ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងចម្រុះ ឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលបម្រុងឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃវិញដោយខុសច្បាប់។ ការឃាត់ខ្លួននេះ បានធ្វើឡើង នៅវេលាម៉ោង ១រសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នៅចំណុចគោលដៅផ្លូវ…

បន្ទាយមានជ័យ៖ កម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃវិញដោយខុសច្បាប់។ ការឃាត់ខ្លួននេះ បានធ្វើឡើង នៅវេលាម៉ោង ១រសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នៅចំណុចគោលដៅផ្លូវ សំផាន់ ណារិទ្ធ ស្ថិតភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានប្រាប់ថា ជនជាតិថៃ ដែលត្រូវឃាត់មានឈ្មោះ សំ ផូង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិណងចាន់ ឃុំណងម៉ាក់មួន ស្រុកគោកធ្យូង ខេត្តស្រះ​កែ​វ​ប្រទេស​ថៃ។

កម្លាំងនគរបាល បានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនជាតិថៃ គឺកម្លាំង ដែលឈរ​ជើង នៅ​ចំណុចផ្លូវ សំផាន់ ណារិទ្ធ បានឃាត់ជនជាតិថៃ ឈ្មោះ សំ ផូង និងម៉ូតូ ១គ្រឿង ដែលបម្រុងជិះម៉ូតូឆ្លងដែន ទៅប្រទេសថៃវិញ ដោយ​ខុស​ច្បាប់ ហើយ​កម្លាំង​ចម្រុះ បានឃាត់ករណីបម្រុងឆ្លងដែន​ដោយខុសច្បាប់។

កម្លាំង​បាន​បញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន នាំយកទៅសាកសួរនៅប៉ុស្តិ៍អូរបីជាន់ ស្រុកអូរជ្រៅ ហើយត្រូវបាន​បញ្ជូនទៅដាក់មណ្ឌល ដើម្បីធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ​៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ