ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមក្មេងស្ទាវ បង្ហោះ​ម៉ូតូ ត្រូវបាន​រថយន្ត​ស៊េរី​ទំនើប បុក បាត់បង់​ជីវិត​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់​

4 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ​បុរស​ម្នាក់ បើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ក្នុង​ល្បឿន​លឿន ដល់​ចំណុច​បំបែក​ជា​បួន មិនបាន​ប្រុងប្រយ័ត្ន ជាន់​ហ្វ្រាំង​មិនទាន់ ក៏​បុក​ជាមួយនឹង​ម៉ូតូ​មួយគ្រឿង ដែល​កំពុង​ជិះ​បង្ហោះ​កង់​មុខ ត្រូវ​រថយន្តបុក​ពេញទំហឹង…

​ភ្នំពេញ​៖ ​បុរស​ម្នាក់ បើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ក្នុង​ល្បឿន​លឿន ដល់​ចំណុច​បំបែក​ជា​បួន មិនបាន​ប្រុងប្រយ័ត្ន ជាន់​ហ្វ្រាំង​មិនទាន់ ក៏​បុក​ជាមួយនឹង​ម៉ូតូ​មួយគ្រឿង ដែល​កំពុង​ជិះ​បង្ហោះ​កង់​មុខ ត្រូវ​រថយន្តបុក​ពេញទំហឹង ធ្វើអោយ​មនុស្ស​ម្នាក់ បាត់បង់​ជីវិត និង​ម្នាក់ទៀត រង​បួស​ធ្ងន់​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ១០ និង ៤៥​នាទី យប់​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​នៅមុខ​ស្ពាន​នាគ​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ប្រភពព័ត៌មាន​ពី​អ្នកលក់​ភេសជ្ជៈ ដែល​បានឃើញ​ហេតុ​ណ៍​ខាងលើនេះ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1IK-1710 ជិះ​គ្នា ២​នាក់ ជិះ​បង្ហោះ​កង់​មុខ តាម​បណ្តោយ​ផ្លូវ​មុខ​ណាហ្គា​វើ​រ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ ក៏ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក RANGE ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q 9333 បើកបរ​ក្នុង​ល្បឿន​លឿន ក្នុងទិសដៅ​ពី ត្បូង​ទៅ​ជើង បុក​ពេញទំហឹង ត្រង់​ផ្លូវបំបែក បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ បាន​បង់ជីវិត​ម្នាក់ ដែលជា​អ្នកបើកបរ និង​ម្នាក់ រងរបួស​ធ្ងន់ បាក់ជើង ដោយ​ត្រូវបាន​រថយន្ត​សា​ម៉ុ​យ មក​ដឹក​យកទៅ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។ ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ ផ្ទុះ​ពោង​សុវត្ថិភាព ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​អ្នកបើករថយន្ត រងរបួស​នោះទេ​។​

​ក្រោយពេល​កើតហេតុ មន្ត្រី​ជំនាញ​ខាង​ចរាចរណ៍ បាន​ចុះមក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ទៅតាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ