ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឆ្លង​និងជា​ស្បើយពីកូ​វី​ដ​១៩៖ ​នាងហាក់​បាត់​ឱកាស​​​​សម្តែង

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាងម៉ិច ម៉ា​រី​កា បាន​បាត់​ឱកាស​សម្តែង​រឿង​ថ្មី​របស់​ខ្លួន បន្ទាប់​ពី​នាង​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​ឆ្លង​កូ​វី​១៩​កាលពី​ពេល​ថ្មី​ៗ​នេះ​។ បើ​ទោះបីជា​បានជា​សះស្បើយ​ពី​ជំងឺ​នេះ​ក៏​ដោយ ប៉ុន្តែ​តារា​រូប​នេះ​ទំនងជា​មិន​បាន​បង្ហាញ​វត្តមាន​សម្តែង​រឿង​ថ្មី​ចំនួន​២​រឿង​ដែល​គ្រោង​នឹង​ចុះ​កុងត្រា​នៅ​ដើមខែ​នេះ​ឡើយ​។ ម៉ិច…

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាងម៉ិច ម៉ា​រី​កា បាន​បាត់​ឱកាស​សម្តែង​រឿង​ថ្មី​របស់​ខ្លួន បន្ទាប់​ពី​នាង​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​ឆ្លង​កូ​វី​១៩​កាលពី​ពេល​ថ្មី​ៗ​នេះ​។ បើ​ទោះបីជា​បានជា​សះស្បើយ​ពី​ជំងឺ​នេះ​ក៏​ដោយ ប៉ុន្តែ​តារា​រូប​នេះ​ទំនងជា​មិន​បាន​បង្ហាញ​វត្តមាន​សម្តែង​រឿង​ថ្មី​ចំនួន​២​រឿង​ដែល​គ្រោង​នឹង​ចុះ​កុងត្រា​នៅ​ដើមខែ​នេះ​ឡើយ​។

ម៉ិច ម៉ា​រី​កា បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា ក្រោយ​ពី​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​ហើយ​នោះ នាង​ត្រូវ​បន្ត​ដាក់ខ្លួន​ដោយឡែក​ចំនួន​១៤​ថ្ងៃ​បន្ត​ទៀត មុន​នឹង​អាច​ចេញ​ក្រៅ​ធម្មតា​វិញ​បាន​។ នាង​បញ្ជាក់​ថា មុន​ពេល​ដែល​នាង​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​នោះ​នាង​បាន​ត្រៀមខ្លួន​សម្រាប់​ការ​សម្តែង​រឿង​ថ្មី​ចំនួន​២​រឿង​ដែល​នឹង​ចុះ​កុងត្រា​នៅ​ដើមខែ​មិថុនា​នេះ​។ នាង​ថា រឿង​ទាំង​ពីរ​នេះ​គឺជា​រឿង​ថ្មី ដែល​ម្ចាស់​ផលិតកម្ម​បាន​ទាក់ទង​នាង​អោយ​ចូលរួម​ថត ខ​ណះ​ពេល​រឿង​ចាស់​ខ្លះ​គឺ​នាង​មិន​ទាន់​បាន​ថត​ចប់​នៅឡើយ​ទេ​។

នាង​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ នាង​នៅ​មិន​ទាន់​បាន​ចុះ​កុងត្រា​ថត​រឿង​ថ្មី​នោះ​ឡើយ ខ​ណៈ​ពេល​អ្វី​ក៏​មិន​អាច​ធ្វើ​ទៅ​បាន ក្រោយ​ពេល​ដែល​នាង​មាន​បញ្ហា​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។ យ៉ាងណា មុ​ិ​ច ម៉ា​រី​កា លើក​ឡើង​ថា ម្ចាស់​ផលិតកម្ម​ក៏​មានការ​យោគយល់​ដោយ​សន្យា​នឹង​ទាក់ទង​នាង​ថត​រឿង​ក្រោយ​ៗ​ទៀត បើ​ទោះបីជា​មិន​បាន​ថត​រឿង​ដែល​បាន​គ្រោងទុក​ក៏​ដោយ​។ ទោះជា​យ៉ាងណា បើ​តាម មុ​ិ​ច ម៉ា​រី​កា ក្រោយ​ពី​នាង​បាន​បញ្ចប់​ការ​ដាក់ខ្លួន​១៤​ថ្ងៃ​ហើយ​នោះ​នាង​នឹង​បន្តការងារ​ថត​រឿង​ដែល​នៅ​សេសសល់​។

គួរ​បញ្ជាក់​ថា តារា​សម្តែង​នាង ម៉ិច ម៉ា​រី​កា បាន​ប្រកាស​ថា ខ្លួន​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ បន្ទាប់​ពី​នាង​បាន​ទៅ​ធ្វើ​សំណាក​កាលពី​ថ្ងៃ​ទី​២២ ​ឧសភា ឆ្នាំ​២០២១ ក្រោយ​ពី​នាង​ប៉ះពាល់​អ្នកជំងឺ​កូ​វី​ដ​ម្នាក់​។ ក្រោយ​ពី​បាន​សម្រាក​ព្យាបាល​ដោយ​ជំងឺ​ខាងលើ​មួយរយៈខ្លី​តារា​សម្តែង​រូប​នេះ ​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​ហើយ នៅ​ថ្ងៃ​ទី​ថ្ងៃ​ទី​០៣ ​ខែមិថុនា ឆ្នាំ​២០២១​នេះ​។

ម៉ិច ម៉ា​រី​កា បាន​សបាត់​មុខ​មួយ​រយះ​នៅ​ក្នុង​អាជីព​សិ​ល្បះ បន្ទាប់​ពី​នាង​បាន​សម្ងំ​ជាប់ដៃ​នៅ​ក្នុង​មុខរបរ​រក​សុ​ី​ថ្មី​មួយ​។ បន្ទាប់​ពី​ការងារ​រក​សុ​ី​រៀង​រយាល​ដៃ​បន្តិច​នោះ​នាង​ក៏​បាន​ទទួលយក​ការងារ​សម្តែង​ឡើង​វិញ ដោយនៅ​ក្នុង​នោះ​នាង​ក៏​មានឱកាស​បង្ហាញ​វត្តមាន​សម្តែង​រឿង​ថ្មី​ៗ​ជា​បន្តបន្ទាប់​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ