បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ


រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​ដោយ​ពុំ​ដឹង​មូលហេតុ​នៅ​ចំណុច​ផ្ទះ​លេខ​១៦ E2 ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៨១ ភូមិ​៨ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ចង​.​ក​សម្លាប់​ខ្លួនឯង​នេះ​ឈ្មោះ Guptamangesh ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ឥណ្ឌា ជា​អ្នក​ដើរ​លក់​ខោអាវ ស្នាក់​នៅផ្ទះ​​ជួល​លេខ​៥០ E2 ផ្លូវ​១៥៤ ភូមិ​៨ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។ ចំពោះ​ការ​ចង​.​ក​សម្លាប់​ខ្លួន​នេះ​ដោយសារ​មូលហេតុ​អ្វី​នោះ សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​​ទេ ដោយ​កំពុងធ្វើការ​ស្រាវជ្រាវ​នៅឡើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ