ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​សាង​អំពើ​បាប​ឱ្យ​ផល​មិនល្អ​ទេ

2 ឆ្នាំ មុន

អ្នក​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​តែង​អប់រំ​មនុស្ស​គ្រប់​ជំនាន់​មិន​ឱ្យធ្វើ​អំពើអាក្រក់ សាង​បាប​អកុសល ព្រោះ​អំពើ​បាប​មិន​ដែល​ឱ្យ​ផល​ល្អ​ឡើយ​បាប​ប្រៀប​ដូច​ជា​ស្រមោល​អន្ទោលតាមប្រាណ​រមែង​ឱ្យ​ផល​ជា​ទុក្ខ​ក្តៅក្រហាយ​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ធ្វើអំពើ​ទុច្ចរិត​ទោះជា​ឋិត​ក្នុង​ទីណា ក៏​ស្រមោល​បាប​ទៅ​ដល់ទី​នោះ ។ ដូច​នៅ​ក្នុង​គាថា​ធម្មបទ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា បុគ្គល​អ្នក​ធ្វើអំពើ​បាប​តែង​ក្តៅក្រហាយ​ក្នុង​លោក​ទាំង​ពីរ​គឺ​ក្តៅក្រហាយ​ក្នុង​លោក​នេះ​ផង និង​ក្តៅក្រហាយ​ក្នុង​លោក​ខាង​មុខ​ផង គឺ​ក្តៅក្រហាយ​គ្រប់​ៗ​ជាតិ…

អ្នក​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​តែង​អប់រំ​មនុស្ស​គ្រប់​ជំនាន់​មិន​ឱ្យធ្វើ​អំពើអាក្រក់ សាង​បាប​អកុសល ព្រោះ​អំពើ​បាប​មិន​ដែល​ឱ្យ​ផល​ល្អ​ឡើយ​បាប​ប្រៀប​ដូច​ជា​ស្រមោល​អន្ទោលតាមប្រាណ​រមែង​ឱ្យ​ផល​ជា​ទុក្ខ​ក្តៅក្រហាយ​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ធ្វើអំពើ​ទុច្ចរិត​ទោះជា​ឋិត​ក្នុង​ទីណា ក៏​ស្រមោល​បាប​ទៅ​ដល់ទី​នោះ ។

ដូច​នៅ​ក្នុង​គាថា​ធម្មបទ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា បុគ្គល​អ្នក​ធ្វើអំពើ​បាប​តែង​ក្តៅក្រហាយ​ក្នុង​លោក​ទាំង​ពីរ​គឺ​ក្តៅក្រហាយ​ក្នុង​លោក​នេះ​ផង និង​ក្តៅក្រហាយ​ក្នុង​លោក​ខាង​មុខ​ផង គឺ​ក្តៅក្រហាយ​គ្រប់​ៗ​ជាតិ ។

បុគ្គល​នោះ​រមែង​ក្តៅក្រហាយ​ដោយ​គិត​ថា អំពើ​បាប​គឺ​ខ្លួន​បាន​ធ្វើ​ប្រាកដ​ហើយ លុះ​ធ្វើ​មរណកាល​ទៅ​នឹង​ទៅ​កាន់​ទុគ្គតិភព ក៏​រឹងរឹតតែ​ក្តៅក្រហាយ​ក្រៃ​លែង​ក្នុង​ភព​នោះ​ៗ ។

កាលបើ​បុគ្គល​យល់​ស្គាល់​ពី​ផល​នៃ​អំពើ​បាប​ឱ្យ​ផល​អាក្រក់​បែប​នេះ​ហើយ គួរ​វៀរ​ចោល​ចេញ​ឱ្យ​ឆ្ងាយ​ព្រោះ​អំពើអាក្រ​ក់​​មិន​ដែល​ឱ្យ​ផល​ល្អ​ឡើយ ហើយ​គប្បី​មក​ធ្វើបុណ្យ បំពេញ​ទាន សន្សំ​កុសលកម្ម​វិញ ទើប​ជីវិត​ឋិត​ក្នុង​ទី​ដ៏​សុខសាន្ត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ