ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតទេ? ស្រវឹង​ស្រា​​ខូច​ចិត្ត​​រឿង​​ស្នេហា​​ ភេទទី៣ម្នាក់​បើក​​ឡាន​​​បង្ក​គ្រោះទល់មុខព្រលានយន្តហោះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​​ជា​ភេទ​ទី​បី​ម្នាក់​សង្ស័យ​ផឹក​ស្រាស្រវឹង ​​ខូចចិត្ត​រឿង​ស្នេហា ក៏​​បើករថយន្ត​​ក្នុងល្បឿន​លឿន លុះ​​បួង​ចង្កូត​

រាជធានីភ្នំពេញ ៖ បុរស​​ជា​ភេទ​ទី​បី​ម្នាក់​ត្រូវបានគេ​សង្ស័យថា ​ផឹក​ស្រាស្រវឹង ​​ខូចចិត្ត​រឿង​ស្នេហា ក៏​​បើករថយន្ត​​ក្នុងល្បឿន​លឿន លុះ​​បួង​ចង្កូត​មិន​ទាន់ក៏​​ជ្រុល​ទៅ​បុក​ចំណតរថយន្ត​ក្រុង ខ្ទាតទៅ​ប៉ះ​បង្គោលភ្លើង​​ស្តុ​ប​មួយ​ដើម​​ទៀត ​បណ្ដាល​ឲ្យ​ដាច់​ធ្លា.ក់​រាយ​ប៉ាយ ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២១ ទល់មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិតក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

រថយន្ត​បង្ក​មួយគ្រឿង​ខាងលើ​ម៉ាក​ហា​យ​ប្រ៊ីត ពណ៌​កណ្ដុរ​ល្មែះ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2AX-5549 ត្រូវបាន​​គេអះអាង​ថា បើកបរ​ដោយ​បុរស​ភេទ​ទី​៣ម្នាក់មិនស្គាល់អត្តសញ្ញាណ ​បានគេចខ្លួន​បាត់ ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​មួយគ្រឿង ​ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​ក្នុង​ល្បឿន​បោះពួយ​យ៉ាង​លឿន​ ​ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចំណតរថយន្ត​ក្រុង​ខ្ទេច ​និង​ខ្ទាតទៅ​បោក​នឹង​បង្គោល​ភ្លើងស្តុប​ដាច់​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ ចំណែក​រថយន្ត​បង្ក​វិញ​រង​ការ​ខូចខាត​ខ្ទេច​អស់​ទាំងស្រុង ។ ភ្លាម​ៗ​នោះ​​អ្នកបើកបរ​រថយន្តបង្ក​​បាន​ចុះ​ពីលើ​រថយន្ត​ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​គេចខ្លួន​បាត់​ស្រមោល ។ ​បន្ទាប់មក​ក៏​មានកំ​លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​​ចុះ​ទៅ​ដល់​​កន្លែងកើតហេតុ និង​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ ​ដើម្បី​ឱ្យ​​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះមកធ្វើការ​វាស់វែង​នៅកន្លែងកើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​ខាងលើ​​បាន​បញ្ជាក់​ថា ​អ្នកបើកបរ​រថយន្ត​បង្កមួយរូបខាងលើ​ ​នៅ​មុន​ពេល​កើតហេតុ​ បាន​ផឹកស្រា​ស្រវឹង​យ៉ាង​ខ្លាំង ​ដោយសារ​តែ​ខូចចិត្ត​រឿង​ស្នេហា​ បន្ទាប់​មក​ក៏​បើកបរ​ក្នុងល្បឿន​​លឿន​ ទើប​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បែបនេះ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ ផ្នែក​ជំនាញ​ចរាចរណ៍​ផ្លូវគោក​បាន​ចុះ​ទៅ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក ​រង់​ចាំ​ធ្វើ​ការ​ដោះស្រាយ​​នៅ​​ពេល​ក្រោយ ព្រោះ​ហេតុការណ៍​ខាងលើ​បាន​បង្ក​ការ​​ប៉ះពាល់​ខូចខាត​ដល់​ទ្រព្យ​សម្បត្តិ​រដ្ឋ ។

យ៉ាងណាមិញ រឿងរ៉ាវ​ពិតប្រាកដ​នៃ​ហេតុការណ៍​នេះ​ដែល​ថា​ម្ចាស់​រថយន្ត​ជា​ភេទ​ទី​៣ ខូចចិត្ត​រឿង​ស្នេហា នៅ​មិន​ទាន់​មានការ​បញ្ជាក់​ពី​សាមីខ្លួន​នោះ​ទេ ដោយសារ​តែ​គាត់​បាន​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ​ហើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ