​គ្រូ​សារ​សាច់ញាតិ​ដើម្បី​​​​ឱ្យមក​​ទទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ