ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១០​ថ្ងៃស្លា​.​ប់​ដោយ​កូ​វី​ដ​ជាង​៩០​នាក់​ ច្រើន​ជាង​គ្រោះថ្នាក់​ចរាចរណ៍​ប្រមាណ​ជា​៣៤%

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល ១០ ថ្ងៃ​ដើមខែ មិថុនា ឆ្នាំ​២០២១ កម្ពុជា​មាន​អ្នកជំងឺ​ស្លាប់​ដោយ​កូ​វី​ដ​-១៩ ជា​រៀងរាល់ថ្ងៃ​សរុប ៩១…

រាជធានី​ភ្នំពេញ ៖ រយៈពេល ១០ ថ្ងៃ​ដើមខែ មិថុនា ឆ្នាំ​២០២១ កម្ពុជា​មាន​អ្នកជំងឺ​ស្លាប់​ដោយ​កូ​វី​ដ​-១៩ ជា​រៀងរាល់ថ្ងៃ​សរុប ៩១ នាក់​ដែល​ជា​ចំនួន​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់ និង​ច្រើន​ជាង​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ប្រមាណ ៣៤% ។

ខណៈ​តួលេខ​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ ជា​រៀងរាល់ថ្ងៃ​មិន​ទាន់​មាន​សញ្ញា​ថមថយ​ក្តី នៅ​ក្នុង​កំរិត ៤០០ ទៅ​ជាង ៦០០ នាក់​ក្នុង​មួយ​ថ្ងៃ និង​ចំនួន​អ្នកជំងឺ​បាន​បាត់បង់​ជីវិត​កើត​មាន​ជា​រៀងរាល់ថ្ងៃ​ក្តី ហើយ​មាន​ខេត្ត​-​ក្រុង​មួយ​ចំនួន​កូ​វី​ដ កំពុង​រាលដាល​ខ្លាំង ដូច​ជា​នៅ​ខេត្តសៀមរាប ដែល​ឈាន​ដល់​ការ​កំណត់​តំបន់​ខ្លះ​ជា​តំបន់​ក្រហម​ក្តី គេ​សង្កេត​ឃើញ​ពលរដ្ឋ​មួយ​ចំនួន​ហាក់​ភ្លេចខ្លួន ដោយ​ខ្លះ​លួច​បន្ត​ជួបជុំ​គ្នា​ផឹកស៊ី ដែល​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​បានជា​បន្តបន្ទាប់ និង​បងប្អូន​ខ្លះ​ហាក់​ចាត់​ទុក​ជំងឺ​កូ​វី​ដ ជា​រឿង​ធម្មតា​ទៅ​វិញ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​ជា​ប្រចាំ​ថ្ងៃ​បាន​បង្ហាញ​ថា ចាប់ពី​ថ្ងៃ​ទី ១ រហូត​ដល់​ថ្ងៃ​ទី ១០ ខែមិថុនា មាន​អ្នកជំងឺ​ស្លា​.​ប់​ដោយ​កូ​វី​ដ​-១៩ ទាប​បំផុត ៣​នាក់ ក្នុង​មួយ​ថ្ងៃ (០៦ មិថុនា​) និង​ខ្ពស់​បំផុត ១២ នាក់​ក្នុង​មួយ​ថ្ងៃ (០៧ មិថុនា​) ។ ដូច្នេះ​រយៈពេល ១០ ថ្ងៃ​ដើមខែ​មិថុនា មាន​អ្នកជំងឺ​ទទួលមរណភាព​ដោយ​កូ​វី​ដ​-១៩ សរុប ៩១ នាក់ ខណៈ​តួលេខ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ចេញផ្សាយ​ជា​ប្រចាំ​ថ្ងៃ​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ គឺ ១០ ថ្ងៃ​ដើមខែ​មិថុនា មាន​អ្នក​ស្លា​.​ប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ៣១​នាក់ (​ជា​ធ​ម្យ​ម​មាន​អ្នក​ស្លា​.​ប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ៣​នាក់​ក្នុង​មួយ​ថ្ងៃ​) ។

សម្រាប់​ស្ថានភាព​កូ​វី​ដ​-១៩ នៅ​កម្ពុជា​ក្នុង​រយៈពេល ១០ ថ្ងៃ​ដើមខែ​នេះ គឺ​មាន​អ្នក​ឆ្លង​សរុប ៦,៦១១ នាក់ (​ក្នុង​នោះ​ករណី​នាំ​ចូល​មាន​ចំនួន ៣៦៣ នាក់​) ។ យ៉ាងណាមិញ បើ​យើង​ក្រឡេក​មើល​តួលេខ​អ្នកជំងឺ​កូ​វី​ដ​-១៩ ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​ក៏​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ គឺ​រយៈពេល ១០ ថ្ងៃ អ្នកជំងឺ​សរុប​ដល់​ទៅ ៧,២២៨ នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល ហៅ​កាត់​ថា CDC បាន​បន្ត​ដាស់តឿន​ពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ​ថា ហៅ​កាត់​ថា CDC «​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ប្រទេស​យើង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហើយ និង​ប្រទេស​ជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​ដែរ » ។

CDC បាន​បន្ត​ថា «​ដូច្នេះ​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្ត​ទៀត ដូច​ជា​អង្គុយ​គម្លាត​ពី​គ្នា ឈរ​រង​ចាំ​គម្លាត​ពី​គ្នា ឈរ​ជជែក​គ្នា​គម្លាត​ពី​គ្នា ។ ល​។ យើង​ត្រូវ​បន្ត​ពាក់​ម៉ាស់​ជាប់​ជា​និច្ច និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។

សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃ​ទី ២៧ មក​រា ២០២០ និង​មក​ដល​ពេល​នេះ​កម្ពុជា​មាន​ចំនួន​អ្នក​ឆ្លង​សរុប​បាន​ហក់​ឡើង​ដល់ ៣៧, ៣២១​នាក់ និង​អ្នកជំងឺ​ទទួលមរណភាព​សរុប ៣១១​នាក់ ខណៈ​តួលេខ​នៃ​អ្នកជំងឺ​ជា​សះស្បើយ​មាន​ចំនួន​សរុប​ដល់ ៣០, ៦១៧​នាក់ ។

CDC បានឱ្យ​ដឹង​បន្ត​ថា កម្ពុជា​មក​ដល់​ថ្ងៃនេះ គឺ​បាន​ធ្វើតេស្ត​ចំនួន 1222011 ស្មើនឹង 72738 ក្នុង​១​លាន នាក់ ។ ព​ត៌​មាន​បន្ថែម​សូម​ទាក់ទង​លេខ 115 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ