ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ ខេត្តតាកែវរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន ៦១នាក់បន្ថែមទៀត

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​យើង​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ២០២១​នេះ បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​វីរុស​កូ​វី​ដ​-១៩​ថ្មី​ចំនួន…

ខេត្តតាកែវ ៖ លោក នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​យើង​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ២០២១​នេះ បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​វីរុស​កូ​វី​ដ​-១៩​ថ្មី​ចំនួន ៦១​នាក់​បន្ថែម​ទៀត និង​មាន​ជា​សះស្បើយ ៣៤​នាក់ ហើយ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ខេត្តតាកែវ​បាន​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ខ្ពស់​ជាង​ម្សិលមិញ ។

បើ​តាម​របាយការណ៍​ខាង​មន្ត្រី​សុខាភិបាល នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែមិថុនា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ចំនួន ៦១​នាក់ ដោយឡែក​ក៏​បាន​ព្យាបាល​ជា​សះស្បើយ ៣៤​នាក់​ផង​ដែរ ។

លោក នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បន្ត​ទៀត​ថា ក្រុង​ស្រុក​ទាំង​១០ ដែល​រក​ឃើញ​មាន អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ គឺ​មានស្រុក​សំរោង រក​ឃើញ​ឆ្លង​១​នាក់ ស្រុក​ត្រាំកក់​២៩​នាក់ ស្រុក​ព្រៃកប្បាស​៦​នាក់ ស្រុក​ទ្រាំង​២​នាក់ ក្រុង​ដូន​កែវ​៤​នាក់ ស្រុក​បាទី ៦​នាក់ ស្រុក​បូ​រី​ជលសារ ៣​នាក់ ស្រុក​កោះអណ្តែត​១​នាក់ ស្រុក​គី​រី​វង់​១​នាក់ និង​ស្រុក​អង្គរ​បូ​រី​៨​នាក់ ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ក៏​បាន​បន្ត​អំពាវនាវ​ទៅ​ដល់​បងប្អូន ប្រជាពលរដ្ឋ ដែល​មានការ​សង្ស័យ​លើ​ខ្លួនឯង ឬ​ធ្លាប់​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល សូម​មេត្តា​មក​ផ្តល់​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​អនុវត្ត​៣​កុំ ៣​ការពារ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​ជំងឺ កូ​វី​ដ​១៩ ក្នុង​សហគមន៍​របស់​យើង ។

បច្ចុប្បន្ន​នេះ​អគា​១​ខ្នង មាន​១២​បន្ទប់ មាន​ចំនួន​៥​ខ្នង ដោយ​៣​ខ្នង​បាន​ដាក់​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ចំណែក​២​ខ្នង​ទៀត ដាក់​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក បាន​ពេញ​អស់​ធ្វើ​អោយ​ខ្វះ​កន្លែង​ដាក់​នេះ ដោយសារ​តែ​ខេត្តតាកែវ​នៅ​ពេល​កំពុង​តែ​មានការ​ផ្ទុះ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ កាន់តែ​ខ្លាំង​ទើប​ធ្វើ​អោយ​រដ្ឋបាល​ខេត្ត​មានការ​លាក់បាំង​មិន​ហាន​ចេញ​របាយការណ៍​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ប្រចាំ​ថ្ងៃ​នោះ ហើយ​បញ្ហា​នេះ​មិន​បាន​ធ្វើ​អោយ​ជំងឺ​កូ​វី​ដ​១៩ មានការ​ធូ​ស្បើយ​ឡើយ គឺ​ធ្វើ​អោយ​កាន់តែ​អាប់អួរ​ទៅ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ