ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្ម​ក្នុងស្រុក​មួយ​ចាប់ផ្តើម​បង្ហាញ​លទ្ធភាព​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ដំបូង​ទៅ​កាន់​ទីផ្សារ​ជប៉ុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សិប្បកម្ម​កែ​ឆ្នៃ​ស្វាយចន្ទី​ជ័យ​សំបូរ​ស្ថិត​ក្នុង​ខេត្ត​កំ​ពង់​ធំ​មួយ ចាប់ផ្តើម​បង្ហាញ​ពី​លទ្ធភាព​នៃ​នាំ​ចេញ​គ្រាប់ស្វាយ​ច​ន្ធី​លើក​ដំបូង​របស់​ខ្លួន​ប្រមាណ​៧.៦៩៦​គីឡូក្រាម បាន​ទៅ​ដល់​កំពង់​ផែ OSAKA នៃ​ប្រទេស​ជប៉ុន រួច​ហើយ​កាលពី​ថ្ងៃ​ទី​២​ មិថុនា​កន្លង​មកនេះ​។​នេះ​បើ​យោង​តាម​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​។ ឯកឧត្តម…

រាជធានី​ភ្នំពេញ​៖ សិប្បកម្ម​កែ​ឆ្នៃ​ស្វាយចន្ទី​ជ័យ​សំបូរ​ស្ថិត​ក្នុង​ខេត្ត​កំ​ពង់​ធំ​មួយ ចាប់ផ្តើម​បង្ហាញ​ពី​លទ្ធភាព​នៃ​នាំ​ចេញ​គ្រាប់ស្វាយ​ច​ន្ធី​លើក​ដំបូង​របស់​ខ្លួន​ប្រមាណ​៧.៦៩៦​គីឡូក្រាម បាន​ទៅ​ដល់​កំពង់​ផែ OSAKA នៃ​ប្រទេស​ជប៉ុន រួច​ហើយ​កាលពី​ថ្ងៃ​ទី​២​ មិថុនា​កន្លង​មកនេះ​។​នេះ​បើ​យោង​តាម​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ លើក​ឡើង​ថា ​ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​ក្រុមហ៊ុន Top Planning Japan សហការ ជាមួយ​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ធ្វើ​ឱ្យ​ម្ចាស់​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី ក្នុងស្រុក​មួយ​កន្លែង​ឈ្មោះ​ថា​«​សិប្បកម្ម​កែ​ឆ្នៃ​ស្វាយចន្ទី​ជ័យ​សំបូរ នៅ​ខេត្ត​កំ​ពង​ធំ បាន​បង្កើត​ចេញ​ជា​រោងចក្រ​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី ដោយ​បាន​ប្រើប្រាស់​អស់​ថវិកា​ចំនួន​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក្នុង​គោលបំណងដើម្បី​លើកកម្ពស់​គ្រាប់ស្វាយចន្ទី​កម្ពុជា ។
សង្កត់ធ្ងន់​ថា​« សិប្បកម្ម​កែ​ឆ្នៃ​ស្វាយចន្ទី​ជ័យ​សំបូរ​កន្លង​មក​បាន​ធ្វើការ​កែ​ឆ្នៃ ដោយ​ដៃ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​តម្រូវការ​ច្រើន ក្រុមហ៊ុន Top Planning Japan ក៏​បាន​ផ្តល់ ជំនួយ​បច្ចេកទេស និង​ប្រាក់​កក់​មួយ​ចំនួន បាន​ធ្វើ​សិប្បកម្ម​មួយ​នេះ​អាច​មាន​លទ្ធភាព បង្កើត​រោងចក្រ​កែ​ច្នៃ នេះ​ឡើង​បាន​ដោយ​ជោគជ័យ​»​។

ស្រប​ពេល​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ក្នុងស្រុក​ចាប់ផ្តើម​បង្ហាញ​ពី​លទ្ធភាព​អាច​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ទៅ​ប្រទេស​ជប៉ុន​បាន​។​កន្លង​មក​បើ​យោង​តាម​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បង្ហាញ​ថា​កម្ពុជា​បាន​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​មាន​ប្រមាណ​ជាង​៨០​ម៉ឺន​តោន​ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ចិន ជាង​៣.៥០០​តោន​, ប្រទេស​ឥណ្ឌា​១៧​តោន​,​ជប៉ុន​៣៣​តោន​, ឡាវ​២​តោន​, អា​រ៉ាប់​០,៥២​តោន​,​ថៃ​ជាង​៣.០០០​តោន​និង​វៀតណាម​មាន​ជាង​៧៩​ម៉ឺន​តោន​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០២១​នេះ​។

លោក វ៉ា​រុន សាន កសិករ​ដាំ​ស្វាយចន្ទី​នៅ​ស្គន់​ធ្លាប់​បានឱ្យ​ដឹង​ថា ២០២០​មាន​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​ឈ្មួញ​វៀតណាម​អត់​ហ៊ាន​ឡើង​មក​ទិញ​គ្រាប់ស្វាយ​ច​ន្ធី​ខ្មែរ​ទេ​ក្នុង​ខែ​៥​និង​ខែ​៦ មាន​តម្លៃ​តែ​ជាង​១.១៥០​ដុល្លារ​ក្នុង​មួយ​តោន ប៉ុន្តែ​នៅ​ពេល​ចូល​មក​ដល់​ខែ​៩ គ្រាប់ស្វាយ​ច​ន្ធី​ឡើងថ្លៃ​ដល់​២.០០០​ដុល្លារ​អា​មេ​រិ​ក​ដោយសារ​ឈ្មួញ​ខ្មែរ​ដឹង​ពី​តម្រូវការ​និង​ប្រមូល​ទិញ​ដឹក​ទៅ​វៀតណាម ទើប​ធ្វើ​ឱ្យ​តម្លៃ​គ្រាប់ស្វាយ​ច​ន្ធី​ឡើងថ្លៃ​ខ្ពស់​។

លោក​សង្កត់ធ្ងន់​ថា «​តាម​ខ្ញុំ​សង្កេត​ឃើញ និន្នាការ​ព​ង្រី​ការ​ដាំ​ដុះ​ស្វាយចន្ទី​មានការ​កើន​តិចតួច​ជាង​ឆ្នាំទៅ​។​បើ​នៅ​ឆ្នាំ​ក្រោយ​មិន​មានការ​ធ្លាក់​សន្សឹម​ប្រៃ​ញឹកញាប់​ដូច​ឆ្នាំ​នេះ​ទិន្នផល​ស្វាយចន្ទី​កម្ពុជា​អាច​កើន​ដល់​១​លាន​តោន​។​នៅ​ឆ្នាំ​ក្រោយ​នេះ កម្ពុជា​អាច​ផលិត​ស្វាយចន្ទី​បាន​១​លាន​តោន ហើយ​បើ​មួយ​តោន​លក់​បាន​តម្លៃ​ជា​មធ្យម​១៥០០​ដុល្លារ​អា​មេ​រិ​ក កម្ពុជា​អាច​រក​ប្រាក់​ចំណូល​ពី​ដំណាំ​ស្វាយចន្ទី​១៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ