ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ពង្រាយ​រថយន្ត​កាំ​មី​ញ៉ុ​ង​ជាច្រើន​គ្រឿង​ ​រារាំង​ការ​​រុករាន​របស់​ហ្វូង​ដំរីព្រៃ

2 ឆ្នាំ មុន

រថយន្ត​កាំ​មី​ញ៉ុ​ង​បែន​ជា​ច្រើន​គ្រឿង ត្រូវ​បាន​ចត​បន្តកន្ទុយ​គ្នា​នៅ​តាម​ក្បែរ​តំបន់លំនៅ​ឋាន​នា​ភាគ​និរតី​ចិន ដើម្បី​​រារាំង​ហ្វូង​ដំរីព្រៃ​ដែលដើរ​អុកឡុក​ ក្រោយ​ពី​ពួក​វា​ចាក​ចេញពី​

ប្រទេស​ចិន ៖ ទូរទស្សន៍​ចិន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២១​ថា រថយន្ត​កាំ​មី​ញ៉ុ​ង​បែន​ជា​ច្រើន​គ្រឿង ត្រូវ​បាន​ចត​បន្តកន្ទុយ​គ្នា​នៅ​តាម​ក្បែរ​តំបន់លំនៅ​ឋាន​នា​ភាគ​និរតី​ចិន ដើម្បី​​រារាំង​ហ្វូង​ដំរីព្រៃ​ដែលដើរ​អុកឡុក​ ក្រោយ​ពី​ពួក​វា​ចាក​ចេញពី​តំបន់​អភិរក្ស​មួយ ដោយ​ហ្វូង​ដំរី​នោះ​បង្ក​ការ​បំផ្លិចបំផ្លាញ គិត​ជា​ប្រាក់​ច្រើន​លាន​យន់​រួច​មក​ហើយ ។

ហ្វូង​ដំរី​ដែល​មាន​ប្រមាណ​ជា​៥០​ក្បាល ក្នុងនោះ​មាន​ទាំង​កូន​ៗ​ផង បាន​ចាកចេញ​កាលពី​ពាក់កណ្ដាល​ខែមេសា ពី​តំបន់​អភិរក្ស XISHUANG BANNA ជា​តំបន់ នៅ​ព្រំដែន​ឡាវ​និង​មី​យ៉ា​ន់​ម៉ា ហើយ​នាំ​គ្នា​ដើរ​សំដៅ​មក​ទិស​ខាងជើង ក្នុងចម្ងាយ​ផ្លូវ​ប្រមាណ​ជា​៥០០​គីឡូម៉ែត្រ ។

រឿង​ហ្វូងដំរីព្រៃ​នោះ ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ខ្លាំង​តាម​បណ្ដាញ​សង្គម ហើយ​បង្ក​ការ​រំខាន​ដល់​ប្រទេស​ចិន ។ ហេតុផល​នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​របស់​ហ្វូង​ដំរី​នោះ​នៅ​តែ​ជា​អាថ៌​កំបាំង តែ​ពួក​ដំរី​ទាំងនេះ​បាន​បង្ក​ការ​បំផ្លិចបំផ្លាញ​តាម​ផ្លូវ​វា​ត្រាច់ចរ ដូច​ជា​បំផ្លាញ​ចំការពោត​និង​ចំការ​ផ្សេង​ៗ​ទៀត នាំ​ឲ្យ​មានការ​ខូចខាត​សម្ភារ​ជា​ច្រើន ។

កាលពី​ថ្ងៃ​ទី​៦ ខែ​មិថុនានេះ ​ទូរទស្សន៍​ចិន CCTV បាន​ចេញផ្សាយ​បណ្ដា​រូបភាព​នៃ​ក្បួន​រថយន្ត​កាំ​មីញ៉ុ​ង ដែល​យក​ទៅ​ចត​តាម​បណ្ដោយ​ផ្លូវថ្នល់​មួយ​នៅ​ទី​ជនបទ​ប៉ុនប៉ង​បញ្ចៀស​ការ​អុកឡុក​របស់​ហ្វូង​ដំរី​ចូល​ក្នុង​តំបន់​មាន​មនុស្ស​រស់នៅ​ច្រើន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ