ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​២​គ្រឿង​ចូល​ចត​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នាវា​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​ចំនួន​២​គ្រឿង បាន​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធ្វើ​ទស្សនកិច្ច ធ្វើ​លំ​ហាត់ CARAT រួម​គ្នា

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នាវា​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​ចំនួន​២​គ្រឿង បាន​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធ្វើ​ទស្សនកិច្ច ធ្វើ​លំ​ហាត់ CARAT រួម​គ្នា ព្រមទាំង​ធ្វើការ​ត្រួតពិនិត្យ​លើ​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ​ជាមួយ​កងទ័ព​មូលដ្ឋាន​សមុទ្រ​កម្ពុជា ។

យោង​តាម​របាយការណ៍​របស់​អគ្គលេខាធិការ​រង នៃ​ក្រសួងការពារជាតិ បានអោយ​ដឹង​ថា នាវា​ទី​១​មានឈ្មោះ USNS-Safeguard ជា​ប្រភេទ​នាវា T-ARS–50 (Salvage Ship) មាន​ប្រវែង​២៥៥ ហ្វី​ត Bean ៥២​ហ្វី​ត ជម្រៅ​ទឹក​១៨​ហ្វី​ត កំពស់​១១៧​ហ្វី​ត ទម្ងន់​ផ្ទុក​៣២៨២ តោន ។ នាវា​ខាងលើ ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​ឈ្មោះ M J Wilson មាន​មន្ត្រី​ស៊ី​វិល​២៨​នាក់ និង​មន្ត្រី​យោធា​១៧ នាក់ មាន​គម្រោង​ចាកចេញ​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាង​មុខ និង​នាវា​ទី​២ មានឈ្មោះ USS Fort Worth ប្រភេទ LCS៣ មាន​ប្រវែង​៣៨៩​ហ្វី​ត Bean៥៩​ហ្វី​ត ជម្រៅ​ទឹក​១៥​ហ្វី​ត កំពស់ ១០០​ហ្វី​ត ទម្ងន់​ផ្ទុក​៣២៣០​តោន ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​ឈ្មោះ CDR C, Brown មាន​មន្ត្រី​ស៊ី​វិល​ចំនួន​១៨​នាក់ និង មន្ត្រី​យោធា​៨១​នាក់ នាវា​នេះ​នឹង​មាន​គម្រោង​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាង​មុខ​នេះ ។

នៅ​ក្នុង​ការ​ចូល​ចត និង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា កងទ័ពជើងទឹក​សហរដ្ឋអាមេរិក និង​កងទ័ព​មូលដ្ឋាន​សមុទ្រ​បាន​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន CARAT ប្រចាំឆ្នាំ​រួម​គ្នា និង​ធ្វើការ​ត្រួតពិនិត្យ​ផ្នែក​សន្តិសុខ ព្រមទាំង​បាន​ធ្វើការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ដែល​ជា​គន្លឹះ​ល្អ​ៗ​រវាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ គឺ​កងទ័ព​សហរដ្ឋអាមេរិក និង​កងទ័ព​មូលដ្ឋាន​សមុទ្រ អោយ​កាន់តែ​មាន​ភាពរឹងមាំ​បន្ថែម​ទៀត ។ ម្យ៉ាងទៀត​គឺជា​ការ​បង្កើន​នូវ​ការ​សាមគ្គីភាព​រវាង​កងទ័ព និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ ជា​ពិសេស​ការ​បន្ត​រឹតចំណង​ទំនាក់ទំនង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក​អោយ​កាន់តែ​ស្អិតរ​មួ​ត​បន្ថែម​ទៀត ៕