ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ​៖ ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៨​ កក្កដា ​ខាង​មុខនេះ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្នុង​កិច្ចប្រជុំ​តាម​រយៈ Video conference ជាមួយ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួងសុខាភិបាល​

រាជធានី​ភ្នំពេញ ​៖ ក្នុង​កិច្ចប្រជុំ​តាម​រយៈ Video conference ជាមួយ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួងសុខាភិបាល​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ​ខែមិថុនា​ កន្លងទៅ​នេះ​ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ នឹង​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​៨ ​ខែកក្កដា​ខាង​មុខនេះ ខណៈ​ដែល​ការ​ចាក់​ជូន​ប្រជា​​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង បាន​ចំនួន​១១​ខណ្ឌ​ហើយ ក្នុង​ចំណោម​ខណ្ឌ​ទាំង​១៤ ដោយ​ខណ្ឌ​ខ្លះ​បាន​ចាក់​រួចរាល់​និង​ខណ្ឌ​ខ្លះ​ទៀត កំពុង​ដំណើរការ​ចាក់​យ៉ាង​មមាញឹក​ពី​សំណាក់​ក្រុម​គ្រូពេទ្យ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​។

លោក​អភិបាល​​​រាជធានី​បាន​បន្ត​ថា សម្រាប់​រាជធានី​ភ្នំពេញ នឹង​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ត្រឹម​ថ្ងៃ​ទី​៨ ​ខែកក្កដា​ខាង​មុខ​នេះ​ហើយ បន្ទាប់​ពី​នេះ ក្រោម​ការ​ណែនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ នាយក​រដ្ឋ​កម្ពុជា​ និ​ង​បន្ត​យក​វ៉ាក់សាំង​នេះ​ទៅ​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត សំដៅ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ប្រជា​​ពលរដ្ឋ​កម្ពុជា​ទាំងអស់​គេច​ផុត​បាន​នូវ​កា​​រឆ្លងរីក​​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-១៩​ដ៏​កាច​សាហាវ​នេះ​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​៨ ​មិថុនា​ ឆ្នាំ​២០២១​​នេះ ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​.១៩​បាន​ជាង​១​លាន​៥​សែន​នាក់​រួច​ហើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ