ល្អ​នោះ​ល្អ​ចាប់ពី​យប់​នេះ​រហូត​ដល់​ថ្ងៃ​២០​ឆ្នាំ​ទាំង​៥​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ​នោះ​ល្អ​ចាប់ពី​យប់​នេះ​រហូត​ដល់​ថ្ងៃ​២០​ឆ្នាំ​ទាំង​៥​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក

3 ថ្ងៃ មុន

យោង​តាម​ជើង​លេខ​កំពូល​ហោរ​ប្រាប់​ថា​នៅ​រង្វង់​ដប់​ថ្ងៃ​ចាប់ពី​រាត្រី​ថ្ងៃ​ទី​១០​រហូត​ដល់​ថ្ងៃ​ទី​២០ មិថុនា មហា​ឆ្នាំ​ទាំង​ប្រាំ រកា មមី ខាល ជូត វក សម្បូរ​លុយ​ចាយ​ណែន​ៗ​ដៃ ង៉ូ​វ​ហេង​ឡើង​ខ្លាំង…

យោង​តាម​ជើង​លេខ​កំពូល​ហោរ​ប្រាប់​ថា​នៅ​រង្វង់​ដប់​ថ្ងៃ​ចាប់ពី​រាត្រី​ថ្ងៃ​ទី​១០​រហូត​ដល់​ថ្ងៃ​ទី​២០ មិថុនា មហា​ឆ្នាំ​ទាំង​ប្រាំ រកា មមី ខាល ជូត វក សម្បូរ​លុយ​ចាយ​ណែន​ៗ​ដៃ ង៉ូ​វ​ហេង​ឡើង​ខ្លាំង សំណាងល្អ​ណាស់ មាស ប្រាក់​ហូរ​ចូល​មក​លើស​ពេល​ណា​ៗ​ទាំងអស់ និង​បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ឧត្តុង្គឧត្តម​ខ្ពង់ខ្ពស់ ទោះ​ប្រកប​កិច្ចការ​អ្វី​ក៏​ទទួល​ផ្លែផ្កា​ជោគជ័យ​ដ៏​ត្រចះត្រចង់ ។

ឆ្នាំរកា មាន់​មាស រាសី​ឡើង​ខ្ពស់ត្រដែត លេខ​នាំ​សំណាង ៨៨៨ នៅ​រង្វង់​ដប់​ថ្ងៃនេះ​ដួង​រាសី​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ជា​ឱកាសល្អ​ក្នុង​ការ​សម្រេចចិត្ត ចរចា ឬ​ធ្វើ​កិច្ចសន្យា និង​ការ​ផ្លាស់​ប្តូរ​ការងារ​អ្វីមួយ​រមែង​ទទួល​បាន​ជោគ​ជ័យ​ទាំងអស់ ព្រោះ​អំណោយ​ទេវតា​ប្រទាន​លាភ​សំណាង លុយកាក់ មាសប្រាក់​ហូរ​ចូល​មក​ឯង ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទី​ជិត​ឆ្ងាយ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​ច្រើន ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​មាន​តែ​ក្រុម​មនុ​ស្ស​ល្អ​ៗ​ជួយ​យកអាសា និង​គាំពារ​ជា​និច្ច ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ការ​ស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់ ។

ឆ្នាំមមី កំពូល​សេះស​មានសំណាង​ធំ ពណ៌​នាំ​លាភ ខៀវ លេខ​នាំ​លាភ​៥៥៥ ទទួល​បាន​សម្បត្តិ​គ​ហិប​តី និង​មានសំណាង​ល្អ​តាម​ជាប់​ខ្លួន​រហូត ។ តាម​ទំនាយ​ពី​កំពូល​ហុងស៊ុយ​ចិន​សែ​បាន​អះអាង​ថា នៅ​រង្វង់​ដប់​ថ្ងៃនេះ​លោក​អ្នកមាន​លាភ​ធំ លុយ​ធំ​ចូល​មក​ដល់ រាសី​ខ្ពស់ត្រដែត​មាន​លាភ មាន​ជ័យ មាសប្រាក់​ចូល​ហូរហៀរ ។ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក ជួប​តែ​លាភ​ជ័យ​ចូល​មក​គ្រប់​ទិស​ទី ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា មក​ណា​ប្រសព្វ​តែ​ភាព​សុខសាន្ត​តាម​ដងផ្លូវ​រហូត ។ រីឯ​បញ្ហា​ស្នេហា​វិញ គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែម​ល្អែ​ម​រកគ្នា​ជា​និច្ច ។

ឆ្នាំខាល ស្តេចខ្លា ពណ៌​នាំ​សំណាង មាស លេខ​នាំ​ហេង​៩៩៩ នៅ​រង្វង់​ដប់​ថ្ងៃនេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ រាសី​ឡើង​ខ្លាំង​ផុត​គ្រោះ​ស៊យ​អស់​គ្មាន​សល់ មាន​តែ​លាភ​ធំ លុយ​ធំ មាស ប្រាក់​ចូល​មក​ជំនួស​វិញ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​ប្រភេទ​មនុស្ស​មាន​ឫទ្ធិ​អំណាច​ស្ថិត​នៅ​លើ​កំពូលភ្នំ​ទ្រព្យ មានសម្បត្តិ​មហាសាល និង​មាន​បញ្ញា​ច្រើន ជា​អ្នក​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ និង​មាន​គេ​ស្រឡាញ់​រាប់អាន​គ្រប់​ទិស​ទី ។ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​លឿន​ដូច​តំណក់ទឹកភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា​មាន​តែ​ភាព​ល្អូកល្អិន និង​ស្រស់ស្រាយ​រកគ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំជូត កណ្តុ​រមាស ពណ៌​នាំ​សំណាង​ក្រហម លេខ​ហេង​៤៥៩​នៅ​រង្វង់​ដប់​ថ្ងៃនេះ​ជា​ឱកាស​មាស​ឱកាស​ប្រាក់ មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ពិសេស​នេះ ។

ឆ្នាំវក ស្តេច​ពានរ នៅ​រង្វង់​ដប់​ថ្ងៃ​រាសី​ឡើង​ខ្ពស់ត្រដែត លេខ​ហេង​១៣៥​ប្រកប​កិច្ចការ​អ្វី​ក៏​បាន​សម្រេច​ជោគជ័យ ទទួលផល​ជាទី​កក់ក្តៅ ពិសេស​ក្តី​បំណង​ដ៏​ធំ​របស់​លោក​អ្នក​ទាំង​អម្បាលម៉ាន​បាន​មក​ដល់​ហើយ ប្រាកដជា​មាន​ហេង​ហេង​ជាក់​ជា​មិន​ខាន ។ បើ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាកដជា​ទទួល​បាន​ផល​សមប្រកប​ខ្លាំង​ណាស់​ប្រៀប​បាន​នឹង​ភ្លៀង​ធ្លាក់​ពីលើ​អាកាស ពោល​គឺ​ប្រាក់​ចូល​មក​ដូច​ចាក់ទឹក​។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​យោគយល់​ចិត្ត​គ្នា​ប្រពៃ​ណាស់ ៕ សាន សា​រិ​ន