ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងទេថា តើមហារីកឈាមមានប្រភេទអ្វីខ្លះ ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រភេទធំៗនៃមហារីកឈាមមាន ៖ -មហារីកឈាមឡាំផូស៊ីតស្រួចស្រាវ Acute Lymphocytic Leukemia ៖ មហារីកឈាមប្រភេទនេះ…

រាជធានីភ្នំពេញ ៖ ប្រភេទធំៗនៃមហារីកឈាមមាន ៖

-មហារីកឈាមឡាំផូស៊ីតស្រួចស្រាវ Acute Lymphocytic Leukemia ៖ មហារីកឈាមប្រភេទនេះ កើតច្រើនលើកុមារហើយវាក៏អាចកើតលើមនុស្សពេញវ័យ

-មហារីកឈាមមីញ៉េឡូអ៊ីតស្រួចស្រាវ ឬភាសាអង់គ្លេសហៅថា Acute Myelogenous Leukemia  ៖ វាជាមហារីកឈាមស្រួចស្រាវ កើតមានញឹកញាប់ ។  វាកើតលើកុមារ និង មនុស្សពេញវ័យ ។ វាជាជំងឺមហារីកឈាមស្រួចស្រាវដែលកើតមានច្រើនបំផុត ក្នុងចំណោមមនុស្សពេញវ័យ ។

-មហារីកឈាមមីញ៉ែឡូអ៊ីតរាំរ៉ៃ ៖ ប្រភេទនេះកើតលើតែមនុស្សធំ ។ អ្នកឈឺអាចមានរោគសញ្ញាតិចតួច រឺគ្មានរោគសញ្ញាច្រើនខែច្រើនឆ្នាំមុននឹងដល់វគ្គដែលកោសិកាលូតលាស់រហ័ស

-មហារីកឈាមឡាំផូស៊ីតរាំរ៉ៃ ឬ  Chronic Lymphocytic Leukemia (CLL) ៖ វាជាមហារីកឈាមរ៉ាំរ៉ៃ កើតច្រើនបំផុត លើមនុស្សពេញវ័យ ។ ចំពោះជំងឺនេះ អ្នកប្រហែលជាមានអារម្មណ៍ថា មិនឈឺអ្វីច្រើនឆ្នាំដោយមិនត្រូវការការព្យាបាល

-មហារីកឈាមរ៉ាំរ៉ៃប្រភេទ Chronic myelogenous leukemia ៖ វាកើតមានជាពិសេសលើមនុស្សពេញវ័យ ។ អ្នកជំងឺអាចគ្មាន ឬមានតិចតួចរោគសញ្ញាអស់រយៈពេលច្រើនខែ ឬឆ្នាំ មុនពេលដែលដល់ដំណាក់កាលដែលកោសិកាមហារីកឈាមលូតលាស់កាន់តែលឿន ។

-ប្រភេទដទៃ ប្រភេទកម្រនៃមហារីកឈាមរួមមាន ៖ hairy cell leukemia, myelodysplastic syndromes and myeloproliferative disorders ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។