ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពាររោគធាត់ឡើងទម្ងន់មកអនុវត្ត ៣ វិធីងាយៗនេះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ភាគច្រើននៃវិធីការពារភាពធាត់ឡើងទម្ងន់ គឺដូចគ្នាសម្រាប់ការសម្រកទម្ងន់ ឬរក្សាទម្ងន់ដែរ ។ ការបរិភោគរបបអាហារដែលមានសុខភាពល្អ ការចូលរួមក្នុងការសម្រកទម្ងន់ និងការធ្វើលំហាត់ប្រាណច្រើនអាចជួយការពារមិនឱ្យអ្នកធាត់បាន ។…

រាជធានីភ្នំពេញ ៖ ភាគច្រើននៃវិធីការពារភាពធាត់ឡើងទម្ងន់ គឺដូចគ្នាសម្រាប់ការសម្រកទម្ងន់ ឬរក្សាទម្ងន់ដែរ ។ ការបរិភោគរបបអាហារដែលមានសុខភាពល្អ ការចូលរួមក្នុងការសម្រកទម្ងន់ និងការធ្វើលំហាត់ប្រាណច្រើនអាចជួយការពារមិនឱ្យអ្នកធាត់បាន ។ ខាងក្រោមនេះមាន ៣ វិធីងាយៗដែលអ្នកអាចអនុវត្តដើម្បីសម្រកទម្ងន់មានប្រសិទ្ធភាព ៖

១.ធ្វើឱ្យក្រុមគ្រួសារចូលរួមក្នុងដំណើរសម្រកទម្ងន់របស់អ្នក ៖ ការគាំទ្រផ្នែកសង្គម មិនត្រឹមតែសម្រាប់កុមារ និងក្មេងជំទង់ប៉ុណ្ណោះទេ វាជាការសំខាន់ សម្រាប់មនុស្សពេញវ័យ ដើម្បីទទួលបានការគាំទ្រផងដែរ ។ មិនថាការចម្អិនអាហារ ជាមួយគ្រួសារ ឬ ដើរលេងជាមួយមិត្តភក្តិ ការឱ្យមនុស្សចូលរួមអាចជួយឱ្យមានរបៀបរស់នៅប្រកបដោយសុខភាពល្អ ។

២.ចូលរួមក្នុងសកម្មភាពហាត់ប្រាណទៀតទាត់ ៖ បញ្ចូលសកម្មភាពរាងកាយទៀងទាត់ ទៅក្នុងកាលវិភាគរបស់អ្នក គឺមានសារៈសំខាន់សម្រាប់ការរក្សា ឬ ស្រកទម្ងន់ ។ ការសិក្សាស្រាវជ្រាវបានផ្តល់អនុសាសន៍ ឱ្យធ្វើលំហាត់ប្រាណរត់ ឬធាក់កង់ យ៉ាងហោចណាស់ ៧៥ នាទីក្នុងមួយសប្តាហ៍ ។

 ៣.ផ្តោតលើការកាត់បន្ថយភាពតានតឹងប្រចាំថ្ងៃ ៖ ស្ត្រេសអាចមានឥទ្ធិពលជាច្រើនទៅលើរាងកាយនិងចិត្ត ។ ប្រភពពីការសិក្សាឆ្នាំ ២០១២ បង្ហាញថា ស្ត្រេសអាចបង្កឱ្យមានការឆ្លើយតបខួរក្បាលដែលផ្លាស់ប្តូរលំនាំនៃការញ៉ាំ និងនាំឱ្យមានការឃ្លានអាហារដែលមានកាឡូរីខ្ពស់ ។ ការបរិភោគអាហារដែលមាន កាឡូរីច្រើនពេកអាចចូលរួមចំណែកដល់ការវិវឌ្ឍន៍ភាពធាត់ ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។