ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រុករាន​ដី​សហគមន៍​ភ្នំ​ពោន ត្រូវបាន​ឃាត់ខ្លួន ២​នាក់ និង ១៧​នាក់ ត្រូវធ្វើ​កិច្ចសន្យា​

2 ឆ្នាំ មុន
  • កំពត

​កែប​៖ ពលរដ្ឋ ២​នាក់ ម្នាក់ ឈ្មោះ អេង ឃុ​យ អាយុ ៤៩​ឆ្នាំ និង​ពលរដ្ឋ​ម្នាក់ទៀត…

​កែប​៖ ពលរដ្ឋ ២​នាក់ ម្នាក់ ឈ្មោះ អេង ឃុ​យ អាយុ ៤៩​ឆ្នាំ និង​ពលរដ្ឋ​ម្នាក់ទៀត ឈ្មោះ សូរ ផល អាយុ ៤៨​ឆ្នាំ នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវបាន​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​កែប បាន​បញ្ជូនទៅ​តុលាការ​ខេត្តកំពត កាលពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២១​។

​លោក​វរ​សេនី​ត្រី​យ៍ ង៉ែត ទូច ស្នងការរង ទទួល​ផែន​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច ខេត្ត​កែប បាន​ប្រាប់អោយដឹង កាលពី​ព្រឹក​ថ្ងៃទី​៦​មិថុនា​ថា ពលរដ្ឋ​ចំនួន ១៩​នាក់ ត្រូវបាន​ឃាត់ កាលពី​ព្រឹក​ថ្ងៃទី​៤​មិថុនា ក្នុងនោះ មាន​ត្រាក់ទ័រ​មួយគ្រឿង​ផង ពាក់ព័ន្ធ​ឈូសឆាយ និង​កាប់ឆ្ការ​ដីព្រៃ​សហគមន៍​ភ្នំ​ពោន ក្នុងស្រុក​ដំណាក់​ចង្អើរ​។​

​លោក ង៉ែត ទូច បាន​បន្តថា ការឃាត់ខ្លួន​មនុស្ស​ជាច្រើន​នាក់ ដែល​បាន​កាប់​ព្រៃ​លើ​ភ្នំ​ពោន​នេះ ក៏មាន​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កែប ចូលរួម​ផងដែរ​។ បន្ទាប់ពី​ឃាត់ខ្លួន នគរបាល ក៏បាន​សួរនាំ​អ្នកពាក់ព័ន្ធ ឃើញថា មនុស្ស​ចំនួន ១៧​នាក់ ជា​អ្នកស៊ីឈ្នួល​កាប់ឆ្ការ​ព្រៃ ត្រូវបានធ្វើ​កិច្ចសន្យា និង​អោយ​ត្រឡប់ទៅផ្ទះ​វិញ​។ ចំណែកឯ​មនុស្ស ២​នាក់​ទៀត ត្រូវ​នគរបាល​សហកា​រ​ជាមួយ​រដ្ឋបាល​ព្រៃឈើ កសាង​សុំ​ណុំ​រឿង បញ្ជូន​ទៅកាន់​តុលាការ ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​៦ ខែមិថុនា​នេះ​។

លោក វង្ស សុផល នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កែប បានអោយដឹង​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា​ថា មុននឹង​ឈានទៅដល់​ការឃាត់​អ្នក​រុករាន​ដី​សហគមន៍ នៅ​ភ្នំ​ពោន​នេះ អាជ្ញាធរ​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​ជួន​ដំណឹង​ជា​ផ្លូវការ​របស់​មន្ទីរ​កសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​កែប ជាច្រើន​ដង អោយ​អ្នក​កាប់​រុករាន​ទន្ទ្រាន​យក​ដីព្រៃ​នោះ ផ្អាក​ធ្វើ​សកម្មភាព​។ ប៉ុន្តែ​ការជូន​ដំណឹង​របស់​អា​ជ្ញា​ធរ​ខេត្ត ហាក់ដូច​មិនមាន​ប្រសិទ្ធភាព ទើប​មានការ​ឃាត់ខ្លួន​បែបនេះ​៕ កែវ ឆាត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ